
ក្រុមមន្ត្រីបានឲ្យដឹងថា “មេខ្លោង” នៃ ក្រុមជួញដូរគ្រឿងញៀនអន្តរជាតិ ដែលមានទឹក ប្រាក់រាប់លានដុល្លារបានរត់គេចទៅប្រទេស ឡាវ រីឯមេខ្លោងទី២ត្រូវបានចោទប្រកាន់នៅក្នុង រាជធានីភ្នំពេញកាលពីម្សិលមិញ ពីបទផលិត ជួញដូរ និងរក្សាទុកគ្រឿងញៀន។
លោក ម៉ក់ ជីតូ អគ្គស្នង ការរងនគរបាលជាតិបានលើកឡើងថា កាលពី ម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ លោក លីវ ស៊ឺ អាយុ ៥០ឆ្នាំ ប៉ុន្តែ ថា មេខ្លោងនៃក្រុមជួញដូរគ្រឿង ញៀនដែលលោកមិនបានបង្ហាញអត្តសញ្ញាណកំពុងរត់គេច ខ្លួននៅឡើយ បន្ទាប់ពីប្រតិបត្តិការរបស់នគរបាល នៅក្នុងខេត្តស្ទឹងត្រែងកាលពីចុងសប្តាហ៍មុន មិនអាចចាប់ខ្លួនមេខ្លោងរូបនេះបាន។
លោកបានមានប្រសាសន៍ថា “[លោក លីវ ស៊ឺ] គឺ ជាមេខ្លោងទី២ ខណៈមេខ្លោងទី១បានរត់គេចទៅ ប្រទេសឡាវ។ យើងកំពុងតែតាមចាប់ខ្លួនមេខ្លោង រូបនេះ”។
លោក លីវ ស៊ឺ ត្រូវ បានឃុំខ្លួននៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង តាំងពីខែមេសាមកម៉េ្លះពាក់ព័ន្ធនឹងការចោទ ប្រកាន់ពីបទរក្សាទុកអាវុធខុសច្បាប់ ជាករណីមួយ ដាច់ដោយឡែកពីករណីគ្រឿងញៀន នេះបើយោងតាមនគរ បាលដែលបញ្ជូនជននេះមករាជធានីភ្នំពេញកាល ពីម្សិលមិញ។
លោក កោ វណ្ឌី អនុប្រធាន សាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមសើុបសួរ បានលើកឡើងថា លោកបានចោទប្រកាន់លោក លីវ ស៊ឺ កាលពីម្សិលមិញ ហើយបានបញ្ជូនជននេះទៅពន្ធនាគារព្រៃស ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន។
លោកបានមានប្រសាសន៍ដោយបដិសេធមិនរៀបរាប់ច្រើនថា “យើងកំពុងតែបើកការសើុបអង្កេត”។
ជា ផ្នែកនៃប្រតិបត្តិការកាលពីសប្តាហ៍មុន ដែលដឹក នាំដោយនាយកដ្ឋានប្រឆាំងគ្រឿងញៀនៃនក្រសួងមហាផ្ទៃ នគរបាលបានចាប់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់ ឈ្មោះ ផល រ៉ានី អាយុ២២ឆ្នាំ និងបុរសជនជាតិចិន ពីរនាក់ទៀត ដែលម្នាក់មានឈ្មោះ Deng Yuan Ping អាយុ៥៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Ly Yong អាយុ៤២ឆ្នាំនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។
ក្នុង ចំណោមមនុស្សទាំងបីនាក់នេះ នគរបាលបានរកឃើញ ម៉ាទឹកកក៣៨គីឡូក្រាម មេតំហ្វេតាមីនគ្រាប់១៦ គីឡូក្រាម និងហេរ៉ូអីុន៣៤៥ក្រាម។ នគរបាលបានលើក ឡើងថា គ្រឿងញៀនដែលរឹបអូសបានទាំងអស់េនះបើ គិតពីតម្លៃលក់នៅតាមផ្លូវមានតម្លៃប្រហែល ៣លានដុល្លារ។
យោង តាមនគរបាលបានឲ្យដឹងទៀតថា គ្រឿងញៀនទាំង នេះត្រូវបាននាំពីប្រទេសឡាវយកមករាជធានី ភ្នំពេញជាទីដែលក្រុមជួញដូរគ្រឿងញៀនមានផែន ការចែកចាយមួយផ្នែកនៅតាមក្លឹបរាត្រី និងជួញ ដូរផ្នែកដែលនៅសេសសល់មួយភាគធំទៅកោះតៃ វ៉ាន់។
លោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងកាលពីម្សិលមិញថា តុលាការបានចោទ ប្រកាន់អ្នកទាំងបីនាក់នេះនៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ។
លោកបានមានប្រសាសន៍ថា “ពួក គេត្រូវបានចោទប្រកាន់ ប៉ុន្តែ ខ្ញុំមិនដឹងថា តើ ចៅក្រមបានចោទប្រកាន់ពួកគេពីបទអ្វីឡើយ ។ បន្ទាប់មកពួកគេត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃ ស”។
កាល ពីថ្ងៃអាទិត្យ លោក សុភក្តី បានលើកឡើងថា លោក បានផ្តល់យោបល់ឲ្យតុលាការចោទប្រកាន់បុរសជនជាតិ ចិនទាំងពីរនាក់នេះពីបទផលិត និងចែកចាយគ្រឿង ញៀនដោយខុសច្បាប់ រីឯស្ត្រីជនជាតិខ្មែរវិញ ត្រូវចោទប្រកាន់ពីបទចូលរួមក្នុងសកម្មភាពជួញដូរ គ្រឿងញៀននេះ។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានលើកឡើងថា តាមពិតទៅលោក លីវ ស៊ឺ មិន ត្រូវបានចាប់ខ្លួនពីបទរក្សាទុកគ្រឿងញៀនណា មួយនោះឡើយ ប៉ុន្តែជនសង្ស័យទាំងបីនាក់នេះបាន អះអាងថា ថ្នាំញៀនដែលរឹបអូសបានក្នុងរាជ ធានីភ្នំពេញ គឺជារបស់ជននេះ និងរបស់មេខ្លោង ដែលរត់គេចខ្លួន។
ឧត្តមសេនីយ៍ឯករូបនេះបានលើកឡើងកាលពីម្សិលមិញថា លោក លីវ ស៊ឺ ក៏ ធ្លាប់ជាប់ពន្ធនាគារនៅក្នុងខេត្តកំពតអស់រយៈ ពេលប្រាំឆ្នាំពីបទជួញដូរគ្រឿងញៀនផងដែរកាល ពីលើកមុន។
លោកបានមានប្រសាសន៍ថា “ពួក គេបានរកស៊ីរបរនេះតាំងពីយូរមកហើយ។ជន នេះបានរកស៊ីរបរនេះតាំងពីនៅក្មេងរហូតដល់ ចាស់”។
លោក បានលើកឡើងទៀតថា ជនសង្ស័យទាំងបួននាក់េនះ បានសារភាពប្រាប់នគរបាលថា ពួកគេធ្លាប់បានជួញ ដូរថ្នាំមេតំហ្វេតាមីនពីប្រទេសឡាវមកជាច្រើនលើក ច្រើនសារួចមកហើយ ហើយបន្ទាប់មកនាំទៅលក់ នៅកោះតៃវ៉ាន់។
លោកបានមានប្រសាសន៍ថា “ពួក គេបានចែកចាយមួយចំនួនតូចនៅក្នុងស្រុក ហើយ មួយចំនួនធំយកទៅលក់នៅកោះតៃវ៉ាន់”។
លោក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រៀងញៀននៃក្រសួងមហាផ្ទៃបាន លើកឡើងថា អាជ្ញាធរកម្ពុជាកំពុងតែសហការជាមួយ អាជ្ញាឡាវដើម្បីតាមចាប់ខ្លួនមេខ្លោងទី១៕ ស៊ុយឈាង