កាល ពីម្សិលមិញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចាប់ ផ្តើមបើកសេវាដឹកជញ្ជូនក្នុងតម្លៃថោកដែលនឹង ដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅទូទាំងប្រទេស នៅក្នុងអ្វីដែលក្រសួងសង្ឃឹមថា នឹងជាការវិនិយោគដែល ផ្តល់ប្រាក់ចំណេញដល់រដ្ឋាភិបាល។
ពេល និយាយទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីពិធី មួយនៅក្នុងក្រសួងនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បាន លើកឡើងថា រថយន្តចំនួន១០គ្រឿង ដែលមានស្លាក សញ្ញា Express Mail Service នឹង ធ្វើប្រតិបត្តិការនៅក្នុងខេត្តមួយចំនួន ប៉ុន្តែ លោក មិនបានលើកឡើងពីខេត្តណាខ្លះនោះឡើយ។

លោកបានលើកឡើងទៀតថា រថយន្តទាំងេនះនឹងដឹកជញ្ជូន “អ្នកដំណើរ និងទំនិញ” ប៉ុន្តែ លោកក៏មិនបានរៀបរាប់ច្រើនដែរ។
លោកបានមានប្រសាសន៍ថា “នៅ ក្នុងថ្ងៃនេះ យើងនឹងចាប់ផ្តើមដំណើរការ រថយន្តចំនួន១០គ្រឿងជាបណ្តើរៗ ដើម្បីបម្រើ សេវាដឹកជញ្ជូននៅក្នុងខេត្តមួយចំនួន។ យោងតាមការ ប៉ាន់ប្រមាណរបស់យើង យើងអាចមានលទ្ធភាពទិញ១០គ្រឿង បន្ថែមទៀត”។ លោកបានបន្ថែមថា រថយន្តចំនួន១០គ្រឿងដំបូងបានចំណាយប្រាក់អស់ប្រហែល៣៦០.០០០ដុល្លារ។
លោក ប្រាក់ សុខុន បានឲ្យដឹងបន្តថា សេវាដឹកជញ្ជូននេះ នឹងផ្តល់តម្លៃមួយដែលគេអាចទទួលយកបាន ហើយនឹងនៅរក្សាតម្លៃឲ្យនៅដដែល។ លោកបានមាន ប្រសាសន៍ថា “យើងធានាថា តម្លៃនឹងនៅតែដដែលទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ”។
ប៉ុន្តែ ទោ ះបីជាផ្តល់ក្នុងតម្លៃទាបក៏ដោយ តែរដ្ឋមន្ត្រី រូបនេះលើកឡើងថា សេវាដឹកជញ្ជូននេះនឹងនៅតែ ផ្តល់ប្រាក់ចំណេញសម្រាប់រដ្ឋាភិបាលដដែល។
លោកបានមានប្រសាសន៍ទៀតថា “ប្រសិនបើ យើងគ្មានសង្ឃឹមទេនោះ យើងនឹងមិនធ្វើវាឡើយ”។
លោក ប្រាក់ សុខុន បានលើកឡើងបន្ថែមទៀតថា ក្រសួងរបស់ លោកក៏បានផ្តោតលើសុវត្ថិភាពផងដែរនៅពេល បង្កើតសេវាដឹកជញ្ជូននេះឡើង ហើយថា អ្នកដំណើរនឹង មានធានារ៉ាប់រងនៅពេលជួបគ្រោះថ្នាក់ណា មួយ។
លោកបានមានប្រសាសន៍ថា “រឿង ដែលសំខាន់បំផុតនោះគឺការធ្វើដំណើរប្រកបដោយ សុវត្ថិភាព ហេតុដូច្នេះយើងមានកុំព្យូទ័រ ដើម្បីតាមដាន ថា តើរថយន្តនៅទីកន្លែងណា ឬថា តើរថយន្ត បើកក្នុងល្បឿនប៉ុណ្ណា។ យើងកំណត់ល្បឿន និងធានា សុវត្ថិភាពជូនអ្នកដំណើរ”។
ការ ចាប់ផ្តើមប្រតិបត្តិការសេវាដឹកជញ្ជូនរបស់ក្រសួង នេះត្រូវបានធ្វើឡើង បន្ទាប់ពីសាលារាជធានី ភ្នំពេញបានបើកសេវារថយន្តក្រុងសាធារណៈរបស់ ខ្លួនកាលពីឆ្នាំមុន ដើម្បីដឹកជញ្ជូនអ្នកដំណើរ នៅទូទាំងរាជធានីប្រកបដោយសុវត្ថិភាព និងកាត់ បន្ថយការកកស្ទះចរាចរណ៍។ បច្ចុប្បន្នមានរថយន្តក្រុង ចំនួនបីខ្សែហើយកំពុងប្រតិបត្តិការនៅក្នុងរាជ ធានីភ្នំពេញ ហើយគេកំពុងមានគម្រោងពង្រីកខ្សែ រត់ផ្សេងបន្ថែមទៀត៕ស៊ុយឈាង