39.4 C
Phnom Penh

​មន្ត្រី​​​រក​​​ឃើញ​​​ជី​​​កន្ទុយ​​​បារី​​​នៅ​​​ខេត្ត​​​ភាគពាយព្យ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា​​​​​​ ជី​​​នាំចូល​​​ដែលធ្វើ​​​អំពី​​​កន្ទុយ​​​បារី​​​​​​​​​ទម្ងន់​​​ជាង១៩តោន​​​​​​ ត្រូវបាន​​​រក​​​ឃើញ​​​កាលពី​​​​​​សប្តាហ៍​​​មុន​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​ឧត្តរមានជ័យ ក្រោយពី​​​ការ​​​រក​​​ឃើញ​​​​​ជី​​​កន្ទុយ​​​​​​បារី​​​១០​​​តោន​​​នៅ​​​ក្នុង​​​ខេត្តសៀមរាបប៉ុន្មានថ្ងៃ​​​មុននោះ។

លោក ងោ ហួរ ប្រធាន​​​​​​មន្ទីរ​​​បរិស្ថាន​​​ខេត្ត​​​ឧត្តរមានជ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រីបាន​​​រក​​​ឃើញ​​​ជី​​​ក្លែង​​​ក្លាយ​​​ ដែល​​​ធ្វើ​​​អំពី​​​កន្ទុយ​​​បារីនៅ​​​ក្នុង​​​ទីតាំង​​​៣​​​កន្លែង​​​ក្នុង​​​ស្រុក​​​អន្លង់វែងកាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ បន្ទាប់​​​ពី​​​ទទួល​​​​​​បាន​​​ព័ត៌មាន​​​ពី​​​ក្រសួង​​​បរិស្ថាន។​​​

លោក ហួរ​​​ បាន​​​និយាយ​​​ថា ជី​​​ក្លែងក្លាយ​​​ត្រូវ​​​បាន​​​នាំ​​​ចូល​​​ពី​​​អ៊ឺរុប​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ ប៉ែន លឹម​​​ ត្រេឌីងគ្រុប ហើយ​​​ថា​​​ក្រសួង​​​កសិកម្ម​​​ និង​​​បរិស្ថាន​​​កំពុង​​​ពិនិត្យ​​​មើល​​​កន្ទុយ​​​បារី​​​ ដើម្បី​​​ឲ្យ​​​ដឹង​​​ថា​​​តើ​​​​​​​​​វា​​​មាន​​​សារ​​​ធាតុ​​​អ្វី​​​ខ្លះ​​​។

លោក សៅ សុភាព អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​បរិស្ថាន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​បរិស្ថាន​​​ បាន​​​ទទួល​​​គំរូ​​​កន្ទុយ​​​បារី​​​ពី​​​ស្រុក​​​អន្លង់វែង​​​ហើយ ប៉ុន្តែ មិន​​​ទាន់​​​បាន​​​ធ្វើ​​​ការ​​​វិភាគ​​​ឲ្យ​​​ចប់​​​សព្វ​​​គ្រប់នៅ​​​ឡើយ​​​ទេ។​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស