39.4 C
Phnom Penh

ស្ត្រីជា​ម្តាយ​និង​កូនស្រី​រងរបួស​ដោយ​សារ​ការ​ជះ​ទឹក​អាស៊ីត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​ឲ្យដ​​​ឹង​​​ថា  កាល​​​ពី​​​ម្សិលមិញ អ្នក​​​លក់​​​គ្រឿង​​​ក្រអូបម្នាក់​​​នៅ​​​ផ្សារ​​​មួយ​​​ស្ថិត​ក្នុង​​​ខេត្ត​​​តាកែវ​​​​​​បាន​​​រង​​​ការ​​​រលាក​​​ធ្ងន​​​់​​​ធ្ងរ​​​ បន្ទាប់​​​ពី​​​ត្រូវអាជីវករ​​​ម្នាក់​​​ទៀត​​​បាន​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់​​​ដែល​​​ក៏​​​បាន​​​ធ្វើ​​​ឲ្យ​​​កូន​​​ស្រី​​​អាយុ​​​២​​​ឆ្នាំ​​​របស់​​​ស្ត្រី​​​រូ​​​ប​​​នេះ​​​រង​​​របួស​​​ស្រាល​​​ផង​​​ដែរ​​​។

យោង​​​តាម​​​លោក ហែម​​​ សីហបូរ៉ា នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ស្រុក​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា អ្នក​​​ស្រី មួង​​​ ស្រីមុំ អាយុ​​​៣១​​​ឆ្នាំ​​​កំពុង​​​បញ្ចុក​​​អាហារ​​​កូន​​​ស្រីរបស់​​​ខ្លួន​​​នៅ​​​ក្បែរ​​​តូប​​​របស់​​​កាត់​​​នៅ​​​ក្នុង​​​ផ្សារ​​​ទន្លាប់​​​​ស្ថិត​​​នៅ​​​ក្នុង​​​ឃុំ​​​ព្រះ​​​បាទ​​​ជាន់​​​ជុំ ស្រុក​​​គិរី​​​វង់​​​ មុន​​​ម៉ោង​​​៧​​​ព្រឹក​​​ ស្រាប់​​​តែ​​​អាជីវករ​​​ម្នាក់​​​ជា​​​គូ​​​បដិបក្ខឈ្មោះ ដេង លក្ខិណា អាយុ​​​២២​​​ឆ្នាំ​​​ បាន​​​ជះ​​​ទឹក​​​អាស៊ីតមក​​​លើ​​​គាត់ ដោយ​​​ខ្ទាត​​​ត្រូវ​​​លើ​​​កុមារី​​​នោះ​​​ បន្ទាប់​​​ពី​​​​​​​​​​​មាន​​​ជម្លោះ​​​ដោយសារ​​​តែរឿង​ដណ្តើម​​​ម៉ូយ​​​។

លោក សីហបូរ៉ា បាន​​​មាន​​​ប្រសាសន៍​​​ថា ទឹក​​​អាស៊ីត​​​បានធ្វើឲ្យ​​​រលាក​​​ផ្ទៃ​​​មុខ​​​ ខ្នង​​​ ជើង​​​ និង​​​ដៃ​​​ម្ខាង​​​របស់​​​អ្នកស្រី​​​ ស្រី​​​​​​មុំ ។​​ លោក​​​បាន​​​បន្ថែម​​​ថា ដេង មាស អាយុ​​​២៨​​​ឆ្នាំ​​​ជា​​​បង​​​ប្រុស​​​ជន​​​ដៃ​​​ដល់​​​តាមចោទថា ក៏​​​បាន​​​យក​​​ដំបង​​​​​​វាយ​​​ប្តី​​​​​​របស់​​​អ្នកស្រី ស្រីមុំ​​​ ឈ្មោះ លុយ សុវណ្ណារ័ត្ន​​​ អាយុ​​​៣២​​​ឆ្នាំ​​​ដែរ ប៉ុន្តែ មិន​​​បាន​​​ត្រូវ​​​ធ្ងន់​​​ធ្ងរ​​​ប៉ុន្មានទេ​​​។

លោក​​​ សីហបូរ៉ា​​​ បាន​​​មាន​​​ប្រសាសន៍​​​ពី​​​ការ​​​វាយ​​​ប្រហារ​​​កាល​​​ពី​​​​​​ម្សិលមិញ​​​ថា “ពួកគេ​​​បាន​​​វាយ​​​ប្រហារ​​​មកលើ​​​ជន​​​រង​​​គ្រោះ​​​ក្នុងពេល​​​តែ​​​មួយ ដូច្នេះវាហាក់ដូច​​​​ជា​​​ពួក​​​គេ​​​បាន​​​គ្រោង​​​ទុក​​​មុន​​​អ៊ីចឹង”។ លោក​​​បាន​​​បន្ថែម​​​ថា អាជីវករ​​​ជាគូបដិបក្ខនោះ​​​ក៏​​​មាន​​​ការ​ប្រវាយប្រតប់គ្នា​ផង​​​ដែរ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ បន្ទាប់​​​ពី បង​​​ប្អូន​​​បង្កើត​​​នេះ​​​បាន​​​ចោទ​​​ប្តី​​​ប្រពន្ធ​​​នោះ​​​ថា ដណ្តើម​​​មូ៉យ​​​របស់​​​ខ្លួន។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សាក្សី​​​បាន​​​និយាយ​​​​​​ថា ​​​​​​​​​មនុស្ស​​​គ្រប់​​​គ្នា​​​មាន​​​​​​ការ​​​តក់​​​ស្លុត​យ៉ាង​ខ្លាំង​​​នៅ​​​ពេល​​​ពួក​​​គាត់​​​បាន​​​ឃើញ​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​។ នេះ​​​ជា​​​ទង្វើ​​​អមនុស្ស​​​ធម៌​​​”។

លោក​​​ស្រី Erin Bourgois អ្នក​​​​​​គ្រប់​​​គ្រ​​​ង​​​គម្រោង​​​នៅ​​​អង្គការ​​​ជួយ​​​ជន​​​រងគ្រោះកម្ពុជា​​​ដោយ​​​សារ​​​អាស៊ីត បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកស្រី ស្រីមុំ ត្រូវ​​​បាន​​​ប្រញាប់​​​ប្រញាល់​​​បញ្ជូនទៅ​​​មណ្ឌល​​​វះ​​​កាត់​​​កុមារ​​​ស្ថិត​ក្នុង​​​ខណ្ឌ​​​ជ្រោយ​​​ចង្វា​​​ ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដែល​​​មាន​​​ឧបករណ៍​​​ជួយ​​​ព្យាបាល​​​ពាក់​​​ព័ន្ធ​​​ករណី​​​​​​វាយប្រហារដោយ​ទឹក​​​អាស៊ីត​​​ ដោយមានការ​រលាក​​​លើ​​​ខ្លួន​​​ប្រាណ​​​​​​ប្រហែល​​​៤៤​​​ភាគរយ​​​។ កុមារ​​​ី​​​តូច​​​នោះ​​​រង​​​ការ​​​រលាក​​​ខ្លះ​​​ៗ​​​ត្រង់​​​ផ្ទៃ​​​មុខ​​​។

យោង​​​តាម​​​ស្ថិត​​​ិ​​​របស់​​​អង្គការ​​​ជួយ​​​ជនរងគ្រោះ​​​កម្ពុជា​​​ដោយ​​​សារ​​​អាសីុតបាន​​​ឲ្យ​​​ដឹង​​​ថា នេះ​​​ជា​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​លើកទី៣ហើយ​ដែលគេ​បានរាយការ​ណ៍​​​​​​នៅ​​​ឆ្នាំ​​​នេះ​​​។

កាល​​​ពី​​​ខែ​​​មេសា​​​ បុរស​​​អាយុ​​​៤១​​​ឆ្នាំ​​​ម្នាក់​​​បាន​​​រង​​​ការ​​​រលាក​​​ផ្ទៃ​​​មុខ​​​ធ្ងន់​​​ធ្ងរ​​​ បន្ទាប់​​​ពី​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​បាន​​​យក​​​ទឹក​​​អាស៊ីត​​​​ប្រហែល​​​កន្លះ​​​លីត្រ​​​ជះ​​​លើ​​​គាត់អំឡុង​​​​​ពេល​​​មាន​​​ជម្លោះ​​​ក្នុង​​​គ្រួសារ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​។ កាល​​​ពី​​​ខែ​​​កក្កដា ស្ត្រី​​​អាយុ​​​៣០​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​គេ​​​ជះ​​​ទឹក​​​អា​​​ស៊ីតដាក់ នៅពេលគាត់​​​កំពុង​​​ហូប​​​គុយទាវ​​​នៅ​​​ផ្សារ​​​មួយ​​​ក្នុង​​​ខេត្ត​​​ដដែល​​​នេះ​​​។

លោក​​​ស្រី Bourgois បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​ជន​​​រង​​​គ្រោះទាំង​​​នោះ​​​ថា “កាល​​​ពី​​​ឆ្នាំ​​​មុន​​​ យើង​​​ក៏​​​បាន​​​កត់​​​ត្រា​​​ករណី​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹ​​​ក​​​អាស៊ីត៣​​​ករណី​​​ផង​​​ដែរ ប៉ុន្តែ វា​​​នៅ​​​ទាប​​​នៅឡើយ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​ដែលមានការ​​​​កើន​​​ឡើងខ្ពស់ដែល​​​នៅ​​​ពេល​​​នោះយើង​បាន​​​​កត់​​​ត្រា​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​២០​​​ករណី​​​ដោយ​បណ្តាល​ឲ្យមាន​​​​ជន​​​រង​​​គ្រោះ​​​៣៦​​​នាក់​​​  ហើយថាករណីនោះ​​​កើត​​​ឡើង​​​នៅក្នុង​​​ឆ្នាំ​​​២០១០។

ដើម្បី​​​ប្រឹង​​​ប្រែង​​​បញ្ចប់​​​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត ច្បាប់​​​ថ្មី​​​មួយ​​​បាន​​​ចូល​​​ជា​​​ធរមាន​​​កាល​​​ពីពាក់​​​កណ្តាល​​​ឆ្នាំ​​​២០១៣​​​ ដោយ​​​រឹត​​​បន្តឹង​​​លើ​​​ការ​​​លក់​​​អាស៊ីត​​​​ខ្លាំ​​​ង​​​គ្រប់​​​ប្រភេទ​​​។

តាម​​​ច្បាប់នោះ​​​ អ្នក​​​វាយ​​​ប្រហារ​​​ត្រូវ​​​ជាប់ពន្ធនាគារ​​​២០​​​ឆ្នាំ​​​ ឬ​​​ច្រើន​​​ជាង​​​នេះ បើ​​​​​​ជន​​​រង​​​គ្រោះ​​​ក្លាយ​ជា​ជន​ពិការ​​​  ចំណែកឯ​​​អ្នក​​​លក់​​​ទឹក​​​អាស៊ីត​​​ដែលគ្មាន​​​អាជ្ញា​​​ប័ណ្ណ​អាច​ប្រឈមនឹង​ការ​ផាក​​​ពិន័យ​​​ និងប្រឈមការ​​​​ជាប់​​​ពន្ធនាគារ​​ផងដែរ៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស