39.4 C
Phnom Penh

អតីត​​​អ្នកបើក​​​បរ​​​ភាគ​​​ច្រើន​​​ដែល​​​ត្រូ​​​វបាន​​​បណ្តេញ​​​ចោល​​​ពីការ​​​ងារ​​​ឈាន​​​ដល់​​​ការ​​​ឯកភាព​​​គ្នា​​​ជាមួយ​​​ក្រុមហ៊ុន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​អស់​​​ជា​​​ច្រើន​​​ខែ​​​ អ្នក​​​បើក​​​បរ​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​អ្នក​​​បើក​​​បរ​​​ចំនួន​​​១៧​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចោល​​​ពី​​​ការងារ​​​ដោយ​​​ក្រុមហ៊ុន​​​ភ្នំពេញ​​​សូរិយា​​​ដឹក​​​ជញ្ជូន​​​អ្នក​​​ដំណើរ​​​កាល​​​ពី​​​ខែ​​​មេសា​​​បាន​​​ឈាន​​​ដល់​​​ការ​​​ឯក​​​ភាព​​​គ្នា​​​មួយ​​​ជាមួយ​​​ក្រុមហ៊ុន​​​នេះ​​​ដែល​​​បណ្តេញ​​​អ្នក​​​បើក​​​បរ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​ព្យាយាម​​​ដឹក​​​នាំ​​​កូដ​​​កម្ម​​​មួយ​​​ដោយ​​​ដក​​​សោ​​​រថយន្ត​​​ក្រុង​​​របស់​​​ក្រុមហ៊ុន​​​​​​ទុក។ 

តំណាង​​​មក​​​ពី​​​សហព័ន្ធ​​​ការ​​​ងារ​​​កម្ពុជា​​​បាន​​​ជួប​​​ជាមួយ​​​តំណាង​​​ក្រុមហ៊ុន​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដើម្បី​​​ចរចា​​​លើ​​​ដំណោះស្រាយ​​​ដែល​​​នឹង​​​ទទួល​​​យក​​​អ្នក​​បើក​​​បរ​​​ចំនួន​​​បី​​​នាក់​​​ក្នុង​​​ចំណោម​​​អតីត​​​អ្នក​​​បើក​​​បរ​​​​​​ទាំ​​​ង​​​អស់​​​ឲ្យ​​​មក​​​ធ្វើ​​​ការ​​​វិញ​​​ ហើយ​​​ផ្តល់​​​ប្រាក់​​​អតីតភាព​​​​​​ការងារ​​​ដល់​​​អ្នក​​​បើក​​​បរ​​​ចំនួន​​​ប្រាំ​​​នាក់​​​ដែល​​​កិច្ច​​​សន្យា​​​របស់​​​ពួក​​​គេ​​​នឹង​​​ត្រូវ​​​បញ្ចប់​​​។

អ្នក​​​បើក​​​បរ​​​ចំនួន​​​ប្រាំ​​​នាក់​​​កំពុង​​​តែ​​​រង់​​​ចាំ​​​សេចក្ត​​ី​​​សម្រេច​​​របស់​​​តុលាការ​​​ ដែល​​​នឹង​​​កំណត់​​​អនាគត​​​របស់​​​ពួកគេ​​​​​​ជា​​​មួយ​​​ក្រុមហ៊ុ​​​ន។

លោក ចាន់ សុផាន់ណា អ្នក​​​គ្រប់​​​គ្រង​​​ទូទៅ​​​របស់​​​ក្រុមហ៊ុន​​​ភ្នំពេញ​​​សូរិយា​​​ដឹក​​​ជញ្ជូន​​​អ្នក​​​ដំណើរ​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​បើក​​​បរ​​​ចំនួន​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ទទួល​​​យក​​​​​​មក​​​ធ្វើ​​ការ​​​វិញ​​​ មិន​​​អាច​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ជា​​​អ្នក​​​បើក​​​បរ​​​វិញ​​​បាន​​​ទេ​​​ ហើយ​​​នឹង​​​ត្រូវ​​​ផ្តល់​​​ការ​​​ងារ​​​ជា​​​បុគ្គលិក​​​ធម្មតា​​​ជំនួស​​​វិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ដោយ​​​ពន្យល់​​​​​​​​​​​​​​​​​​ថា ក្រុមហ៊ុន​​​បាន​​​លក់​​​រថយន្ត​​​មួយ​​​ចំនួន​​​ចាប់​​​តាំង​​​ពី​​​អ្នក​​​បើក​​​បរ​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​មក​​​ថា “​​​អ្នក​​​បើក​​​បរ​​​ទាំង​​​បី​​​នាក់​​​នេះ​​​នឹង​​​លែង​​​ជា​​​អ្នក​​​បើក​​​បរ​​​ទៀត​​​ហើយ ព្រោះ​​​គ្មាន​​​រថយន្ត​​​ដែល​​​នៅ​​​សល់​​​សម្រាប់​​​ពួក​​​គាត់​​​បើក​​​បរ​​​ឡើយ​​​”។

លោក​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​គិត​​​ថា យើង​​​នឹង​​​លែង​​​មាន​​​បញ្ហា​​​ទៀត​​​ហើយ​​​ បន្ទាប់​​​ពី​​​ការ​​​ចរចា​​​ត្រូវ​​​បាន​​​បញ្ចប់​​​។

អ្នក​​​បើក​​​បរ​​​ទាំង​​​១៧​​​នាក់​​​នេះ​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​បន្ទាប់​​​ពី​​​ពួក​​​គេ​​​ព្យាយាម​​​បង្កើត​​​សហជីព និង​​​លួច​​​យក​​​កូន​​​សោ​​​រថយន្ត​​​ក្រុង​​​ជា​​​ផ្នែក​​​នៃ​​​កូដ​​​កម្ម​​​ដើម្បី​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ និង​​​លក្ខខណ្ឌ​​​ការងារ​​​ល្អ​​​។ការ​​​បណ្តេញ​​​ចេញ​​​ព​ីការ​​​ងារនេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​​​​ការ​​​តវ៉ា​​​មួយ​​​ចំនួន​​​ និង​​​មាន​​​​​​ការ​​​តវ៉ា​​​ប្រឆាំង​​​វិញ​​​រវាង​​​អតីត​​​អ្នក​​​បើក​​​បរ និង​​​បុគ្គលិក​​​របស់​​​​​​ក្រុមហ៊ុន​​​ភ្នំពេញ​​​សូរិយា​​​ដឹកជញ្ជូន​​​​​​អ្នក​​​ដំណើរ ដែល​​​លើក​​​ឡើង​​​ថា ការ​​​តវ៉ា​​​នៅ​​​ខា​​​ង​​​ក្រៅ​​​ស្ថានីយ​​​រថយន្ត​​​ក្រុង​​​​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ គឺ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ការ​​​រក​​​ស៊ី​​​របស់​​​ក្រុមហ៊ុន។

លោក គឹម មីនា ជា​​​អ្នក​​​បើក​​​បរ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​បើក​​​បរ​​​ទាំង​​​ប្រាំ​​​នាក់​​​ ដែល​​​កំពុង​​​រង់​​​ចាំ​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​បាន​​​និយាយ​​​ថា គាត់​​​ក៏​​​នឹង​​​ទទួល​​​យក​​​ការ​​​បញ្ចប់​​​កិច្ច​​​សន្យា​​​របស់​​​គាត់​​​ដែរ​​​ ប្រសិនបើ​​​ក្រុមហ៊ុន​​​ផ្តល់​​​ប្រាក់​​​សំណង​​​ជំងឺ​​​ចិត្ត​​​គ្រប់​​​គ្រាន់​​​ដល់​​​គាត់​​​​​​​​​​​​។

លោក​​​បាន​​​និយាយ​​​ថា “សម្រាប់​​​ខ្ញុំ​​​ ប្រសិនបើ​​​តុលាការ​​​សម្រេច​​​ថា ខ្ញុំ​​​មិន​​​អាច​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការងារ​​​វិញ​​​បាន​​​ទេនោះ ​​​ក្រុមហ៊ុន​​​ត្រូវ​​​តែ​​​ផ្តល់​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​ដល់​​​ខ្ញុំ​​​”៕ស៊ុយ​​​ឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស