30 C
Phnom Penh

អតីត​កម្មា​ភិបាល​ខ្មែរ​ក្រហម​ជំទាស់​នឹង​បទ​ចោទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​មេបញ្ជាការ​​​ទ័ព​​​ជើង​​​ទឹក​​​ខ្មែរ​​​ក្រហម​​​ លោក មាស មុត និង​​​អតីត​​​មេស្រុក​​​អ្នក​​​ស្រី អុឹម ចែម កាលពីម្សិល​​​មិញ នៅ​​​តែ​​​ប្រកែក​​​ បន្ទាប់​​​ពី​​​អង្គជំនុំ​​​ជម្រះ​​​វិសាមញ្ញក្នុង​​​តុលាការ​​​កម្ពុជា បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារថា ពួកគេ​​​ត្រូវ​​​ចោទ​​​ពីបទ​​​ឧក្រិដ្ឋកម្ម​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​ ចំណែក​​​ឯជន​​​រង​​​គ្រោះ​​​នៃ​​​របប​​​នោះ និង​​​គ្រួសារ​​​របស់​​​គេ​​​បាន​​​សាទរ​​​ចំពោះ​​​ចំណាត់​​​ការ​​​នេះ​​​។

លោក មាស មុត ដែល​​​ទទួល​​​រង​​​ការ​​​ចោទ​​​ថា បាន​​​ធ្វើ​​​វិសុទ្ធិកម្ម​​​ទាហាន​​​ផ្ទាល់​​​របស់​​​លោក​​​ និង​​​សម្លាប់​​​ជន​​​ជាតិ​​​វៀតណាម​​​ ថៃ​​​ និង​​​ជន​​​បរទេស​​​ផ្សេង​​​ទៀត​​​ ដែល​​​ត្រូវ​​​ចាប់​​​បាន​​​តាម​​​ផ្ទៃ​​​សមុទ្រ​​​ ត្រូវ​​​បាន​​​ចោទ​​​ពីបទ​​​ឧក្រិដ្ឋ​​​កម្ម​​​សង្គ្រាម​​​ទាក់ទិន​​​នឹង​​​តួនាទី​​​របស់​​​លោក​​​នៅ​​​តំបន់​​​និរតី​​​ និង​​​ដែនទឹក​​​ខ្មែរ​​​។

ទាក់ទង​​​តាម​​​ទូរស័ព្ទ​​​កាលពីម្សិល​​​មិញ អតីត​​​មេបញ្ជាការ​​​ទ័ព​​​ជើង​​​ទឹក​​​ខ្មែរ​​​ក្រហម​​​រូប​​​នេះ​​​ បាន​​​និយាយ​​​ថា លោក​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ដាំដុះ​​​នៅ​​​ផ្ទះ​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ស្រុក​​​សំឡូត​​​ ខេត្ត​​​បាត់ដំបង​​​ នៅ​​​ក្បែរ​​​ព្រំដែន​​​ថៃ​​​ ជាជាង​​​ចំណាត់​​​ការ​​​របស់​​​ អ.វ.ត.ក. នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។

លោកអតីត​​​មេបញ្ជាការ​​​ទ័ព​​​ជើង​​​ទឹក​​​ខ្មែរ​​​ក្រហមរូប​​​នេះ​​​ ​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ផងដែរ​​​ពីបទ​​​​​​សម្លាប់​​​រង្គាល​​​ ការ​​​ធ្វើ​​​ឲ្យ​​​ទៅ​​​​​​ជា​​​ទាសករ​​​ និង​​​ការ​​​ធ្វើ​​​ទុក្ខ​​​​​​បុក​​​ម្នេញ​​​ដោយ​​​ហេតុ​​​ផល​​​នយោបាយ​​​ បាន​​​និយាយ​​​ថា ៉​​​វា​​​ស្រេច​​​ទៅ​​​លើ​​​ពួក​​​គេ​​​​​​ចុះ​​​ អ្វី​​​ដែល​​​គេ​​​និយាយ​​​ៗ​​​ទៅ។៉

​​​​​​លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ដាំពោត​​​និង​​​ដំឡូង​​​មី​​​របស់​​​ខ្ញុំ​​​។ ឥឡូវ​​​ខ្ញុំ​​​សួរ​​​វិញ​​​ តើ​​​នរណា​​​ជាអ្នក​​​ស្លាប់​​​? តើ​​​ខ្ញុំ​​​បាន​​​សម្លាប់​​​មនុស្ស​​​នៅ​​​ឯណា​​​?”។

លោក​​​ មាស មុត ដែល​​​បាន​​​ប្រាប់​​​ថា គាត់​​​មាន​​​អាយុ​​​ប្រមាណ​​​៨០ឆ្នាំ បាន​​​និយាយ​​​ថា លោក​​​យល់​​​ស្រប​​​នឹង​​​ការ​​​ប្រកាស​​​ថ្មី​​​នេះ​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន​​​ សែន ដែល​​​ថា ការ​​​បន្ត​​​សំណុំ​​​រឿង​​​របស់​​​ អ.វ.ត.ក. អាច​​​បញ្ឆេះ​​​សង្គ្រាម​​​ស៊ីវិល​​​ ដែល​​​ធ្វើ​​​ឲ្យ​​​អតីត​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​រត់​​​ចូល​​​ព្រៃ​​​វិញ​​​។ លោក​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថាតើ​​​ លោកនឹង​​​​​​មក​​​កាន់​​​​​​តុលាការ​​​ ឬ​​​យ៉ាង​​​ណា​​​ទេ​​​។

អ្នក​​​ស្រី អុឹម​​​ ចែម ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ក្នុង​​​របប​​​ខ្មែរ​​​ក្រហម​​​ ត្រូវ​​​បាន​​​ចោទ​​​ថា បាន​​​សម្រប​​​សម្រួល​​​​​​ក្នុង​​​ការ​​​ធ្វើ​​​វិសុទ្ធិកម្ម​​​ និង​​​ការ​​​​​សម្លាប់​​​នៅ​​​តំបន់​​​ពាយព្យ​​​ ហើយ​​​ប្រឈម​​​នឹង​​​បទ​​​ចោទ​​​នៃ​​​ឧក្រិដ្ឋកម្ម​​​ដែល​​​បាន​​​ប្រព្រឹត្ត​​​នៅ​​​មន្ទីរ​​​សន្តិសុខ​​​និង​​​ការដ្ឋាន​​​។

ឥឡូវ​​​រស់​​​នៅ​​​ក្នុង​​​អតីត​​​តំបន់​​​ការ​​​ពារខ្មែរ​​​ក្រហម​​​ស្រុក​​​អន្លង់​​​វែង​​​ អ្នក​​​ស្រី​​​ អុឹម​​​ ចែម បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​កាលពី​​​ម្សិលមិញ​​​ថា គ្មាន​​​ហេតុ​​​ផល​​​ណា​​​ដែល​​​អ្នក​​​ស្រី​​​ឆ្លើយ​​​តប​​​នឹង​​​តុលាការ​​​ទេ​​​។

អ្នក​​​ស្រី អុឹម​​​ ចែម បាន​​​និយាយ​​​ថា “ខ្ញុំ​​​​​​មិន​​​ទទួល​​​យក[​​​បទ​​​ចោទ​​​]នោះទេ។ នរណា​​​ក៏ដោយ​​​ដែល​​​ចោទ​​​ខ្ញុំ​​​ សូម​​​ទៅ​​​ចាប់​​​ពួក​​​គេ​​​ដាក់​​​គុក​​​ទៅ”។អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​មែន​​​ជាមនុស្ស​​​ម្នាក់​​​ឯង​​​ដែល​​​តស៊ូ​​​ដើម្បីជាតិ​​​ទាំង​​​មូល​​​ទេ”។

សំណុំ​​​រឿង​​​ ០០៣ និង​​​ ០០៤ ត្រូវ​​​​​​បាន​​​​​​ជំទាស់​​​​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​រដ្ឋាភិបាល​​​ ដោយ​​​មាន​​​បុគ្គលិក​​​តុលាការ​​​ជន​​​ជាតិ​​​ខ្មែរ​​​បដិសេធ​​​មិន​​​ស៊ើប​​​អង្កេត​​​ចំពោះ​​​កម្មាភិបាល​​​ខ្មែរ​​​ក្រហម​​​។

ទោះជាយា៉ង​​​ណា​​​ក៏ដោយ​​​ ភាគី​​​រដ្ឋប្បវេណី​​​ កាលពីម្សិល​​​មិញ បាន​​​សាទរ​​​ចំពោះ​​​ការ​​​ចេញ​​​បទ​​​ចោទ​​​ប្រកាន់​​​ដោយ​​​កំបាំង​​​មុខ​​​របស់​​​សហចៅ​​​ក្រម​​​ស៊ើប​​​អង្កេត​​​អន្តរជាតិ​​​ លោក ម៉ាក ហាម៉ុន ដែល​​​បាន​​​ដើរ​​​តួនាទី​​​ស្វយ័ត​​​ពី​​​ដៃ​​​គូ​​​ជន​​​ជាតិ​​​ខ្មែរ​​​របស់​​​លោក​​​ គឺ​​​ចៅ​​​ក្រម​​​ យូ ប៊ុន​​​ឡេង​​​។

​លោក ឃឺរី ដែលជា​​​បង​​​ប្រុស​​​របស់​​​​​​​​​ លោក រ៉ប ហាមិល ជន​​​ជាតិ​​​នូវែលសេឡង់ គឺ​​​ជា​​​អ្នក​​​អុំទូក​​​ម្នាក់​​​ក្នុង​​​បណ្តា​​​អ្នក​​​អុំទូក​​​បរទេស​​​បីនាក់​​​ រួម​​​ជាមួយ​​​នឹង​​​ជន​​​ជាតិ​​​កាណាដា​​​ ឈ្មោះ ស្ទត ក្លាស និង​​​ជន​​​ជាតិ​​​អង់គ្លេស​​​ ឈ្មោះ ចន ដូហឹស ដែល​​​ខ្មែរ​​​ក្រហម​​​ចាប់​​​ខ្លួន​​​បាន​​​ពេល​​​ទូក​​​របស់​​​គេ​​​អុំចូល​​​ទៅ​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​​​​​នាឆ្នាំ​​​១៩៧៨​​​។ អ្នក​​​ទាំង​​​បីនាក់​​​ត្រូវ​​​បាន​​​ចាប់​​​បញ្ជូន​​​មក​​​មន្ទីរ​​​សន្តិសុខ​​​​​​ទួល​​​ស្លែង​​​ ដែល​​​ពួក​​​គេ​​​ទទួល​​​រង​​​ទារុណកម្ម​​​ និងត្រូវ​​​​​​សម្លាប់​​​ចោល​​​។

លោក​​​ ហាមិល ដែល​​​ជា​​​ភាគី​​​​​​រដ្ឋប្បវេណី​​​នៅ​​​ពេល​​​កាត់​​​ទោស​​​មេគុក​​​ទួល​​​ស្លែង​​​ លោក កាំង​​​ ហ្គេចអ៊ាវ ហៅ​​​ ឌុច បាន​​​និយាយ​​​កាលពីម្សិល​​​មិញ​​​ថា លោក​​​ “ស្ទើរ​​​​​​តែ​​​មិន​​​ជឿ៉​​​ថា លោក​​​ មាស​​​ មុត ត្រូវ​​​បាន​​​ចោទ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​ ០០៣ នោះ​​​ទេ​​​​​​​​​​​​​​​​​​”។

លោក​​​ ហាមិល បាន​​​និយាយ​​​ថា “ចំពោះ​​​រូប​​​ខ្ញុំ​​​ផ្ទាល់​​​ ខ្ញុំ​​​គិត​​​ថា តួនាទី​​​របស់លោក​​​មាន​​​សារៈសំខាន់​​​ចំពោះ​​​ជោគ​​​វាសនា​​​របស់​​​បងប្រុស​​​ខ្ញុំ​​​។ ខ្ញុំ​​​គិត​​​ថា លោក​​​មាន​​​អំណាច​​​ដោះ​​​លែង​​​គាត់​​​។ ព្រោះ​​​គាត់​​​ជា​​​អ្នក​​​ផ្សង​​​ព្រេង​​​ម្នាក់​​​ ហើយ​​​គាត់​​​មិន​​​មែន​​​ជា​​​ការ​​​គំរាម​​​​​​កំហែង​​​ដល់​​​ប្រទេស​​​ជាតិ​​​នេះ​​​ទេ​​​ ដោះ​​​លែង​​​គាត់​​​ទៅ​​​។ ដូច្នេះ​​​ ខ្ញុំ​​​ត្រូវ​​​បន្ទោស​​​គាត់​​​ គាត់​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះរឿង​​​នេះ​​​”។​​​

លោក​​​ ហាមិល ដែល​​​បាន​​​សម្ភាស​​​លោក​​​ មាស មុត សម្រាប់​​​ភាព​​​យន្ត​​​ឯកសារ​​​ដែល​​​ចេញផ្សាយ​​​​​​នៅ​​​ឆ្នាំ​​​២០១១​​​ ទាក់​​​ទិន​​​នឹងមរណភាព​​​បង​​​ប្រុស​​​លោក​​​ មាន​​​ចំណង​​​ជើង​​​ថា ៉​​​បងទី១ “បាន​​​និយាយ​​​ថា ពេល​​​ឈ្លេច​​​សួរ​​​ពីការ​​​ស្លាប់​​​មនុស្ស​​​រាប់​​​លាន​​​នាក់​​​ក្នុង​​​អំឡុង​​​ពេល​​​កម្ពុជា​​​ប្រជាធិបតេយ្យ​​​នោះ​​​ អតីត​​​មេបញ្ជាការទ័ព​​​ជើង​​​ទឹក​​​រូប​​​នេះ​​​បាន​​​រារែក​​​មិន​​​ឆ្លើយ”។

លោក ហាមិល បាន​​​និយាយ​​​ថា “ខ្ញុំ​​​គ្រាន់​​​តែ​​​អាច​​​និយាយ​​​ថា គាត់​​​បដិសេធ​​​ ហើយ​​​ការ​​​ពារ​​​ខ្លួន​​​គាត់​​​យ៉ាង​​​ច្រើន​​​។ គាត់​​​បាន​​​និយាយ​​​ថា នយោបាយ​​​ ប៉ុល​​​ ពត​​​ គឺល្អ​​​ឥត​​​ខ្ចោះ​​​ ហើយ​​​ប្រសិន​​​បើ​​​ ប៉ុល ពត​​​ កាន់​​​អំណាចវិញ​​​​​​​​​​​​ ប្រទេស​​​នេះ​​​នឹង​​​សំបូរសប្បាយ​​​ម្ភៃ​​​ដង​​​​​​​​​ច្រើន​​​ជាង​​​ពេល​​​បច្ចុប្បន្ន​​​​​​នេះ​​​ទៅទៀត​​​”។

លោក អ៊ុំ ម៉ក់ អាយុ​​​៤៦​​​ឆ្នាំ ជាភាគី​​​រដ្ឋប្បវេណី​​​ក្នុង​​​សំណុំរឿង​​​ ០០៤ ដែល​​​មក​​​ពីខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ បាន​​​និយាយ​​​ថា លោក​​​សប្បាយ​​​ចិត្ត​​​នឹង​​​ការ​​​ចោទ​​​អ្នក​​​ស្រី​​​ អុឹម​​​ ចែម ដែល​​​បាន​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​លើ​​​ការ​​​ដ្ឋាន​​​របស់​​​គាត់​​​ ហើយ​​​បាន​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​ដាក់​​​ទោស​​​ធ្ងន់​​​ចំពោះ​​​អ្នក​​​ស្រី​​​ ចែម។

លោក ម៉ក់ បាននិយាយ​​​ថា “ខ្ញុំ​​​គាំទ្រ​​​ដែល​​​តុលាការ​​​បាន​​​ចោទ​​​គាត់​​​ ពីព្រោះ​​​គាត់​​​បាន​​​បង្ខំ​​​ឲ្យ​​​អ្នក​​​ស្រុក​​​ធ្វើ​​​ការ​​​បាក់​​​កម្លាំង​​​ដោយ​​​គ្មាន​​​អ្វី​​​ហូបសោះ​​​ ហើយ​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​ដោយ​​​គ្មាន​​​ថ្នាំព្យាបាលទេ”​​​។​​​

លោក​​​បាន​​​បន្ថែម​​​ថា “ពេល​​​ខ្ញុំ​​​អាយុ​​​៧ឆ្នាំ​​​ ខ្ញុំ​​​ឃ្លាន​​​ពេក​​​ ពេល​​​នោះ​​​​​​ឈ្លប​​​បាន​​ធាក់​​​ខ្ញុំ​​​ទៅ​​​បុក​​​នឹង​​​មែកឈើ ហើយ​​​ក៏​​​ខ្វាក់​​​ភ្នែក​​​ឆ្វេង​​​​​​ម្ខាង។​​​ ខ្ញុំ​​​ចង់​​​ឲ្យ​​​[តុលាការ​​​]ផ្តន្ទាទោស​​​គាត់​​​”។

យោង​​​តាម​​​អ្នក​​​ស្រី ហ៊ីដដឺ រ៉ាយអេន​​​ ជា​​​អ្នក​​​ឃ្លាំ​​​មើល​​​តុលាការ​​​សម្រាប់​​​​​​គម្រោង​​​យុត្តិធម៌​​​សង្គម​​​ចំហបាន​​​ឲ្យ​​​ដឹង​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ ការ​​​ចេញ​​​នូវ​​​បទចោទទាំង​​​នោះ គឺ​​​គ្រាន់​​​តែ​​​ជា​​​ជំហាន​​​សំខាន់​​​មួយ​​​ក្នុង​​​ដំណើរ​​​ទៅ​​​មុខនៃសំណុំ​​​រឿង ដែល​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​ស៊ើប​​​អង្កេតចាប់​​​តាំង​​​ពី​​​ឆ្នាំ២០០៩ប៉ុណ្ណោះ។

អ្នក​​​ស្រី​​​ រ៉ាយ​​​អេន បាន​​​​​​និយាយថា ទោះ​​​បីជា​​​ចៅក្រម​​​ ហាម៉ុន មិន​​​ត្រូវ​​​ការ​​​កិច្ច​​​សហ​​​ការ​​​ពី​​​ចៅក្រម​​​ ប៊ុនឡេង ​​​​​​ដើម្បី​​​ចេញ​​​បទ​​​ចោទក៏​​​ដោយ ក៏​​​ចៅក្រម​​​កម្ពុជា​​​អាច​​​ដាក់​​​សំណេីបដិសេធជាផ្លូវការ​​​ទៅ​​​​​​កាន់​​​អង្គ​​​បុរេ​​​ជំនុំ​​​ជម្រះ​​​ ជា​​​ដំណើរ​​​ការ​​​ែដល​​​អាចប្រើ​​​រយៈពេល​​​ច្រើន​​​ែខ​​​ដើម្បី​​​​​​េដាះស្រាយ​​​។

អង្គបុរេជំនុំ​​​ជម្រះ​ ដែល​​​មាន​​​​​​សមាសភាព​​​ចៅក្រម​​​ជាតិ​​​បីរូប​​​ និងចៅក្រម​​​អន្តរជាតិពី​​រ​​​រូប​​​​​​ ត្រូវសេី​​​រេី​​​​​​ផង​​​ដែរ​​​នូវ​​​បទ​​​​​​ចោទ​​​​​​​​​របស់​​​​​​​​​ជន​​​​​​​​​ជាប់ចោទ​​​​​​។​​​ ចៅ​​​​​​ក្រម​​​​​​​​​បួន​​​​​​រូប​​​​​​​​​ក្នុង​​​​​​​​​ចំណោម​​​​​​​​​​​​ប្រាំ​​​​​​រូប​​​​​​​​​នឹង​​​​​​​​ជំទាស់​​​​​​សំណំុ​​​រឿងដេីម្បី​​​រារាំង​​​កំុ​​​ឲ្យ​​​ដាក់​​​រឿង​​​នោះ​​​​​​ទៅជំនំុជម្រះ​​​។

អ្នក​​​ស្រី​​​ រ៉ាយ​​​អេន បាន​​​និយាយ​​​នៅ​​​ក្នុង​​​អ៊ី​​​ម៉េល​​​ថា “​​​ប្រសិន​​​បើជន​​​ជាប់ចោទ​​​ ត្រូវ​​​បាន​​​ចោទជា​​​ចុង​​​ក្រោយ​​​នោះ ពួកគេ​​​នឹង​​​ត្រូវ​​​មក​​​កាន់​​​​​​តុលាការ​​​ដោយ​​​ស្ម័គ្រ​​​ចិត្ត​​​ ឬ​​​ក៏​​​ត្រូវ​​​គេ​​​នាំ​​​ខ្លួន​​​​​​តាម​​​រយៈ​​​ដីកា​​​ចាប់​​​ខ្លួន​​​ ប្រសិន​​​បើ​​​ការ​​​ជំនំុ​​​ជម្រះ ត្រូវ​​​ដំណើរ​​​ការទៅ​​​មុខនោះ​​​”។

អ្នក​​​ស្រី បាន​​​និយាយ​​​ថា “គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភដែល​​​ថា ​​​នគរ​​​បាល​​​យុត្តិធម៌ បាន​​​បដិសេធ​​​មិន​​​សហការ​​​ក្នុង​​​ការ​​​​​​នាំ​​​ខ្លួន​​​ជន​​​សង្ស័យ​​​មក​​​តុលាការ​​​ដើម្បី​​​ចោទ ហើយ​​​ថា​​​ចៅក្រម​​​ ត្រូវ​​​ងាក​​​ទៅ​​​ចេញ​​​បទ​​​ចោទ​​​ដោយ​​​កំបាំង​​​មុខ​​​ទៅ​​​វិញ​​​។ នេះ​​​ជា​​​រឿង​​​មួយមិន​​​ធម្មតាទេ។ ការ​​​បដិ​​​សេធមិន​​​សហការ​​​​​​របស់​​​នគរ​​​បាល​​​​​​យុត្តិធម៌ អាច​​​គូស​​​បញ្ជាក់​​​ពី​​​ការ​​​បំពាន​​​កិច្ច​​​ព្រម​​​ព្រៀងអ.វ.ត.ក. ដែល​​​ផ្តល់​​​នូវ​​​ការ​​​សហការ​​​បែប​​​ហ្នឹង​​​”។

អ្នកស្រី បាន​​​បន្ថែម​​​ថា “ប្រសិន​​​បើ​​​​​​​​​រឿង​​​នេះ​​​ជា​​​ករណីមួយនោះ សហប្រជាជាតិ និង​​​តុលាការ​​​មាន​​​កាតព្វ​​​កិច្ច​​​ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ ជា​​​មួយ​​​សាធារណជន​​​ និង​​​ជាមួយរដ្ឋាភិបាល​​​”។ រើន​​​​​​​​​​​​

​​​​​​​​​​​

 

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស