30.4 C
Phnom Penh

ជន​ដៃដល់​ប្រដាប់ដោយ​ដាវ​សាម៉ូ​រ៉ៃ​ធ្វើ​ឲ្យ​មនុស្ស​ប្រាំមួយ​នាក់​រង​របួស ​នៅ​ពិធី​មង្គលការ​មួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មនុស្ស​​​ប្រាំ​​​ំមួយ​​​នាក់​រង​​​របួស​​​ធ្ងន់​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ នៅ​​​ពេល​​​បុរ​​ស​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​​​​ឲ្យ​ចេញ​ពី​ពិធី​​​មង្គល​​​ការ​​​មួយ​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់ ​​​បាន​​​ត្រឡប់​​​​​​មក​​​វិញ​​​ដោយ​នាំ​​​មិត្ត​​​ភក្តិ​ប្រហែល​​​១០​​​នាក់​​​ទៀត​មក​​​ ហើយ​​​បាន​​​កាប់​លើ​ភ្ញៀវ​ចូល​រួម​​​ដោយ​​​ប្រើ​​​ដាវ​​​សាម៉ូរ៉ៃ។

លោក ម៉ោល សុត​ អធិការ​​​រង​​​នគរបាល​​​ស្រុក​​​ក្រគរ​​​បានមាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​ពីរ​​​នាក់​​​​​​នេះ​​​ឈ្មោះ​​​ សៀក សាវ័ន និង​​​ ខេង វិបុល​​​ អាយុ​​​២៥​​​ឆ្នាំ​​​ដូច​​​គ្នា ដែល​​​ក៏​​​បាន​​​រង​​​របួស​​​នៅ​ក្នុង​​​ហេតុ​ការណ៍​នោះ​​​ដែរ​​​ត្រូវ​​​បាន​​​ប្រាប់​​​ឲ្យ​​​ចេញ​​​ពី​​​ពិធី​​​មង្គល​​​ការ​​​ បន្ទាប់​​​ពី​​​ភ្ញៀវ​​​ម្នាក់​​​បាន​​​ជាន់​​​ជើង​​​បុរ​​​សម្នាក់​​​ខណៈ​ពេល​​កំពុង​​​រាំ​កម្សាន្ត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា “ពួក​​​គេ​​​មាន​​​ជម្លោះ​​​ជា​​​មួយ​​​ភ្ញៀវ​​​ដែល​​​មក​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​មង្គល​​​ការ​​​នោះ​​​​​​នៅ​​​ពេល​​​ពួក​​​គេ​​​កំពុង​​​រាំ ប៉ុន្តែ មនុស្ស​​​ផ្សេង​​​ទៀត​​​បា​​​ន​​ឃាត​់​​​កុំ​​​ឲ្យ​​​ពួក​​​គេ​​​វាយ​​​តប់​គ្នា​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ប្រហែល​​​កន្លះម៉ោង​​​ក្រោយ​​​មក​​​ ពួក​​​គេ​​​បាន​​​ហៅ​​​មិត្ត​​​ភត្តិរ​​បស់​​​ខ្លួន​មក​ ហើយ​​​មនុស្ស​​​ប្រហែល​​​១០​​​នាក់​​​ទៀត​​​ប្រដាប់​​​ដោយ​​​ដាវ​​​បាន​​​ជិះ​ម៉ូតូ​​​មក​​​កាន់​​​ពិធី​​​មង្គល​​​ការ​​​នោះ​​​ ដើម្បី​​​វាយ​ប្រហារ​ទៅលើ​មនុស្សទាំងនោះ​​​”។

លោក សុត បាន​​​មាន​​​ប្រសាសន៍​​​ថា ភ្ញៀវ ​​​ដែល​​​ចូល​​​រួម​​​ពិធី​​​មង្គល​​​ការ​​​បាន​​​យក​​​កៅ​​​អី​​​វាយ​​​ជន​​​ទាំង​​​នោះ​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ភ្ញៀវ​​​បាន​​​យក​​​កៅ​​​អី​​​វាយ​​​ពួ​​​កគេ​បណ្តាល​​​ឲ្យ​​​ សាវ័ន និង​​​វិបុល​​​ រង​​​របួស​​​ក្បាល​​​ មុន​​​ពេល​​​នគរ​​​បាល​​​ឃុំ​​​បាន​​​មក​​​ធ្វើ​​​អន្តរាគមន៍​​​ ហើយ​បាន​ចាប់​​​ខ្លួន​​​ពួក​​​គេ។ លទ្ធផល​​​នៃ​​​ការ​​​វាយ​​​តប​​់គ្នា​​​បាន​​​បណ្តាល​​​ឲ្យ​​​ភ្ញៀវ​​​ប្រាំ​​​មួយ​​​នាក់​​​រង​​​របួស​​​ធ្ងន់​​​ត្រង់​​​ក្បាល និង​​​ដង​​​ខ្លួន​​​”។

លោក សុត បាន​មាន​​​ប្រសាសន៍​​​ថា ជន​​​ដែល​​​ប្រដាប់​​​ដោយ​​​ដាវ​​​សាម៉ូ​រ៉ៃ​​​ដទៃ​​​ទៀត​​​អាច​​​រត់​​​គេ​​​ខ្លួន​​​រួច​ បើ​​​ទោះ​​​ជា​​​មន្ត្រី​​​នគរ​​​បាល​​​ឃុំ​​​ពីរ​​​នាក់​​​មាន​​​វត្តមាន​​​នៅ​​​ក្នុង​​​ពិធី​​​មង្គល​​​ការ​​​នោះ​​​ក៏​​​ដោយ​​​។ លោក​​​បាន​មាន​​​ប្រសាសន៍​​​ដល់​​​មន្ត្រី​​​ទាំង​​​នោះ​​​ថា “ពួក​​​គេ​​​មិន​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ទេ ពីព្រោះ​​​មាន​​​ក្មេង​​​ទំនើង​​​ច្រើន​​​ណាស់​​​។ ពួក​​​គេ​​​គ្រាន់​​​តែ​​​ប្រាប់​​​ឲ្យ​​​ឈប់​តែ​ប៉ុណ្ណោះ​​​​​​​​​​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​ស្តាប់​​​ឡើយ​​​”។ លោក សុត បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ប្រាំ​​​នាក់ រួម​​​មាន​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ផង​​​ បច្ចុប្បន្ន​​​នេះ​​​កំពុង​​​សម្រាក​​​ព្យាបាល​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​”។

លោក កែវ សុគន្ធា ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញ​ធរ​​​បាន​​​កំណត់​​​អត្ត​សញ្ញាណ​​​ជន​​​ដៃ​​​ដល់​​​បន្ថែម​​​ទៀត​​​ ហើយ​​​បច្ចុប្បន្ន​​​នេះ​​​កំពុង​​​ស្វែង​​​រក​​​ពួក​​​គេ​​​។ លោក សុគន្ធា បាន​​​មាន​​​ប្រសាសន៍​​​ថា  “យើង​​​​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​បន្ថែម​ទៀត​​​ដូច្នេះ​​​យើង​​​សង្ឃឹម​​​ថា យើង​​​នឹង​​​ចាប់​​​ខ្លួន​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ​​​នេះ។ លោក​​​បាន​​​បន្ថែម​​​ថា “មន្ត្រី​នគរ​​​បាល​​​របស់​​យើង​​​បាន​​​ព្យាយាម​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​គ្រូពេទ្យ​ដើម្បី​​​យក​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​ដើម្បី​​​សាក​​​សួរ ប៉ុន្តែ គ្រូពេទ្យ​​​និយាយ​​​ថា ពួក​​​គេ​​​ត្រូ​​​វ​​​សម្រាក​ព្យាបាល​បន្ត​ទៀត​​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស