32.5 C
Phnom Penh

ក្រសួង​​​បរិស្ថាន​​​ដក​​​ហូត​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ចំនួន​​​១១​​​កន្លែង​​​ទៀត​​​ពី​​​ក្រុមហ៊ុន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​បរិស្ថាន​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ខ្លួន​​​បាន​​​លុប​​​ចោល​​​សម្បទាន​​​ដី​​​សេដ្ឋ​​​កិច្ច​​​ចំនួន​​​១១​​​ របស់​​​ក្រុមហ៊ុន​​​ដែល​​​មិន​​​បាន​​​អភិវឌ្ឍ​​​ដី​​​ទាំង​​​នោះ​​​​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​​​របស់​​​ខ្លួន​​​ជាមួយ​​​រដ្ឋាភិបាល​​​។

យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​មួយ​​​ចុះ​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​ទាំង​​​​​​១១​​​​​​​​​គ្រប​​​ដណ្ដប់​​​លើ​​​ផ្ទៃ​​​ដី​​​សរុប​​​៥៤.៧០៤ហិកតា​​​ ក្នុង​​​ខេត្ត​​​​​​​​​​​​កំពង់ស​​​្ពឺ ក្រចេះ មណ្ឌល​​​គិរី ​​​ព្រះសីុហនុ បន្ទាយ​​​មាន​​​ជ័យ ព្រះ​​​វិហារ​​​ កំពង់​​​ធំ ឧត្តរ​​​មាន​​​ជ័យ និង​​​បាត់​​​ដំបង។

លោក សាយ​​​ សំអាល់​​​ ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ឯ​​​សន្និសីទ​​​កាសែ​​​ត​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា មន្ត្រី​​​ក្រសួង​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើល​​​តំបន់​​​សម្បទាន​​​ទាំង​​​នោះ ហើយ​​​បាន​​​រក​​​ឃើញ​​​ថា ក្រុមហ៊ុន​​​ទាំង​​​នោះ​​​មិន​​​បាន​​​អនុវត្ត​​​តាម​​​ផែនការ​​​អភិវឌ្ឍ​​​ន៍​​​របស់​​​ខ្លួន​​​ទេ​​​​​​ ឬ​​​បាន​​​បង្ក​​​បញ្ហា​​​ជាមួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​រស់​​​នៅ​​​លើ​​​ដី​​​សម្បទាន​​​របស់​​​ខ្លួន ​​​បន្ទាប់​​​ពី​​​ពួក​​​គេ​​​ឈូស​​​ឆាយ​​​ដី​​​នោះ​​​រួច​​​។

កាល​​​ពី​​​ខែ​​​ឧសភា​​​ ក្រសួង​​​បរិស្ថាន​​​ និង​​​ក្រសួង​​​កសិកម្ម​​​​​​បាន​​​ប្រកាស​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ថ្មី​​​មួយ​​​ដើម្បី​​​ដាក់​​​សម្ពាធ​​​ឲ្យ​​​បណ្តា​​​ក្រុមហ៊ុន​​​ដែល​​​មាន​​​ដីសម្បទាន​​​សេដ្ឋកិច្ច​​​ចម្រូង​​​ចម្រាស​​​ អនុវត្ត​​​តាម​​​ការ​​​ប្តេជ្ញា​​​របស់​​​ពួកគេ​​​ ដើម្បី​​​អភិវឌ្ឍ​​​ដី​​​ដ៏ធំល្វឹង​​​ល្វើយ​​​ ដែល​​​ពួកគេ​​​ជួល​​​ពី​​​រដ្ឋាភិបាល​​​។

កាល​​​ពីខែ​​​មុន​​​​​​ ក្រសួង​​​បរិស្ថាន​​​បាន​​​ប្រកាស​​​ថា សម្បទាន​​​ចំនួន​​​ប្រាំបី​​​​​​​​​​​​​​​​​​​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ និ​​​ង​​​ខេត្ត​​​ព្រះ​​​សីហនុ ត្រូវ​​​បាន​​​លុប​​​ចោល​​​។ លោក សាយ​​​ សំអាល់ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ថា “យើង​​​នឹង​​​បន្ត​​​អង្កេត​​​តាម​​​ដាន​​​ និង​​​ស្ទង់​​​មើល​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ “៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស