29.6 C
Phnom Penh

របាយ​ការណ៍​បង្ហាញថា មានកុមារជាច្រើន​លង់ទឹកស្លាប់នៅក្នុង​ប្រទេសកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រាន់​​​តែ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​​​​កន្លង​​​មក​​​តែ​​​ប៉ុណ្ណោះ អ្នកស្រី ដុំ សាវ៉ន បាន​​ជម្នះក្តីអស់​​​សង្ឃឹម​​​នៅ​​​ពេល​​​ចៅ​​​ប្រុស​​​របស់​​​គាត់បាន​​​លង់​​​ទឹកស្លាប់នៅ​​​ស្រះទឹក​​​ខាង​​​ក្រោយ​​​ផ្ទះ​​​របស់​​​ក្រុម​​​គ្រួសារ​​​គាត​់នៅក្នុង​​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​។

អ្នកស្រី​​​បាន​​​​​​ទុក​​​ ផល វាសនា អាយុ​​​១៨​​​ខែ​​​ឲ្យ​នៅជា​​​មួយ​​​ប្តី​​​របស់​​​ខ្លួន​​​ ដែល​​​បាន​​​ភ្លេច​​​ខ្លួន​​​តែមួយ​​​ភ្លែតប៉ុណ្ណោះ​​​។ នៅ​​​ពេល​​​ប្តី​​​របស់​​​គាត់​​​ក្រឡេក​​​មកវិញ​​​ មិន​ឃើញចៅប្រុសនោះឡើយ​​​។ អ្នកស្រី សាវ៉ន បាន​​​និយាយ​​​ថា “មនុស្ស​​​គ្រប់​​​គ្នា​​​មាន​​​អារម្មណ៍​​​តក់​​​ស្លុត​​​… ហើយ​​​យើង​​​បាន​​​ទៅ​​​មើល​​​ទឹក​​​ស្រះ ហើយ​​​បាន​​​ឃើញថា ​​​កុមារ​​​រូប​​​នេះ​​​លង់​​​ទឹកបាត់ទៅហើយ​​​។ ខ្ញុំ​​​មាន​​​​​​ក្តី​​​រន្ធត់​​​ និង​​​ក្រៀម​​​ក្រំ​​​ជា​​​ខ្លាំង​​​”។

ផល វាសនា គឺ​​​ជា​​​កុមារ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​កុមារ​​​រាប់​​​រយ​​​នាក់​​​ ដែល​​​បាន​​​លង់ទឹក​​​​​​ស្លាប់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​រៀង​​​រាល់​​​ថ្ងៃ។

ការ​​​ស្លាប់​​​របស់​​​កុមាររូប​​​នេះ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ កើត​​​ឡើង​​​ដំណាល​​​គ្នា​​​នឹងការ​​​ចេញ​របាយការ​ណ៍របស់​​​អង្គការ​​​សុខា​​​ពិភព​​​លោកដែលមាន​ចំណងជើងថា  “របាយការណ៍​​​​ស្តី​​​ពី​​​ការ​​​លង់​​​ទឹក៖ ​​  ការ​​​ទប់ស្កាត់​​​ឃាត​​​ករ​​​ឈាន​​​មុខ​​​​​​” ដែល​​​ហៅ​​​ការល​​​ង់ទឹក​​​ស្លាប់ថា​​​ជា​​​ “ឃាត​​​ករ​​​សម្លាប់​កុមារ​លាក់​មុខ​​​​​​” ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​ និង​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​អនុវត្ត​​​វិធាន​​​ការ​​​សាមញ្ញ​​​ៗដើម្បី​​​ជួយ​​​ទប់​​​ស្កាត់​​​ការ​​​បាត់​​​បង់​​​ជីវិត​​​នេះ។

យោង​​​តាម​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា ការ​​​លង់​​​ទឹក​​​​​គឺ​​​ជា​​​មូល​​​ហេតុ​​​ដែល​តែងកើត​​ឡើង​ចំពោះ​​កុមារ​​​អាយុ​​​ចាប់​​​ពី​​​៥​​​ឆ្នាំ​​​ដល់​​​១៤​​​ឆ្នាំ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ដែល​​​មាន​​​​​​ការ​​​ប៉ាន់​​​ប្រមាណ​​​ថា ជាង​​​ពាក់​​​កណ្តាល​​​ក្នុង​ចំណោម​​​ជន​​​រង​​​គ្រោះ​​​១.៣៥៧​​​នាក់​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២​​​មានអាយុក្រោម​​​អាយុ​​​១៥​​​​​​ឆ្នាំ។

របាយការណ៍​​​ថ្មី​​​របស់​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​​​​បង្ហាញ​​​ឲ្យឃើញ​​​ពី​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ក្នុង​​​ចំណោម​​​ប្រជា​​​ជន​​​ដែល​​​រស់​​​នៅ​​​តាម​​​ដង​​​ទន្លេ​​​សាប​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​ដែល​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៩​មក បាន​​​គាំទ្រ​​​មណ្ឌល​​​គាំពារដែល​​​មើល​​​ថែ​​​ទាំ​​​កុមារ​​​នៅ​​​ពេល​​​ដែល​​​ឪពុក​​​ម្តាយ​​​របស់​​​ពួក​​​គេ​​​ទៅ​​​នេសាទ ឬ​​​ជាប​​​់​​​រវល់​​​ធ្វើ​​​ការ​​​ងារ​​​ផ្សេង​​​​​​។

លោក សៅ សុវណ្ណ​​​រតនៈ មន្ត្រី​​​ផ្នែក​​​បច្ចេក​​​ទេស​​​ទទួល​​​បន្ទុក​​​ទប់​​​ស្កាត់​​​របួស​​​ស្នាម​​​របស់​​​អង្គ​ការ​​​សុខភាព​​ពិភព​​​លោក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា ឪពុក​​​ម្តាយ​​​គួរ​​​រក​​​វិធាន​ការ​​​ទប់​​​ស្កាត់​​​កុំឲ្យ​​​មាន​​​ការ​​​លង់ទឹក​​​ស្លាប់​​​នៅ​​​ក្នុង​​​សហគមន៍​​​​​​របស់​​​ខ្លួន​​​​​​​​​ ដោយ​​​គ្រប​​​ប្រភពទឹក​​​ដែល​​​មាន​​​គ្រោះ​​​ដូច​​​ជា អណ្ដូង​​​ និង​​​ធ្វើ​​​របង​​​ព័ទ្ធ​​​ស្រះទឹក​​​ជា​​​ដើម។ លោក​​​បាន​​​បន្ថែម​​​ថា “ជា​​​ទូ​​​ទៅ​​​ប្រជា​​​ជន​​​មិន​​​ដឹង​​​​​​ពី​​​វិធាន​​​កា​​​រសាមញ្ញ​​​ដើម្បី​​​ទប់​​​ស្កាត់​​​កុំ​​​ឲ្យ​​​កូន​​​ៗ​​​របស់​​​ខ្លួន​​​លង់ទឹក​​​ស្លាប់ឡើយ​​​។

យោង​​​តាម​​​អង្គការ​​​យូនីសេហ្វ បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា កុមារ​​​ភាគ​​​ច្រើន​​​ដែល​​​លង់​​​ទឹក​​​ស្លាប់​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មាន​​​អាយុ​​​ចន្លោះ​​​ពី​​​១​​​ឆ្នាំ​​​ដល់​​​៤​​​ឆ្នាំ ស្មើ​​​នឹង​​​៨០​​​ភាគ​​​រយ​​​នៃ​​​គ្រោះ​​​ថ្នាក់​​​ដែល​​​បាន​​​កើត​​​ឡើង​​​​​​ក្នុង​​​រង្វង់​​​២០​​​ម៉ែត្រ​​​នៃបរិវេណ​​​ផ្ទះ​​​របស់​​​ខ្លួន។

លោក​​​ស្រី​​​ ដេនីស សីុ​​​ហ្វឺត​​​ ចន​​​សុន ប្រធាន​​​ផ្នែក​​​ទំនាក់​​​ទំនង​​​នៅ​​​អង្គការ​​​យូនីសេហ្វ​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍ថា អង្គការ​​​របស់​​​លោកស្រី​​​កំពុង​​​សហការ​​​ជាមួយ​​​រដ្ឋា​ភិបាល​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​តាម​​​រយៈ​​​ការ​​​ពង្រឹង​​​ប្រព័ន្ធ​ប្រាប់ឲ្យដឹង​ពីគ្រោះទឹក​ជំនន់​ជាមុន​​​​​​ និង​​​បង្កើត​​​កម្ម​​​វិធី​​​យល់​​​ដឹង​​​ពី​​​គ្រោះ​​​ថ្នាក់​​​នៅ​​​តាម​​​​​​សាលា​​​រៀនជាដើម​​​។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុ​​​ម៉េល​​​ថា “ការ​​​ទប់ស្កាត់​​​កុមារ​​​មិន​​​ឲ្យលង់ទឹក​​​ស្លាប់​​​ត្រូវ​​​មាន​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​រួម​​​គ្នា​​​ពី​​​សំណាក់​​​រដ្ឋាភិបាល និង​​​ដៃ​​​គូ​​​អភិវឌ្ឍន៍​​​ ដើម្បី​​​កសាង​​​ចំណេះ​​​ដឹង​​​ និង​​​ជំនាញ​​​​​​នៅ​​​ក្នុង​​​សហគមន៍​​​អំពីរបៀប​​​ការ​​​ពារ​​​កុមារ​​​ឲ្យ​​​មាន​​​សុវត្ថិភាព និង​​​តាម​​​ដាន​​​ ហើយ​​​កាត់​​​បន្ថយ​​​ហានិភ័យ​​​ទាំងនោះ”។

ចំពោះ​​​អ្នកស្រី សាវ៉ន វិញ​​​ដែល​​​បាន​​​បាត់​​​បង់​​​ចៅ​​​ប្រុស​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​សារ​​​ការ​​​ធ្វេសប្រហែស​​​តែ​​​មួយ​​​ភ្លែតប៉ុណ្ណោះ ហើយធ្វើ​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​របស់​​​អ្នក​​​ស្រី​​​ចង​​​ចាំ​​​ជា​​​និច្ច​​​។ អ្នកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ចង់​​​ប្រាប់​​​ដល់ឪពុក​​​ម្តាយ​​​ដទៃ​​​ទៀត​​​ឲ្យ​​​ប្រុង​​​ប្រយ័ត្ន​​​។ ឪពុក​​​ម្តាយ​​​គ្រប់​​​រូប​​​ត្រូវ​​​មើល​​​ថែ​​​ទាំ​​​កូន​​​ៗ​​​របស់​​​ខ្លួន​​​ជាប់​​​ជា​​​និច្ច​​​ ហើយ​​​កុំ​​​ធ្វេស​​​ប្រហែស​​​ដូច​​​រូប​​​ខ្ញុំ​ឲ្យសោះ​​​”៕សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស