30.4 C
Phnom Penh

សកម្មជន​​​នៅខេត្ត​​​កោះកុង​​​ត្រូវ​​​គេ​​​គំរាម​​​បណ្តេញ​​​ជុំ​​​វិញ​​​បញ្ហា​​​បូម​​​ខ្សាច់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេភូមិ​​​មួយ​​​រូប​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​កំពុង​​​គំរាម​​​បណ្តេញ​​​អង្គការ​​​ការ​​​ពារ​​​បរិស្ថាន​​​មួយ​​​ចេញ​​​ពី​​​តំបន់​​​របស់​​​ខ្លួន​​​ ជុំវិញ​​​ការ​​​​​​ចោទ​​​ប្រកាន់​​​ពីបទ​​​​​​​​​ញុះ​​​ញង់​​​​​​ ប្រសិន​​​បើ​​​ការ​​​តវ៉ា​​​​​​ប្រឆាំង​​​នឹង​​​ក្រុមហ៊ុន​​​បូម​​​ខ្សាច់​​​មួយ​​​​​​មាន​​​ភាព​​​តាន​​​តឹង​​​​​​កាន់​​​តែខ្លាំង​​​ឡើង​​​នោះ​​​។

កាល​​​ពី​​​ពីរ​​​បី​​​សប្តាហ៍​​​មុន​​​ អង្គការ​​​មាតាធម្មជាតិ​​​​​​បាន​​​ជួយ​​​អ្នក​​​នេសាទ​​​នៅ​​​ក្នុង​​​ស្រុក​​​កោះកុង​​​​​​ក្នុង​​​ការ​​​​​​ព្យាយាម​​​បណ្តេញ​​​សាឡង់​​​បូម​​​ខ្សាច​​​់​​​ដែល​​​កំពុង​​​បូម​​​ខ្សាច់​​​នៅ​​​ជុំវិញ​​​កោះ​​​កាពិ ចេញ​​​ពី​​​តំបន់​​​របស់​​​ខ្លួន​​​។ អ្នក​​​នេសាទ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​អ្នក​​​បូម​​​ខ្សាច់​​​របស់​​​ក្រុម​​​ហ៊ុន​​​ Rainbow International ថា បាន​​​បូម​​​ខ្សាច់​​​ដោយ​​​ខុស​​​ច្បាប់​​​ហួស​​​ពី​​​តំបន់​​​គេ​​​អនុញ្ញាត​​​ឲ្យ​​​ និង​​​កំពុង​​​បំផ្លាញ​​​ជម្រក​​​ត្រី​​​ពង​​​ដែលជា​​​កន្លែង​​​​​​ពួក​​​គាត់ប្រកប​​​របរ​​​ចិញ្ចឹម​​​ជីវិត​​​នោះ​​​។

ការ​​​បូម​​​ខ្សាច់​​​ត្រូវ​​​បាន​​​ផ្អាក​​​ចាប់​​​តាំង​​​ពីអាជ្ញាធរ​​​ខេត្ត​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​ក្រុម​​​ហ៊ុននេះ​​​ផ្អាក​​​ប្រតិបត្តិការ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​មក​​​។

កាល​​​ពី​​​ម្សិលមិញ លោក ម្លិះ​​​ ឈាង ​​​ មេភូមិ​​​កោះ​​​សាឡៅ នៅក្នុង​​​ឃុំ​​​​​​កាពិ​​​​​​ បាន​​​លើក​​​ឡើង​​​ ថា ថ្នាក់ក្រោម​​​របស់​​​​​​លោក​​​​​​បាន​​​រៀប​​​ចំ​​​ដាក់​​ពាក្យ​​​បណ្តឹង​​​​​​ដោយ​​​ចោទ​​​ប្រកាន់​​​សកម្មជន​​​របស់អង្គការ​​​មាតាធម្មជាតិ​​​ថា​​​បាន​​​ញុះ​​​ញង់​​​អ្នក​​​នេសាទ​​​។ ពាក្យ​​​បណ្តឹង​​​នេះ​​​គឺ​​​ស្នើ​​​ឲ្យ​​​​​​មាន​​​ការ​​​បណ្តេញ​​​សកម្មជន​​​របស់អង្គការ​​​នេះ​​​​​​ចេញ​​​ពី​​​តំបន់​​​នេះ​​​ ហើយ​​​លោក ម្លិះ ឈាង បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​បញ្ជូន​​​ពាក្យ​​​បណ្តឹង​​​នេះ​​​ទៅ​​​​​​កាន់​​​អាជ្ញាធរ​​​ឃុំ និង​​​ស្រុក​​​ ប្រសិន​​​បើ​​​ការ​​​តវ៉ា​​​រ​​​បស់​​​​​​អ្នក​​​ភូមិ​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​ផ្ទុះអំពើ​​​ហិង្សា​​​នោះ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា ” យើង​​​គ្រាន់​​​តែ​​​រៀប​​​ចំ​​​វា​​​ទុក​​​ជា​​​មុន​​​ប៉ុ​​​ណ្ណោះ​​​ ខ្លាច​​​ក្រែង​​​មានអំពើ​​​ហិង្សា​​​កើត​​​ឡើង​​​ ព្រោះ​​​​​​ពួក​​​គេ​​​ [​​​សកម្ម​​​ជន​​​] បាន​​​មក​​​ទី នេះ​​​ ហើយ​​​បង្ក​​​ភាព​​​ចលាចល។ ខ្ញុំ​​​នៅ​​​មិន​​​ទាន់​​​​​​បញ្ជូនលិខិត​​​ទៅ​​​ ព្រោះ​​​យើង​​​កំពង់​​​តាម​​​ដាន​​​ស្ថានភាព​​​នៅ​​​ឡើយ​​​ ហើយ​​​អំពើ​​​ហិង្សា​​​ក៏​​​នៅ​​​មិន​​​ទាន់​​​កើត​​​មាន​​​នៅ​​​ឡើយ​​​ដែរ”។

លិខិត​​​ច្បាប់​​​ចម្លង​​​មួយ​​​ច្បាប់​​​ ដែល​​​គេ​​​ទទួល​​​បាន​​​កាល​​​ពី​​​ម្សិលមិញ​​​ ​​​បាន​​​ចោទ​​​ប្រកាន់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​ថា បាន​​​ញុះ​​​ញង់​​​អ្នក​​​ភូមិ​​​​​​ បាន​​​រំលោភ​​​ច្បាប់​​​ដែល​​​គេ​​​មិន​​​បង្ហាញ​​​ឲ្យ​​​ដឹង និង​​​រារាំង​​​ការ​​​អភិវឌ្ឍ​​​ក្នុង​​​មូល​​​ដ្ឋាន​​​។ លោក​​​ ម្លិះ ឈាង បាន​​​លើក​​​ឡើង​​​ថា ក្រុម​​​ហ៊ុន​​​ Rainbow International បាន​​​ចាប់​​​ផ្តើម​​​ស្ថាបនា​​​​​​ផ្លូវ​​​ដី​​​នៅ​​​ក្នុង​​​ឃុំ​​​នេះ​​​ ។

លោក ស៊ុន ម៉ាឡា សហស្ថាប​​​​​​និក អង្គការ​​​មាតា​​​ធម្មជាតិ ដែល​​​បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​អ្នក​​​នេសាទ​​​អំឡុង​​​ការ​​​តវ៉ា​​​បាន​​​លើក​​​ឡើង​​​ថា​​​ លោក​​​​​​បាន​​​ឃើញ​​​រូប​​​ថត​​​ ដែល​​​អ្នក​​​ភូមិ​​​ទទួល​​យក​​​លិខិត​​​ អំឡុង​​​ការ​​​ជួប​​​ប្រជុំ​​​មួយ​​​ជា​​​មួយ​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​ ហើយ​​​ថា លោក​​​នឹង​​​តស៊ូចំពោះ​​​ការ​​​ប៉ុនប៉ង​​​ណា​​​មួយដែល​​​មាន​​​បំណង​​​បណ្តេញ​​​លោក​​​ចេ​​ញ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​មិន​​​ចាក​​​ចេញ​​​ឡើយ​​​ ព្រោះ​​​​​​​​​យើង​​​មិន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​។ យើង​​​មិន​​​បាន​​​ញុះ​​​ញង់​​​អ្នក​​​ភូមិ​​​ឡើយ​​​។ យើង​​​គ្រាន់​​​តែ​​​រួម​​​ដៃ​​​ជាមួយ​​​អ្នក​​​ភូមិ​​​ការ​​​ពារ​​​ធម្មជាតិ​​​ ដែល​​​កំពុង​​​ត្រូវ​​​បាន​​​បំផ្លិច​​​បំផ្លាញ​​​ដោយ​​​ការ​​​បូម​​​ខ្សាច់​​​ប៉ុណ្ណោះ​​​”។

អង្គការ​​​មាតា​​​ធម្មជាតិ​​​ ក៏ធ្លាប់​​​ធ្វើ​​​ឲ្យ​​​អាជ្ញាធរ​​​ខឹង​​​សម្បារ​​​ផង​​​ដែរ​​​កាល​​​ពី ពេល​​​មុន​​​។

កាល​​​ពីខែ​​​កុម្ភៈ រដ្ឋាភិបាល​​​បាន​​​និរទេស​​​សហស្ថាបនិក​​​​​​មួួយ​​​រូប​​​ផ្សេង​​​ទៀត​​​របស់​​​អង្គការ​​​នេះ ​​​ គឺលោក អាឡិច ហ្គន​​​ហ្សាឡេស ដេវីដ​​​សុន​​​ (Alex Gonzalez-Davidson) បន្ទាប់​​​ពី​​​បដិសេធ​​​មិន​​​ព្រម​​​ពន្យារ​​​ទិដ្ឋាការ​​​​​​ឲ្យ​​​សហ​​​ស្ថាបនិក​​​រូប​​​នេះ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​បិទ​​​ផ្លូវ​​​ដោយ​​​ខុស​​​ច្បាប់​​​ ដែល​​​​​​អង្គការ​​​នេះ​​​បាន​​​បង្កើត​​​ឡើង​​​នៅខេត្ត​​​កោះកុង ដើម្បី​​​ប្រឆាំង​​​នឹង​​​គម្រោង​​​ទំនប់​​​វារីអគ្គិសនី​​​នោះ​​​។

អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​ បាន​​​ចោទ ប្រកាន់​​​រដ្ឋាភិបាល​​​ថា​​​បាន​​​សង​​​សឹក​​​ចំពោះ​​​សកម្មភាព​​​របស់​​​ខ្លួន​​​​​​ដែល​​​កំពុង​​​លើក​​​កម្ពស់​​​ការ​​​យល់​​​ដឹង​​​ក្នុង​​​ចំណោម​​​សហគមន៍​​​មូល​​​ដ្ឋាន​​​ឲ្យ​​​ប្រឆាំង​​​នឹង​​​គម្រោង​​​វារីអគ្គិសនី​​​នេះ ៕ ស៊ុយ​​​ឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស