32.5 C
Phnom Penh

វៀតណាម​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​អ្នកនាំពាក្យ​ស្ថានទូតវៀតណាមប្រចាំ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម ដែល​ពាក្យ​សម្តី​ដ៏​ចម្រូង​ចម្រាស​របស់​អ្នកនាំពាក្យ​រូប​នេះ អំពី​ប្រវត្តិ​សាស្ត្រ​នៃ​ទឹកដី​កម្ពុជា​ក្រោម បាន​បង្ក​ឲ្យ​មាន​ការ​តវ៉ា​ជាតិ​និយម កាលពីខែ​កក្កដា​និង​ខែ​សីហា​នោះ នឹង​ត្រូវ​ផ្លាស់ប្តូរ​ចេញ។​​​

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​ថ្លែង​បន្ទាប់ពី​ជំនួប​រវាង លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក ផាម ក្វាងវិញ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និង​លោក ថាច់ ឌូ (Thach Du) ឯកអគ្គ​រដ្ឋទូត​វៀតណាម​ទើប​តែងតាំង​ថ្មី ថា “ស្ថានទូត​វៀតណាម​នឹង​ធ្វើ​កំណត់​ទូត​ផ្ញើ​ជូនក្រសួង​ការបរទេស​របស់​យើង ដើម្បី​ផ្លាស់​អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម លោក ត្រាន វ៉ានថុង”។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា អ្នកទាំង៣​បាន​ជួប​គ្នា​កាលពី​ម្សិលមិញ​នៅ​ក្រសួង​ការបរទេស ដើម្បី​ពិភាក្សា​អំពី​ការតវ៉ា ក៏​ដូចជា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង និង​ទំនាក់ទំនង​រវាង​ប្រទេស​វៀតណាមនិង​ប្រទេស​ចិន។ លោក​បាន​បន្ថែម​ថា លោក​មិន​បាន​ដឹង​ថា អ្នក​នាំពាក្យ​ថ្មី​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ពេលណា​ទេ។

លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បាន​មាន​ប្រសាសន៍​ថា ទោះជា​មាន​ការ​ប្តូរ​អ្នក​នាំពាក្យ​ក៏​ដោយ ក៏​ការ​តវ៉ា​ដែល​គ្រោងទុក​ប្រឆាំង​សម្តី​របស់​លោក ត្រាន វ៉ានថុង និង​ការ​បដិសេធ​របស់​ប្រទេស​វៀតណាម​មិន​សុំ​អភ័យ​ទោស​នោះ នឹង​នៅ​តែ​បន្ត​ធ្វើ​ដដែល។

លោក​បាន​បន្ថែម​ថា “បើ​ប្រទេស​វៀតណាម​គ្រាន់តែ​ធ្វើ​ប៉ុណ្ណឹង យើង​មិន​អាច​ទទួល​យក​បាន​ទេ…។ ដូច្នេះ​យើង​ត្រូវតែ​ទាមទារ​ឲ្យ​ប្រទេស​វៀតណាម​ចេញ​កំណត់ទូត​ច្បាស់លាស់​មួយ អំពី​ទឹកដី​កម្ពុជា​ក្រោម ដែល​បញ្ជាក់​ថា លោក ត្រាន វ៉ានថុង ជា​អ្នកនាំពាក្យ យល់​ច្រឡំ​ប្រវត្តិ​សាស្ត្រ”៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស