39.4 C
Phnom Penh

ត​ុលាការ​ដោះ​លែង​គ្រូពេទ្យ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ធ្វើ​បាប​កូន​ចិញ្ចឹម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគ​​​របាល​​​បាន​​​និយាយ​​​ថា កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​ខេត្ត​​​កំពត​​​បាន​​​ដោះ​​​លែង​​​គ្រូ​​​ពេទ្យ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ក្នុង​​​ក្រុង​​​កំពត​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ បន្ទាប់​​​ពី​​​អ្នក​​​ជិត​​​ខាង​​​បាន​​​រាយ​​​ការណ៍​​​ថា គាត់​​​បាន​​​​​ធ្វើ​​​បាប​​​កូន​​​ស្រី​​​ចិញ្ចឹម​​​របស់​​​ខ្លួន​​​អាយុ​​​១៥​​​ឆ្នាំ​​​។

លោក អេង វណ្ណា នាយ​​​ប៉ុស្តិ៍​​​សង្កាត​់​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ខែម ទិត្យ អាយុ​​​៤២​​​ឆ្នាំ ជា​​​គ្រូពេទ្យ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ក្នុង​​​ក្រុង​​​កំពត​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ផ្ទះ​​​របស់​​​គាត់​​​ក្នុង​​​សង្កាត់​​​ក្រាំង​​​អំពិល​​​ កាល​​​ព​​​ី​​​រសៀល​​​ថ្ងៃ​​​ពុធ​​​។

លោក វណ្ណា បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​នាំ​​​គាត់​​​មក​សាក​​​សួរ​​​ ពី​​​ព្រោះ​​​អ្នក​​​ជិត​​​ខាង​​​ក៏បាន​​​រាយ​​​ការណ៍​ផងដែរ​​​ថា គាត់​​​បាន​​​ធ្វើ​​​ទារុណ​​​កម្ម​​​ក្មេង​​​ស្រី​​​រូប​​​នេះ​​​”។

លោកស្រី សេង សេរីរដ្ឋា ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ពេល​​​នគរ​​​បាល​​​សាក​​​សួរ​​​ក្មេង​​​ជំទង់​​​រូប​​​នេះ​​​ បន្ទាប់​​​ពី​​​ចាប់​​​ខ្លួន​​​លោក ខែម​​​ ទិត្យ នាង​​​បាន​​​និយាយ​​​ថា ​​​ក្មួយ​​​ប្រុស​​​របស់​​​ឪពុក​​​ចិញ្ចឹម​​​នាង ដែល​​​ក៏​​​បាន​​​រស់​​​នៅ​​​ជា​​​មួយ​​​គ្នា​​​ដែរនោះ​​​បាន​វាយដំនាង​​​​។

ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​រូប​​​េនះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ក្មួយ​​​ប្រុស​​​របស់​​​គ្រូពេទ្យ​​​នេះ បាន​​​វាយ​​​​​​ក្មេង​​​ស្រី​​​នេះ​​​ ហើយ​​​វាយ​​​នាងដើម្បី​​​ប្រដៅ​​​​​ ពី​​​ព្រោះ​​​នាង​​​បាន​​​លួច​​​លុយ​​​”។

លោកស្រី​​​បាន​​​បន្ថែម​​​ថា ក្មេង​​​ស្រី​​​រូប​​​នេះ​​​បាន​​​សារភាព​​​ថា នាង​​​បាន​​​លួច​​​លុយ​​​ពី​​​ផ្ទះ​​​នេះ​​​បួន​​​លើក​​​មក​​​ហើយ​​​​​​។

លោកស្រី សេរី​​​រដ្ឋា បាន​​​មាន​​​ប្រសាសន៍​​​ថា សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​សម្រេច​​​ដោះ​​​លែង​​​លោក​​​ ខែម ទិត្យ​​​ កាល​​​ពីម្សិលមិញ ពីព្រោះ​​​ពួក​​​គេ​​​មិន​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី ចោទ​​​ប្រកាន់​​​គាត់​​​ឡើយ​​​។ លោក​​​ស្រីបាន​​​បន្ថែម​​​ថា ឥឡូវ​​​នេះ ក្មេង​​​ស្រី​​​រូប​​​នេះ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​មើល​​​ថែ​​​របស់​​​ជីដូន​​​នាង​​​៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស