30.4 C
Phnom Penh

ជន​​​សង្ស័យ​​​ជួញ​​​​​​ដូរ​​​គ្រឿង​​​ញៀន​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​នៅ​​​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​មន្ត្រី​​​នគរ​​​បាល​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិលមិញ សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ចាប់​​​ផ្តើម​​​សាក​​​សួរ​​​សមាជិក​​​ក្រុម​​​​​​​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​ថ្នាំ​​​ញៀន​​​ម៉ាទឹក​​​កក​​​ពី​​​ប្រទេស​​​ឡាវ​​​មក​​កម្ពុជា។

លោក សាន់ សុធី នាយ​​​រង​​​ការិយាល័យ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​លើក​​​ឡើង​​​ថា បុរស​​​ចំនួន​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ការ​​​ឆ្មក់​​​ចូល​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ច្បារ​​អំពៅ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ដែល​​​ក្នុង​​​នោះ​​​នគរ​​​បាល​​​រឹប​​​អូស​​​បាន​​​​​​ថ្នាំ​​​ញៀន​​​ជាង​​​កន្លះ​​​គីឡូក្រាម​​​

​​​បាន​​​កំណត់​​​អត្តសញ្ញាណ​​​ថា ​​​អ្នកស្រី មុំ​​​ ដាលីន អាយុ​​​៣០​​​ឆ្នាំ ជា​​​មេខ្លោង​​​​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​នេះ ។

​​​លោក​​​​​​ សុធី បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នកស្រី​​​ ដាលីន ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អង្គា​​​​​​រ​​​ក្នុង​​​ពិធី​​​មង្គល​​​ការ​​​មួយ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​ថា អ្នកស្រី​​​មិន​​​មែន​​​ជា​​​មេខ្លោង​​​នៃ​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿងញៀន​​​នេះ​​​ឡើយ ហើយ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​ថ្មី ។

នាយ​​​រង​​​ការ​​​ិយាល័យ​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា នគរ​​​បាល​​​កំពុង​​​តាម​​​រក​​​មនុស្ស​​​ដែល​​​អ្នកស្រី ដាលីន​​​ បាន​​​ប្រាប់​​​ឈ្មោះ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​អំពី​​​អត្ត​​​សញ្ញាណ​​​របស់​​​ជន​​​នោះ​​​ឡើយ​​​។

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា មនុស្ស​​​ទាំង​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីថ្ងៃ​​​អាទិត្យ​​​ ​​​មាន​​​ថ្នាំ​​​ញៀន​​​មេតំ​​​ហ្វេតាមីន​​​ទម្ងន់​​​៧៨៤​​​ក្រាម​​​។

លោក សុធី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីល្ងាច​​​ម្សិលមិញ​​​ទាក់​​​ទិន​​​នឹង​​​ជន​​​សង្ស័យ​​​ឈ្មោះ សួន ឡេនីន អាយុ​​​៣៤​​​ឆ្នាំ លុន សុផា អាយុ​​​៤៩​​​ឆ្នាំ ​​​ មុត ធឹម អាយុ​​​៣៨​​​ឆ្នាំ​​​ និង​​​​​​អ្នក​​​ស្រី ដាលីន​​​ ​​​ថា “ឥឡូវ​​​នេះ​​​ពួកគេ​​​នៅ​​​ក្នុង​​​តុលាការ​​​” ៕​​​ស៊ុយឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស