32.5 C
Phnom Penh

ជន​ជាតិ​វៀត​ណាម​បីនាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពេល​ជួញដូរ​ឈើ​ឆ្លងកាត់​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ជន​​​ជាតិ​​​វៀត​​ណាម​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​ក្រចេះ​​ ​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅ​​​រ៍ បន្ទាប់​​​ពី​មនុស្ស​នៅ​លើ​​​​រថយន្ត​​​តាម​ចោទ​​​ថា បាន​​​បាញ់​​​ទៅលើ​​​អាជ្ញាធរ​​​នៅ​​​ប៉ុស្តិ៍​​​ត្រួត​​​ ពិនិត្យ​​​មួយ មុន​​​ពេល​​​គេច​​​ខ្លួន​​​ឆ្លង​​​ព្រំដែន​​​ទៅ​​​ប្រទេស​​​វៀតណាម។

ប្រព័ន្ធផ្សព្វ​​​ផ្សាយ​​​ក្នុងស្រុក​​​បាន​​​រាយការណ៍​​​ថា រថយន្ត​​​១៨​​គ្រឿង​ដឹក​​​ឈើ​​​ប្រណីតបាន​​​បើក​កាត់​​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​ព្រំដែនត្រពាំ​​​ងគ្រញូង​​​ ក្នុង​​​ស្រុក​​​ស្នួល ហើយ​អ្នក​​​រួម​​​ដំណើរ​បាន​​​បាញ់​​​ទៅ​​​លើ​​​ក្រុម​អាជ្ញាធរ​​​ ខណៈ​​​ដែល​​​ពួក​​​គេ​​​បាន​​​ឆ្លង​​​កាត់​​​។

លោក អុល ឆាយ  ​​​មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក​​​ស្នួល​​​ដែល​​​បដិសេធ​​មិន​​​ប្រាប់​​​ឈ្មោះ​​​បុរស​​​ទាំង​​​នោះ​​​បាន​​មាន​​​ប្រសាសន៍​​​ថា “យើងបាន​​​ចាប់ខ​​​្លួន​​​ជន​​​សង្ស័យ​​​បី​​​នាក់​​​ជា​​​ជន​​​ជាតិ​​ វៀតណាម ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា “ពួកគេ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​​​​ទី​បញ្ជាការ​​​ដ្ឋាន​​​របស់​​​យើង​​​ដើម្បីធ្វើ​​​ការ​​​សាក​​​សួរ​​​”។

លោក អុល ឆាយ បានមាន​​​ប្រសាសន៍​​​ថា បុរស​​​ទាំង​​​បី​​​នាក់​​​ ដែល​​​មាន​​​អាយុ​​​ ខ្ទង់​​​៣០​​​​​​ឆ្នាំ​​​នោះ​ត្រូវ​​​បាន​​​​​​ចាប់ខ្លួន​​​នៅ​​​ម៉ោង​​​ប្រហែល​​​៧ និង​​​៣០នាទី​​​យប់​​​ហើយ​​​ថា រថយន្ត​​​របស់​​​ពួក​​​គេ​​​ដែលដឹក​​​ឈើ​​​កកោះ​​​និង​​​ឈើ​​​សុក្រម​​​ជា​​​ឈើ​​​ប្រភេទ​​​លេខ​​​១​​ ចំនួន​​​១៩ម៉ែត្រ​​​គូបផង​​​នោះ​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​រក្សា​​​ទុក​​​នៅ​​​ការិយាល័យ​​​គយ​​​នៅ​​​ច្រក​​​ព្រំដែន​​​​​​អន្តរជាតិ​​​ត្រពាំងស្រែ​​ក្បែរនោះ​។

នៅពេល​​​ត្រូវ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​បញ្ជាក់​​​ពី​របាយការណ៍​​​រថយន្ត​​​១៧​​​គ្រឿង​​​ដែល​​​គេ​​ច​​​ខ្លួន​​​ ក្រោម​ការ​បាញ់ជាច្រើន​គ្រាប់​នោះ​ លោក អុល ឆាយ មិន​​​ផ្តល់​​​ព័ត៌មាន​​​លម្អិត​​​ឡើយ​​​។

ដោយបង្វែរ​​​​​​​​​សំណួរ​​​​​​​​​បន្ថែម​​​​​​ទៅ​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថថ្នាក់​​​ជាតិ​​​ និង​​​មន្ត្រី​​​គយ ដែល​​​លោក​​​លើក​​​ឡើង​​​ថា កំពុង​ដោះ​​​ស្រាយ​​​ករណី​​​នេះ លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា “យើង​​​ឃាត់​​​បាន​​​រថយន្ត​​​តែ​​​មួយ​​​គ្រឿង​​​ប៉ុណ្ណោះ ពីព្រោះ​​​រថយន្ត​​​ផ្សេង​​​ទៀត​​​ទៅ​​​បាត់​​​អស់​​​” ​​​។

ឧត្តមសេនីយ៍​​​ត្រី ខេង ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធហត្ថ​​​លើផ្ទៃ​​​ប្រទេស​​​​​​បាន​​​មាន​ប្រសា​សន៍​​​ថា ករណីនេះ​កំពុង​ត្រូវ​​​បាន ​​​ដោះ​​​ស្រាយ​​​ដោយ​​​មន្ត្រី​​​របស់​​​លោក​​​ ហើយ​​​បាន​​​បដិសេធ​​​​​​ ថាមិន​​​មាន​​​ការ​​​បាញ់​​ទេ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “វា ​​​មិន​​​ពិត​​​ទេ​​​។ ខ្ញុំ​​​មិ​​​ន​​​​​​ប្រាកដ​​​ពី​ព័ត៌មាន​ជាក់លាក់​ទេ​​​ ខ្ញុំ​​​គ្រាន់​​​តែ​​​ដឹង​​​ថា ពួកគេ​​​ជា​​​អ្នក​​​ជួញ​​​ដូរ​​​ឈើ​ពី​​​ក្នុង​​​​ប្រទេស​​​ចេញ​​​ក្រៅ​​​ប្រទេសប៉ុណ្ណោះ​​​”។

អ្នកនាំ​​​ពាក្យ​​​រូប​​​នេះ បាន​​​ផ្តល់​​​របាយការណ៍​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ដោយ​​​លើក​​​ឡើង​​​ថា មន្ត្រី​​​គយ​​​ប្រាំ​​​នាក់​​​ មន្ត្រី​​​កង​រាជអាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​១០នាក់​​​ និង​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក​​​ស្នួល​​​បួន​​​នាក់​​​ប្រចាំ​​​ការ​​​នៅ​​​ ច្រក​​​ព្រំដែន​​​ត្រពាំង​​​គ្រញូង​​​ រង់​​​ចាំ​​​រថយន្ត​​​ទាំង​​​នោះ​​​។

ប្រតិបត្តិការនេះ​​​ដឹក​​​នាំ​​​ដោយ​​​លោក ហាក់​​​ វ័រ ប្រធាន​​​ក្រុម​​​គយ​​​ចល័ត​​​ របស់​​​ក្រសួង​​​ហិរញ្ញ​​វត្ថុ ។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក ហាក់ វ័រ​​​ បាន​​​ទេ។

លោក ​​​វូ ឡេហា ​​​​​​មន្ត្រី​​​កុង​​​ស៊ុល​​​នៅ​​​ស្ថាន​​​ទូត​​​វៀត​​​ណាម​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​ការ​​​ចាប់ខ្លួន​​​នេះទេ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​​​​​​​បាន​ទទួល​​​​​​ព័ត៌មាន​​​នោះ​​​ទេ”។

លោក សុឹម ហ៊ុន មេឃុំ ​​​២ធ្នូ​​​ កន្លែង​​​ដែល​​​ច្រក​​​ព្រំដែន​​​ត្រពាំង​​​គ្រញូង​​​ស្ថិត​​​នៅ​​​នោះ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​​​​ឮស្នូរ​​​កាំភ្លើង ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍។

លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា “យើង​​​មិន​​​ត្រូវ​​​បាន​​​ហៅ​​ឲ្យ​ទៅ​​​ចូល​​​រួម​​​ប្រតិបត្តិការ​​​នោះ​​​ទេ ប៉ុន្តែ ខ្ញុំ​​​បាន​​​ឮកង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាញ់​​​តដៃ​​​ជាមួយ​​អ្នក​​​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​ជា​​​ច្រើន​​​គ្រាប់​​​”។

លោកបាន​​​បន្ថែម​​​ថា បន្ទាប់មក​លោក​​​បាន​​​ទៅ​​​​​​កាន់​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​នោះភ្លាម។ ខ្ញុំ​​​មិន​​​​​​ប្រាកដ​​​ថា តើ​​​មាន​​​​​​ការ​រង​​​របួស​​​ណាមួយ​ឬយ៉ាងណានោះឡើយ​ ពីព្រោះ​​​ពួកគេ​​​គេច​​​ខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​យ៉ាង​​​លឿន។

លោក កែវ វ៉ាត នាយប៉ុស្តិ៍​​​នគរ​​​បាល​​​ត្រពាំង​​​គ្រញូងដែល​​​​​​គ្រប​​ដណ្តប់​​​ឃុំ​​ ​២ធ្នូ និង​​​ឃុំ​​​ឃ្សឹម ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា មានការ​ផ្ទុះអាវុធ​​​​កា​​​លពី​​​យប់​​​ថ្ងៃ​​​សៅរ៍ បាន​​​​ចុះ​ទៅ​​​ក​​ន្លែង​​​កើត​​​ហេតុ​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​សម្បក​​​គ្រាប់​​​នៅ​​​ថ្ងៃបន្ទាប់​​​។

លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា “យើង ​​​បាន​​​ធ្វើ​​​ការ​​​ងារ​​​របស់យើង​ដើម្បី​​​រក​​​ឲ្យឃើញ​​​ថា អ្វី​​​ពិត ​​​ និង​​​​​​អ្វី​​​មិន​​​ពិត​​​។ មាន​​​ការ​បាញ់បោះ​​​”៕ សារុន (រាយ​ការណ៍​​​បន្ថែម​​​ដោយ Matt Blomberg)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស