32.5 C
Phnom Penh

ក្រុម​អ្នក​ត​វ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​ និង​ឲ្យ​បញ្ចប់​ការ​ប្រើ​អំពើ​ហិង្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ តំណាង​​​សហគមន៍​ចំ​នួន​១៦​ប្រហែល​​​២០០​នាក់មកពី​​​ទូទាំង​​​ប្រទេស​​​បាន​​​ហែ​​​ក្បួន​​​កាត់​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ដោយ​​​បាន​​​បាច​​​ញត្តិ​​​ដែល​​​ថត​​​ចម្លង​​​​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះលែង​​​សកម្ម​ជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​១១នាក់​​​ដែល​​​បាន​​​ជាប់​ពន្ធនាគារ​​​ ហើយ​​​ឲ្យ​​​បញ្ចប់​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ពីសំណាក់​​​រដ្ឋា​ភិបាល​​​មក​​​លើ​​​អ្នក​​​ភូមិ​​​ដែល​​​បាន​​​ជាប់ពាក់ព័ន្ធ​​​​​​វិវាទ​​​ដីធ្លី។protest

ដំបូង​​​អ្នក​​​តវ៉ា​​​ បានដាក់​ញត្តិ​​​​​​ទៅ​​​ក្រសួង​​​មហាផ្ទៃនៅ​​​ម៉ោង​​​ប្រហែល​​​​​​១១និង​​​៣០នាទីព្រឹក មុន​ពេល​​​ដើរ​​តាម​​​មហាវិថី​​​ព្រះ​​​នរោត្តម និង​​​មហាវិថីសុធារស​​​​​​ទៅ​​​ក្រសួង​​​យុត្តិធម៌ សាលាឧទ្ធរណ៍ និង​​​តុលាការ​​​កំពូល។

លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ទទួល​​​យក​​​ញត្តិ​​​​​​នៅខាង​​​ក្រៅក្រសួង​​​​​​របស់​​​លោក ដោយ​​​សរសើរ​​​អ្នក​​​ហែក្បួន​​​ថា មាន​​​វិន័យ។

ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​និយា​​​យ​​​ទៅ​​​កាន់​ក្រុម​​​មនុស្ស​​​ថា “សូម​​​រក្សា​​​វប្បធម៌​​​នៃ​​​ការ​​​តវ៉ា​​​ដោយ​​​សន្ត​ិវិធីនេះ​​​”។

អ្នក​​​ស្រី បូវ សោភា អ្នក​​​តវ៉ា​​​មក​​ពី​​​តំបន់​​​បឹង​​​កក់​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មានប្រសាសន៍​​​ថា អ្នក​​​ស្រី​​​មាន​​​សង្ឃឹម​​​តិច​​​តួចដែល​​​ថា ញត្តិ​​​នេះ​​​នឹង​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរនោះ​​​​ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​បិទ​​​ក្រសួង​​​យុត្តិធម៌​​​​​​។​​ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ជាក់ស្តែង​ ​​​យើង​​​ឃើញ​​​ថា ក្រសួង​​​យុត្តិធម៌​​​គ្មាន​​​យុត្តិធម៌​​​ឡើយ ដូច្នេះ​​​សូម​​​បិទ​​​ក្រសួង​​​នេះ​​​ទៅ។

អ្នកស្រី សោភា បាន​ប្រៀបធៀប​ពីការ​​​ប្រព្រឹត្ត​​​មក​​​លើ​​​សកម្ម​​​ជន​​​១១​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​ តាមការ​ចោទ​​​ប្រកាន់​​​ទាក់​​​ទង​​​នឹង​​​ការ​​​តវ៉ា​​​ ជាមួយ​ការ​ប្រព្រឹត្តមក​លើ​ឪពុក​​​ម្តាយ​​​លោក ថោង សារ៉ាត់ មន្ត្រី​​​ក្រសួង​​​ការពារ​​​ជាតិ​​​ដែល​​​រត់​​​គេច​​​ខ្លួន​​​​​​ ដែល​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ត្រូវ​​​បាន​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ ដោយ​​​ពួក​​​គេ​​​ត្រូវ​​​បាន​​ឃុំខ្លួន​ដោយ​ចោទ​ប្រកាន់​​​ពី​​​បទ​​​ មាន​​​អាវុធ​​​។

អ្នក​​​ស្រី សោភា បាន​​​និយាយ​​​ថា “ខ្ញុំ​​​គិត​​​ថា វា​​​ជា​​​ការ​​​គួរ​​​ឲ្យ​​​ខ្មាស​​​អៀន​​​ ដែល​​​លឪពុក​​​ម្តាយ​​​លោក ថោង សារ៉ាត់ ត្រូវ​​​បាន​តុលាការ​ដោះ​​​លែង​​​…ប៉ុន្តែ ប្រជាជន​​របស់ខ្លួន​​​​ឯង​វិញ ​ពួក​​​គេ​​​ប្រព្រឹត្ត​​​​ដូច​​​ឆ្កែ​​​និង​​​ឆ្មា​​​អ៊ីចឹង”។ អ្នកស្រី​​​បាន​​​បន្ថែម​​​ថា ប្រសិនបើ​​​ក្រសួង​​​យុត្តិធម៌​​​​​បន្ត​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​​​នឹង​​​សំណើ​​​​របស់​អ្នក​​​តវ៉ា​​​​​​​​​​​​​​​ដែល​​​អន្តរាគមន៍​​​ឲ្យ​ដោះ​​​លែង​​​សកម្មជន​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​​​​ពួកគាត់​​​នឹង​​​ងាក​​​ទៅ​​​រក​​​វិធី​​​ការទូតដែលមិន​សូវជាមាន​សង្ឃឹម​​​​។

កាល​​​ពី​​​ខែ​​​មុន​​​ សាលា​​​ឧទ្ធរណ៍​​​បាន​​​តម្កល់​​​ការ​​​ផ្តន្ទា​​​ទោស​​​​​លើ​​​សកម្ម​​​ជន​​​ទាំង​​​១១​​​នាក់​​​រួម​​​មាន​​​​​មនុស្ស​​​ប្រាំ​​​ពីរ​​​នាក់​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​ ដែល​​​ត្រូវ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​ពី​​​បទ​​​បិទ​​​ចរាចរណ៍​​​នៅ​​​មុខ​​​សាលា​​​រាជ​​​ធានី​​​ ខណៈ​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា ពី​​​ការ​​​ដែល​​​អាជ្ញាធរ​​​រាជ​​​ធានី​​​មិន​​​បាន​​​ដោះ​​​ស្រាយ​​​ការ​​​ជន់​​​លិច​​​តំបន់​​​របស់ពួក​​​គាត់ជា​ប្រចាំនោះ​​​៕សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស