42.2 C
Phnom Penh

មន្ត្រី​ម្នាក់​និយាយ​ថា អ្នក​កាប់​ឈើ​ជន​ជាតិខ្មែរ​ម្នាក់ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ភូមិ​ម្នាក់​ក្នុង​ខេត្ត​ឧត្ដរមានជ័យ​បាន​លើកឡើង​​កាលពី​ម្សិលមិញ​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដែល​​ឆ្លងព្រំដែនទៅ​កាប់​ឈើ​ប្រណីត​ខុស​ច្បាប់​នៅ​ក្នុង​ទឹកដី​ថៃ​ ត្រូវ​បាន​ទាហាន​ថៃ​បានស្លាប់​កាលពី​ថ្ងៃ​សុក្រ។

លោក គាំ ដុង ប្រធាន​ភូមិ​ត្រពាំង​បី​ ស្ថិត​ក្នុង​ឃុំ​ព្រះប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ​ បាន​មាន​ប្រសាសន៍​ថា អ្នក​កាប់​ឈើ​មួយ​ក្រុម​បាន​ត្រឡប់​មកពី​ទឹក​ដី​ថៃ​វិញកាលពី​ថ្ងៃ​សុក្រ ហើយ​បាន​ប្រាប់​លោក​ថា ទាហាន​ថៃ​បានបាញ់​សំដៅ​ពួកគាត់​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​។

លោក ដុង បាន​មាន​ប្រសាសន៍​ថា “បុរស​​ដែល​បាន​ស្លាប់​នោះ​គឺ​មក​ពី​ក្រៅ​ខេត្ត​របស់​យើង​” ដោយ​លោក​ពន្យល់​ថា អ្នក​កាប់​ឈើ​ដទៃទៀតក៏​​បាន​ប្រាប់​លោក​ច្រើន​ដែរ។

អត្តសញ្ញាណ​របស់​បុរស​រូប​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​ទេ ហើយ​សាក​សព​មិន​ទាន់​រក​ឃើញ​នៅឡើយ​ដែរ។

នៅ​ពេល​ត្រូវ​​បានទាក់​ទង​កាលពី​ម្សិលមិញ​​ នគរ​បាល​ព្រំដែន​កម្ពុជា​​​បាន​ឲ្យ​ដឹង​ថា ពួកគេ​មិន​បាន​ដឹង​អំពី​ហេតុការណ៍​បាញ់​នោះ​ទេ។

លោក ជា និមល នាយ​ប៉ុស្ដិ៍ឃុំ​ព្រះប្រឡាយ បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​ដឹង​​ពីការ​បាញ់​នេះ​ទេ ប៉ុន្តែ​ថា មន្ត្រី​របស់​លោក​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​។ លោក​បាន​មាន​ប្រសាសន៍ថា “​នគរ​បាល​របស់​យើង​នឹង​ស្វែង​រក​ឈ្មោះ​​ជន​រងគ្រោះ​រូប​នោះ”។

លោក ស្រី ណារ៉េន អ្នក​សម្រប​សម្រួល​អង្គការ​​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ឧត្ដរ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា បុរស​ពីរ​នាក់​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់​ខណៈ​ដែល​ឆ្លង​ព្រំដែនពី​ខេត្ត​នេះ​​ទៅ​កាប់​ឈើ​ខុស​ច្បាប់​កាល​ពី​ពីរ​ខែ​មុន​៕ សារុន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស