28 C
Phnom Penh

​លោក អាំង មាលតី ប្រធាន​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អាំង​​​ មាលតី ប្រធាន​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​ត្រូវ​​​បាន​​​ផ្លាស់​​​ប្តូរ​​​ជំនួស​​​ដោយ​​​អនុប្រធាន​​​របស់​​​លោក​​​ គឺ​​​លោក តាំង ស៊ុនឡាយ​​​ នៅ​​​ក្នុង​​​ពិធីផ្ទេរ​​​តំណែង​​​មួយ​​​ដែល​​​ប្រារព​​​្ធ​​​ឡើង​​​នៅ​​​ឯ​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​រសៀល​​​ថ្ងៃនេះ។​​​

ការ​​​ដក​​​តំណែង​​​​​​លោក​​​ អាំង មាលតី​​​ចេញ​​​ពីតុលាការ​​​ក្រុង​​​ភ្នំពេញ បាន​​​ធ្វើ​​​ឡើង​​​​​​បន្ទាប់ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​រិះ​​​គន់ធ្ងន់ៗទៅ​​​លើ​​​ចំណាត់ការ​​​របស់​​​​​​​​​តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​ដែល​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃំុ​​​​​​ឪពុក​​​ម្តាយរបស់​​ជន​​​រត់គេច​​​ខ្លួន ​​​ថោង សារ៉ាត់​​ ដែលត្រូវ​​​ប៉ូលិស​​​តាម​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ផ្តើម​​​គំនិត​​​បាញ់​​​សម្លាប់​​​ឧកញ៉ា​​​ អឹុង​​ ម៉េងជឺ កាល​​​ពី​​​ខែ​​​វិច្ឆិកា។

លោក​​​ គឹម សន្តិភាព​​​​​​ អ្នកនាំពាក្យ​​​ក្រសួង​​​យុត្តិធម៌​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ក្រោយ​​​ពី​​​ពិធី​​​ផ្ទេរ​​​តំណែង​​​នោះ​​​ថា ឧត្តម​​​ក្រុម​​​ប្រឹក្សានៃ​​​អង្គ​​​ចៅ​​​ក្រម​​​ កំពុងធ្វើ​​​​​​​​កិច្ច​​​ការ​​​នេះ។ លោក សន្តិភាព​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ធ្វើ​​​អធិការ​​​កិច្ចបន្ត​​​ទៀត​​”។

​​​លោក​​​ អាំង មាលតី ត្រូវ​​​បានផ្ទេរ​​​ភារកិច្ច​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ឯ​​​ក្រសួង​​​យុត្តិធម៌។​​​ លោក មាលតី​​​ ក៏ជាអតីតប្រធាន​​​តុលាការ​​​ខេត្ត បន្ទាយ មានជ័យ មុននឹង​​​លោក​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​មក​​​ទី​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ខែ​​​មេសា ​​​ឆ្នាំ​​​ ២០១៤។​​​​​​ហើយលោក​​​​​​ក៏ធ្លាប់​​​ធ្វើ​​​ជា​​​ប្រធាន​​​តុលាការ​​​ខេត្ត​​​សៀម​​​ រាប ផង​​​ដែរ។

​កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ហ៊ុន សែន​ ​​បាន​​​មាន​​​ប្រសាសន៍​​​ថា ល្បឿន​​​នៃ​​​ការ​​​ដោះ​​​លែង​​​លោក​​​ ថោង​​​ ចំរើន​​​ ជាឪពុក​​​របស់​​​​​​ថោង​​​ សារ៉ាត់ និង​​​ម្តាយរបស់​​​គាត់គឺ​​​អ្នក​​​ស្រី​​​ កែវ​​​ សាវី​​​ ឲ្យ​​​នៅ​​​ក្រៅ​​​ឃំុ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧​​​ខែ​​​កុម្ភៈ គឺ​​​គួរ​​​ឲ្យ​​​មាន​​​ការ​​​សង្ស័យ​​​។​​​ ​​​ពួកគេ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​​​​ពី​​​បទ​​​កាន់​​​កាប់​​​អាវុធ​​​ខុស​​​ច្បាប់កាល​​​ពី​​​ថ្ងៃទី​​​៧​​​ខែ​​​ធ្នូ  បន្ទាប់​​​ពី​​​ប៉ូលិស​​​បាន​​​​​​ឆែកឆេរ​​​គេហដ្ឋាន​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​របស់ពួកគេ​​​ហើយ​​​បាន​​​រក​​​ឃើញ​​​អាវុធ​​​និង​​​គ្រាប់កាំ​​​ភ្លើង​​​ជា​​​​​​ច្រើន​​​។​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស