39.4 C
Phnom Penh

ក្រសួង​​​យុត្តិធម៌​បញ្ចប់​ការ​ស៊ើបអង្កេត​លើ​ប្រធាន​សាលា​ដំបូង​រាជធានី​ដែល​ត្រូវ​បាន​ដក​ចេញពី​តំណែង​​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ ក្រសួង​យុត្តិធម៌​បាន​និយាយ​ថា ខ្លួន​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​​ហើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ករណី​ពុក​រលួយ​លើ​លោក អាំង មាលតី ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ ​ដែល​ត្រូវ​បាន​ដក​ចេញពី​តំណែង ប៉ុន្តែ​បាន​បដិសេធ​មិន​បញ្ចេញ​លទ្ធផល​នោះ​ទេ។

លោក អាំង​ មាលតី ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​កាលពី​ខែកុម្ភៈ ពោល​គឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​ថា ការ​សូក​បា៉ន់​ជាច្រើន​លាន​ដុល្លារ​ប្រហែល​ជា​នាំ​ឲ្យ​​តុលាការ​ចេញ​​​សេចក្ដី​សម្រេច​ដ៏ចម្រូង​ចម្រាស​មួយ​កាលពី​ដើម​ខែ​នោះ។

កាលពី​ម្សិលមិញ លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើបអង្កេត​ “ភាព​មិន​ប្រក្រតី​” ដែល​គ្មាន​បាន​បញ្ជាក់​លើ​ការ​ងារ​របស់​លោក​ អាំង មាលតី បាន​បញ្ចប់​ហើយ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” ក្រុម​អធិការកិច្ច​​នៅ​ក្រសួង​យុត្តិធម៌​បាន​បញ្ចប់​ការ​ស៊ើបអង្កេត​ហើយ។​ ក្រុម​នេះ​កំពុង​ត្រៀម​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម”។

ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម​ មាន​តួនាទី​មើល​ការ​ខុស​ត្រូវ​ និង​ដាក់​ពិន័យ​ចៅក្រម​ទូទាំង​ប្រទេស ហើយ​​ស្ថាប័ន​មួយ​នេះ​បាន​ចេញ​​សេចក្ដី​សម្រេច​ដក​លោក អាំង មាលតី ដែល​ត្រូវ​បាន​ប្រគល់​តំណែង​គ្មាន​ការ​បញ្ជាក់​​ថ្មី​មួយ​ភ្លាមៗ​នៅ​ក្រសួង​យុត្តិធម៌។

ការ​ដក​លោក​ចេញពី​តំណែង​ធ្វើ​ឡើង​ក្រោយ​ពី​លោក ហ៊ុន សែន បាន​រិះគន់​​សេចក្ដី​សម្រេច​មួយ​​របស់​សាលា​ដំបូង​រាជធានី​​ ដែល​កែប្រែ​ការ​ច្រាន​ចោល​សំណើ​សុំនៅ​ក្រៅ​ឃុំ​សម្រាប់​ឪពុក​ម្ដាយ​​​របស់​ ថោង សារ៉ាត់ ជា​ឧត្តម​សេនីយ៍​ដែល​ជាប់​ចោទ​ពីបទ​ធ្វើ​ឃាត​​ឧកញ៉ា អុឹង ម៉េងជឺ កាលពី​ឆ្នាំ​២០១៤ និងដែល​ពេល​នេះ​កំពុង​រត់​គេច​ខ្លួន​នៅ​ឡើយ៕ សុខុម​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស