28.4 C
Phnom Penh

គណៈកម្មការ​ការងារ​សម្រេច​ឲ្យ​​ប្រាក់​ខែ​គោល១២៣​ដុល្លារដល់កម្មករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អិុត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ថា លោក​នឹង​ឲ្យ​សេចក្តី​យល់ព្រម​លើ​ប្រាក់​ខែ​១២៣​ដុល្លារ ជា​ប្រាក់​ខែអប្បបរមា​ថ្មី​ក្នុង​វិស័យ​កាត់ដេរ ចូល​ជា​ធរមាន​នៅ​ខែ​មករា ហើយ​ថា រដ្ឋាភិបាល​នឹង​ធ្វើ​សេចក្តី​សម្រេច​ចុង​ក្រោយ​អំពី​ប្រាក់​ខែ​ថ្មី​នេះ​នៅ​ថ្ងៃ​នេះ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៅ​កាន់​អ្នកយក​ព័ត៌មាន​បន្ទាប់ពី​ការ​បោះ​ឆ្នោត​ដោយ​គណៈ​កម្មការ​ប្រឹក្សា​ការងារ (LAC) ដែល​ក្នុង​ការ​បោះឆ្នោត​នោះ តួលេខ​នេះ​បាន​ទទួល​ការ​គាំទ្រ​ភាគច្រើន​ពីខាង​រដ្ឋាភិបាល​ រោងចក្រ និង​តំណាង​សហជីព ដែល​មាន​សមាជិក​២៨​រូប ។

លោក សំហេង បាន​មាន​ប្រសាសន៍​ថា “ក្នុង​ការ​ប្រជុំ យើង​សម្រេច​ដោយ​សំឡេង​១៦​ភាគ​ច្រើន​ក្នុង​ចំណោម​២៥​សំឡេង ដើម្បី​អនុវត្ត​យក​[ប្រាក់​ខែ​គោល]​១២៣​ដុល្លារ​នៅ​ឆ្នាំ​២០១៥។ ល្ងាច​នេះ ប្រាក់ខែ​គោល​នេះ​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ”។

គណៈ​កម្មការ​ប្រឹក្សា​ការងារ​មាន​តំណាង​មកពី​រដ្ឋាភិបាល​១៤​រូប តំណាង​រោងចក្រ​៧​រូប និង​មេដឹកនាំ​សហជីព៧​រូប។ យោងតាម​មេដឹកនាំ​សហជីព ជួន មុំថុល ដែល​ស្ថិត​ក្នុង​គណៈ​កម្មការ​នេះ​បាន​ឲ្យ​ដឹង​ថា តំណាង​រដ្ឋាភិបាល​៣​រូប​អវត្តមាន។

តួលេខ​ចំនួន​៣​ស្ថិត​ក្រោម​ការ​ពិចារណា​ដោយ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​កាលពី​ថ្ងៃ​ពុធគឺ​១១០​ដុល្លារ​ស្នើ​ដោយ​ម្ចាស់​រោងចក្រ ១២៣​ដុល្លារ​ស្នើ​ដោយ​រដ្ឋាភិបាល និង​១៤០​ដុល្លារ​ស្នើ​ដោយ​សហជីព។ សមាជិក​២​រូប​បាន​បោះ​ឆ្នោត​យក​តួ​លេខ​១៤០​ដុល្លារ រីឯ​៧​នាក់​ផ្សេងទៀត​យក​តួ​លេខ​១១០​ដុល្លារ។មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស