42.2 C
Phnom Penh

ការ​ចាប់ខ្លួន​ពាក់​ព័ន្ធ​បទល្មើស​គ្រឿង​ញៀន​កើនឡើង​ក្នុងរយៈពេល​បួនខែ​ដំបូង​ឆ្នាំនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ជនលើ្មស​ពាក់ព័ន្ធ​​​​​​​គ្រឿង​​​ញៀន​​​ជាង​​​១.៧៣៤នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ក្នុង​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​២០១៥​​​ គឺ​​​កើន​​​ឡើង​​​១៦៣​​​ភាគ​​​រយ​​​ បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​នេះ​​​កាល​​​ពីឆ្នាំ​​​មុន​​​។

នគរ​​​បាល​​​​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ទូទាំង​​​ប្រទេស​​​បាន​​​ជួប​​​ប្រជុំ​​​គ្នា​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ក្នុង​​​រា​​​ជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ទីដែល​​​លោក ម៉ក់ ជីតូ អគ្គស្នង​​​ការ​​​រង​​​នគរបាល​​​ជាតិ​​​ និង​លោក​​​ មាស វីរិទ្ធ អគ្គលេខាធិការ​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​បាន​ចេញផ្សាយ​​​​​ស្ថិត​​​ិ​​​រយៈពេល​បីខែដំបូង​នៃ​​​ឆ្នាំ​​​នេះ​​​។

អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​បាន​​​រាយការណ៍​​​ថា ថ្នាំ​​​ញៀន​​​១៨​​​គីឡូក្រាម​​​ ត្រូវ​​​បាន​​​​​​រឹប​​​អូស ហើយ​​​​ករណី​​​ពាក់​​​ព័ន្ធ​​​គ្រឿង​​​ញៀន​​​៨៨២ករណី​​​ត្រូវ​បាន​ចាត់ការ​ចាប់​​​តាំង​​​ពី​​​​ដើម​ឆ្នាំមក​​​​។ ទោះ​​​ជា​​​យ៉ាងណា ឧត្តម​​​សេនីយ៍​​​ឯក មាស វីរិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា ទិន្នន័យ​​​នេះ​​​មិន​​​បាន​បង្ហាញ​​​ចាំបាច់​ពី​​​ចំណាត់​​​ការ​​​ល្អ​​​ប្រសើរ​​​ឡើយ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “វា​​​ជា​​​ជោគ​​​ជ័យ​​​ ប៉ុន្តែ យើង​​​ឃើញ​​​ថា ការ​​​ផលិតថ្មាំញៀន​ប្រភេទ​អំហ្វេតាមីន​​​​​​​បាន​​​កើន​​​ឡើង​​​ជាសាកល​​​​ ដូច្នេះ​​​​​​​​​​​​ទីផ្សារ​​​នេះ​​​កាន់​​​តែ​​​ធំ​​​ឡើង​​​។ នៅ​​​ពេល​​​អ្នក​​​ជួញ​​​ដូរ​​​ចរាចរគ្រឿង​​​ញៀន​​​ឆ្លង​​​កាត់​​​ប្រទេស​​​ណា​​​មួយ​​​ វា​​​ធ្វើ​​​ឲ្យ​​​ទី​​​ផ្សារ​​​នៅ​​​ទី​​​នោះ​​​កាន់​​​តែ​​​ធំ​​​ឡើង​​​។

ដោយ​​​ការ​​​អនុវត្ត​​​ច្បាប់​​​នៅ​​​ធូរ​​​រលុងនិង​ព្រំដែន​ងាយ​ឆ្លង​កាត់​នោះ​​​​ ប្រទេស​​​កម្ពុជា​​​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ជា​​​ចំណុច​​​ឆ្លង​​​កាត់​​​របស់​​​អ្នក​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​អន្តរជាតិ។ ឧត្តម​​​សេនីយ៍​​​ឯក មាស វីរិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​នៅជា​​​បញ្ហា​​​ដដែល។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើ​​​ង​​​មិន​​​ទាន់​​​រក​​​ឃើញ​​​សារធាតុប្រភេទ​អំហ្វេតាមីន ATS​ផលិត​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ យើង​​​ឃើញ​​​ថា ប្រទេស​​​របស់​​​យើង​​​ត្រូវ​​​បាន​​​ប្រើ​​​ជា​​​ចំណុច​​​ឆ្លង​​​កាត់​​​សម្រាប់​​​គ្រឿងញៀន​ដែល​ជួញ​​​ដូរ​​​ពី​​​អាមេរិក​​​កណ្តាល​​​ អាហ្វ្រិក និង​​​តំបន់​​​ត្រី​​​កោណ​​​មាស​​​”។

​​​យោង​​​តាម​​​អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា ក្នុង​​​ចំណោម​​​មនុស្ស​​​ទាំង​​​១.៧៣៤​​​នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​គ្រឿង​​​ញៀន​​​នៅ​​​ក្នុង​​​រយៈពេល​​​បួន​​​ខែ​​​ដំបូង​​​នៃ​​​ឆ្នាំ​​​នេះ មាន​ជន​​​ជាតិ​​​វៀតណាម​​​៤២នាក់​​​ ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ប្រាំ​​​បី​​​នាក់​​​ ​​​ជនជាតិ​​​ឡាវ៧នាក់ និង​ជនជាតិអង់​​​គ្លេស៥នាក់​។

ម៉ាទឹក​​​កក​​​ និង​​​ថ្នាំ​​​គ្រាប់​​​មេតំហ្វេតាមីន​​​ផង​នោះ​ធ្វើ​ឲ្យការ​រឹបអូស​ថ្នាំញៀន​បាន​​​​ជាង​​​១២,៨គីឡូក្រាម​​​ ចំណែក​​​ឯ​​​កូកាអីុន​​​៥,២៥គីឡូក្រាម​​​ ក៏​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ផង​​​ដែរ​​​។

ឧត្តម​​​សេនីយ៍​​​ឯក មាស វីរិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា “នគរបាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​របស់​​​យើង​​​បាន​​​ធ្វើ​​​ការ​​​ឆ្មក់​​​ចូល​​​​​​​​​​​​៦៦៤ករណី ចំណែក​​​ឯកង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និ​​​ងមន្ត្រី​​​គយ​​​ឆ្មក់​​​ចូល​​​១៥៨ករណី​​​”។

​​​យោង​​​តា​​ម​​​លោក​​​ យ៉ែន បញ្ញារិទ្ធ ប្រធាន​​​ការិយាល័យ​​នៅនាយក​​​ដ្ឋាន​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យដ​​​ឹង​​​ថា កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ផង​​​ដែរ ​​​នគរបាល​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យ​​​រាជធានីភ្នំពេញ​​​ជា​​​មួយ​​​ម៉ាទឹកកក​​​ទម្ងន់​​​ជាង​​​២០០ក្រាម​​​ បន្ទាប់​​​ពី​​​ប្រតិបត្តិការ​​​សម្ងាត់​​​រយៈ​ពេល​​​ពីរ​​​ខែ​​​។

លោក បញ្ញារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​បាន​​​ចាប់​​​ខ្លួន ម៉េង រតនៈ អាយុ​​​២៧​​​ឆ្នាំ នៅ​​​ជិត​​​បឹង​​​ទំពុន​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ អ្នក​​​សម​​​គំនិត​​​ពី​​​រនាក់​​​បាន​​​រត់​​​គេច​​​ខ្លួន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​សោក​​​ស្តាយ​​​ណាស់ ដែល​​​យើង​​​មិន​​​អាច​​​ចាប់​​​ខ្លួន​​​ពួក​​​​​​គេ​​​ទាំ​​​ងអស់​​​បាន​​​ បើ​​​ទោះ​​​​​ជា​​​នគរបាល​​​របស់​​​យើង​​​ បាន​​​បាញ់​​​កាំភ្លើង​​​ឡើង​​​លើ​​​ ដើម្បី​​​ឲ្យ​​​​ពួក​​​គេ​​​ឈប់​ក៏​​​ដោយ​​​។ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​”៕សារុន​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស