32.5 C
Phnom Penh

កាកបាទ​​​ក្រហម​​​កម្ពុជា​​​រៃ​​​អង្គាស​​​ជំនួយ​​​សប្បុរសធម៌​​​​​​ប្រចាំ​​​ឆ្នាំ​​​២០១៥​​​បាន​​​ជាង​​​១៣លាន​​​ដុល្លារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​រៃ​​​អង្គាស​​​ជំនួយ​​​សប្បុរសធម៌​​​បាន​​​ជាង​​​១៣លាន​​​ដុល្លារ​​​ នៅ​​​ពេល​​​ដែល​​​ឥស្សរជន​​​មាន​​​ឥទ្ធិពល​​​ខាង​​​នយោបាយ​​​ និង​​​​​​ធុរកិច្ច​​​​​​ទូទាំង​​​ប្រទេស​​​បាន​​​បរិច្ចាគ​​​ប្រាក់​​​យ៉ាង​​​​​​ច្រើន​​​នៅ​​​ក្នុង​​​ពិធី​​​រៃអង្គាស​​​មូលនិធិ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​ ដែល​​​រៀប​​​ចំ​​​ឡើង​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​​ស្រប​​​ពេល​​​គ្នា​​​ជា​​​មួយ​​​នឹង​​​ទិវា​​​កាកបាទ​​​ក្រហម​​​ពិភព​​​លោក​​​។ លោក​​​ស្រី ពុំ ចន្ទី​​​​​​នី​​​ អគ្គលេខាធិការ​​​នៃ​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​បាន​​​បញ្ជាក់​​​ថា ប្រាក់​​​បរិច្ចាគ​​​​​​ទទួល​​​បាន​​​អំឡុង​​​ពិធី​​​រៃអង្គាស​​​មូល​​​និធិ​​​ដែល​​​រៀប​​​ចំ​​​​​​ឡើង​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​​​​ មាន​​​ចំនួន​​​ជាង​​​១៣​​​លាន​​​ដុល្លារ ប៉ុន្តែ លោក​​​ស្រី​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទេ​​​។

តួលេខ​​​នៃ​​​ជំនួយ​​​សប្បុរសធម៌​​​​​​នេះ ​​​មិន​​​ស្មើ​​​នឹង​​​តួលេខ​​​ជំនួយ​​​សប្បុរស​​​ធម៌​​​ដែល​​​ទទួល​​​បាន​​​កាល​​​ពី​​​ឆ្នាំ​​​មុនទេ​​​​​​​​​​​​ដែលកាល​​​នោះ​​​​​​រៃ​​​អង្គាស​​​បាន​​​​​​រហូត​​​ដល់​​​ទៅ​​​​​​១៤,៣លាន​​​ដុល្លារ​​​ ដែលជា​​​ចំនួយ​​​ច្រើន​​​បំផុត​​​​​​មិន​​​​​​ធ្លាប់​​​មាន​​​ពី​​​មុន​​​មក​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដែល​​​ភរិយា​​​របស់​​​លោក​​​គឺ​​​លោក​​​ស្រី ប៊ុន រ៉ានី​​​ ​​​ធ្វើ​​​ជា​​​ប្រធាន​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៨​​​​​​មក​​​នោះ បាន​​​ចូល​​​រួ​​​ម​​​ធ្វើ​​​ជា​​​អធិបតី​​​ក្នុង​​​ពិធី​​​នោះ​​​។ អ្នក​​​បរិច្ចាគ​​​យ៉ាង​​​​​​ច្រើន​​​កុះ​​​ករ​​​បាន​​​តម្រង់​​​ជួរ​​​គ្នា​​​ដើម្បី​​​ជូន​​​​​​ស្រោម​​​សំបុត្រ​​​ទៅ​​​លោក ហ៊ុន សែន ​​​​​​ដោយ​​​ការ​​​ឱន​​​លំទោន ខណៈ​​​ចំនួន​​​ប្រាក់​​​បរិច្ចាគ​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ប្រកាស​​​តាម​​​ឧគ្ឃោសនស័ព្ទ​​​។

នៅ​​​ក្នុង​​​សុន្ទរកថា​​ អំឡុង​​​​​ពិធី​​​នោះ​​​ លោក ហ៊ុន សែន បា​​​​​​ន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សូម​​​កោត​​​សរសើរ​​​​​​សាខា​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​​​​​​​នៅ​​​តាម​​​បណ្តា​​​ខេត្ត​​​ដែល​​​បាន​​​ចូល​​​រួម​​​បរិច្ចាគ​​​​​​ប្រាក់​​​យ៉ាង​​​ច្រើន​​​ដល់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​យ៉ា​​​​​​ង​​​ដូច្នេះ​​​ថា “គ្រប់​​​រឿង​​​ល្អ​​​ៗ​​​កម្រ​​​មក​​​ដល់​​​ប្រធាន​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ណាស់​​​​​​​​​ ប៉ុន្តែ គ្រប់​​​រឿង​​​អាក្រក់​​​ៗ​​​តែ​​​ង​​​តែ​​​មក​​​ដល់​​​ប្រធាន​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​ ដូចជា​​​ភ្លើង​​​ឆេះ​​​ផ្ទះ និង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ជា​​​ដើម​​​”។

ក្នុង​​​ចំណោម​​​អ្នក​​​​​​បរិច្ចាគ​​​ប្រាក់​​​យ៉ាង​​​ច្រើន​​​​​​ដល់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​​​​មាន​​​ដូច​​​ជា​​​ លោក លី យ៉ុង​​​ផាត់ ឧកញ៉ា​​​ផ្នែក​​​កសិពាណិជ្ជ​​​កម្ម​​​ និង​​​ជា​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​ចម្ការ​​​អំពៅ​​​របស់​​​លោក​​​បាន​​​រង​​​ការ​​​រិះ​​​គន់​​​​​​យ៉ាង​​​ខ្លាំង​​ចំពោះ​​​ការ​​​ចាប់​​​យក​​​ដី​​​ធ្លី​​​ និង​​​ពល​​​កម្ម​​​កុមារ​​​ ដែល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​បរិច្ចាគ​​​ប្រាក់​​​ចំនួន​​​១០០.០០០ដុល្លារ​​​ ដើម្បី​​​ “ជួយ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្រីក្រ​​​ និង​​​គ្រោះ​​​មហន្តរាយ​​​ផ្សេង​​​ៗ​​​ទៀត​​​”។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា ” ខ្ញុំ​​​បាន​​​បរិច្ចាគ​​​ចំនួន​​​នេះ​​​ជា​​​រៀង​​​រាល់​​​ឆ្នាំ​​​​​​ជា​​​យូរ​​​មក​​​ហើយ​​​”។

លោក​​​ ម៉ុង ឫទ្ធី ឧកញ៉ា​​​ខាង​​​កសិកម្ម​​​ និង​​​ជា​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​បរិច្ចាគ​​​ប្រាក់​​​ចំនួន​​​១០.០០០ដុល្លា​​​រ​​​ក្នុង​​​ពិធី​​​នោះ​​​ដែល​​​បាន​​​លោក​​​​​​ប៉ាន​​​់ប្រមាណ​​​ថា ​​​មាន​​អ្នក​​​​​​ចូល​​​រួម​​​យ៉ាង​​​ហោច​​​ណាស់​​​៥.០០០នាក់​​​។ ព្រឹត្តិការណ៍​​​នេះ​​​​​​ត្រូវ​​​បាន​​​បិទ​​​​​​មិន​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​មួយ​​​ចំនួន​​​ចូល​​​ឡើយ​​​ ប៉ុន្តែ ត្រូវ​​​បាន​​​ផ្សាយ​​​បន្ត​​​ផ្ទាល់​​​តាម​​​កញ្ចក់​​​ទូរទស្សន៍​​​ទទក ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ។

ទំនាក់​​​ទំនង​​​យ៉ាង​​​ជិត​​​ស្និទ្ធ​​​របស់​​​​​​​​​​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​ជាមួយ​​​គណបក្ស​​​កាន​​​់អំណាច​​​បាន​​​ធ្វើ​​​ឲ្យ​មាន​​​ការ​​​រិះ​​​គន់​​​ថា កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​មិន​​​គោរ​​​ព​​​តាម​​​គោល​​​ការណ៍​​​អព្យាក្រឹត​​​​​​នៅ​​​ពេល​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​។

នៅ​​​ពេល​​​សាក​​​សួរ​​​ថា តើ​​​​​​យល់​​​ឃើញ​​​យ៉ាង​​​ដែល​​​​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​មាន​​​ទំនាក់​​​ទំនង​​​ស្និទ្ធ​​​ខ្លាំង​​​ពេក​​​ជាមួយ​​​គណបក្ស​​​កាន​់​​​អំណាច​​​នោះ​​​ លោក ម៉ុង ឫទ្ធី បាន​​​ឆ្លើយ​​​តប​​​ថា “សម្រាប់​​​អ្នក​​​ដែល​​​ចោទ​​​ប្រកាន់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​​​​ថា​​​បម្រើ​​​​​​តែ​​​ផល​​​ប្រយោជន៍​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​ សូម​​​ទៅ​​​​​​បង្កើត​​​កាកបាទ​​​ក្រហម​​​មួយ​​​ទៀត​​​ទៅ”។

លោក ឡុង ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សាលារាជធានី​​​បាន​​​បរិច្ចាគ​​​ប្រាក់​​​ចំនួន​​​៥០០.០០០ដុល្លារ​​​កាល​​​ពី​​​ម្សិល​​​​​​មិញ ដែល​​​រក​​​បាន​​​តាម​​​រយៈ​​​ការ​​​លក់​​​ស្លាក​​​លេខ​​​ “ពិសេស” ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​ទ​​​ទួល​​​ស្គាល់​​​ថា​​​ ការ​​​បរិច្ចាគ​​​ដល់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ នឹង​​​បាន​​​​​​ទៅ​​​​​​​​​ការ​​​ងារ​​​មនុស្ស​​​ធម៌​​​ ដូច្នេះ​​​កន្លែង​​​ណា​​​ដែល​​​ជួប​​​ប្រទះ​​​ការ​​​លំបាក​​​ ទីនោះ​​​តែង​​​តែ​​​មាន​​​កាកបាទ​​​ក្រហម​​​កម្ពុជា”។

អ្នក​​​បរិច្ចាគផ្សេង​​​ៗ​​​ទៀត​​​រួម​​​មាន​​​លោក ទៀ បាញ់​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ និង​​​ភរិយា ដែល​​​បាន​​​បរិច្ចាគ​​​ប្រាក់​​​ចំនួន​​​១០.០០០ដុល្លារ លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ សុខ អាន បាន​​​បរិច្ចាគ​​​២០.០០០ដុល្លារ និង​​​លោក ឡាវ ម៉េងឃិន សមាជិក​​​ព្រឹទ្ធ​​​សភា​​​មក​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ព្រម​​​ទាំង​​​ភរិយា​​​របស់​​​លោក គឺ​​​លោក​​​ស្រី ជឹង សុភាព បាន​​​បរិច្ចាគ​​​១០.០០០ដុល្លារ​​​៕សុខុម​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស