39.4 C
Phnom Penh

លោក សុខ អាន​ នឹង​ឆ្លើយ​តប​ចំពោះ​សំណើ​ឲ្យ​​លោក​​ឆ្លើយ​​បំភ្លឺ​​​នៅ​​រដ្ឋសភាជា​លាយ​​​លក្ខណ៍​អក្សរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​ម្នាក់បានលើកឡើង​កាលពី​ម្សិលមិញថា លោក​ឧបនាយក​​​រដ្ឋ​មន្ត្រី​​​ សុខ​ អាន​ នឹង​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​កោះ​​អញ្ជើញ​​​​ឲ្យ​​​លោក​​​​​​បង្ហាញ​​​ខ្លួន​​​នៅ​​​រដ្ឋ​​​សភា​​​នៅ​​​​​​ក្នុង​​​លិខិត​​​ជា​​​លាយ​​​លក្ខណ៍​​​​អក្សរវិញ ​​​ជា​​​ជាង​​​បង្ហាញខ្លួន​ដោយ​​​​ផ្ទាល់​​​ ដោយ​​​សមាជិក​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា ចំណាត់​​​ការ​​​នេះ​​​អាច​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​លើលោក សុខ​​​ អាន ។

លោក សុន ឆ័យ ប្រធាន​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​សរសេរ​​​លិខិត​​​មួយ​​​ច្បាប់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ស្នើ​​​សុំ​​​ឲ្យ​​​លោក សុខ អាន រដ្ឋ​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​មក​​​បង្ហា​​​ញ​​​ខ្លួន​​​នៅ​​​រដ្ឋ​​​សភានៅ​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ឆ្លើយ​​​បំភ្លឺ​​​អំពី​​​កិច្ច​​​សន្យា​​​ទាក់​​​ទង​​​អាកាស​​​យាន​​​ដ្ឋា​​​ន​​​របស់​​​រដ្ឋាភិបាល និង​​​សារាចរ​​​ណែនាំ​​​ទាក់​​​ទង​​​ការ​​​សើុប​​​អង្កេ​​​ត​​​​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​។

លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រីបាន​​​អះ​​​អាង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា
លិខិត​​​នេះ​​​ត្រូវ​​​បាន​​អនុម័ត​យល់​​​ព្រម​​​ដោយ​​​លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា​​​ និង​​​បាន​​​ទទួល​​​ដោយ​​​ខុទ្ទកាល័យ​​​របស់​​​លោក សុខ​​​ អាន ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា លោក សុខ អាន ធ្វើ​​​ដំណើរ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​ ហើយ​​​លោក​​​​​​នឹង​​​ឆ្លើយ​​​តប​​​ក្នុង​​​លិខិត​​​ជា​​​លាយ​​​លក្ខណ៍​​​​អក្សរ​​​ បន្ទាប់​​​ពី​​​លោក​​​វិល​ត្រឡប់​​​មក​​​វិញ​​​។

លោក ផៃ​​​ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា “ខុទ្ទកាល័យ​​​លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ពួក​​​គេ​​​បាន​​​ទទួល​​​លិខិត​​​នេះ​​​ហើយ​​​ ហើយ​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​អគ្គលេខាធិការ​​​ដ្ឋាន​​​រដ្ឋ​​​សភា​​​រួច​​​ហើយ ដែល​​​ការ​​​ឆ្លើយ​​​តប​​​នោះ​​​នឹង​​​ត្រូវ​​​បាន​​​ធ្វើ​​​នៅ​​​ក្នុង​​​លិខិត​​​ជា​​​លាយ​​​លក្ខ​​​ណ៍អក្សរ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “​​​យោង​តាម​​​ច្បាប់​​​ សមាជិក​​​រដ្ឋាភិបាល​​​អាច​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​កង្វល់​​​របស់​​​សមាជិក​​​​សភា​​​តាម​​​រយៈ​​​ការ​​ឆ្លើយ​ដោយ​ផ្ទាល់មាត់​​​​ ឬ​​​ដោយ​លិខិត​​​ជាលាយ​​​លក្ខ​​​ណ៍​អក្សរបាន​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក សុន ឆ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​មិន​​​ទទួល​​​យក​​​ការ​ឆ្លើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តប​ក្នុង​លិខិត​​​ជា​លាយ​​​លក្ខ​​​ណ៍អក្សរ​​​ពី​​​លោក សុខ​​​ អាន​​ ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គេ​​​មិន​​​អាច​​​ធ្វើ​​​ដូចនោះ​​​បាន​ទេ នោះ​​​មិន​​​មែន​​​ជា​​​អ្វី​​​​​​ដែលខ្លឹមសារ​​​​លិខិត​​​ស្នើ​​​សុំ​​​ឡើយ​​​។ លិខិត​​​​​នោះ​ស្នើ​​​សុំ​​​ឲ្យ​​​​​លោក​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​រដ្ឋ​​​សភា​​​ដោយ​​​ផ្ទាល់​​​មាត់ ហើយ​​​សំណួរ​​​ទាំង​​​អស់​​​មិន​​​ត្រូវ​​​បាន​​​កំណត់​​​​​​នោះ​​​ទេ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ប្រសិនបើ​​​គាត់​​​បដិសេធ​​​នោះ ហើយ​​​គាត់​​​សម្រេច​​​ដោយ​​​គ្មាន​​​ការ​​​យល់​​​ព្រម​​​ពី​​​ខ្ញុំ​​​ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​​​​ជាលាយ​​​លក្ខណ៍​​​អក្សរទេ​​​នោះ ខ្ញុំ​​​នឹង​​​មិន​​​ទទួល​​​យ​​​ក​​​ឡើយ​​​។ ហើយ​​​បើទោះ​​​ជា​​​យើង​​​មិន​​​មាន​​​នីតិវិធី​​​ច្បាស់​​​លាស់​​​ថា ត្រូវ​​​ធ្វើ​​​អ្វី​​​ទាក់ទង​រឿងនេះក៏​​​ដោយ​​​ ក៏ខ្ញុំ​​​គិត​​​ថា វា​​​អាច​​​បណ្តាល​​​ឲ្យយើង​​​ស្នើ​​​សុំឲ្យ​មានការ​​​​ចោទ​​​ប្រកាន់​​​​​​”។

លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​បោះឆ្នោត​ជំទាស់​​​​​​​​​លោក សុខ​​​ អាន ដោយ​​​សមាជិក​​​សភា​​​៣០​​​រូប​​​ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​របស់​​​ខ្លួន​​​ទាំង​​​៥៥​​​រូប ហើយ​​ថា លោក​​​ជឿ​​​ថា សមាជិក​​​សភា​​​គណបក្ស​​​ប្រជាជន​​​មួយ​​​ចំនួន​​​ប្រហែល​​​ជា​​​ចូ​​​ល​​​រួម​​​បោះ​​​ឆ្នោត​​​ចោទប្រកាន់​លោក សុខ អាន ​​​ដែរ​​​។

​​​​​​​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​អាច​​​ទទួល​​ឈ្នះ​​​​ក្នុង​​​រឿង​​​នេះ​​​ ប្រសិន​​​បើ​​​គណ​បក្ស​​​ប្រជា​ជន​​​កម្ពុជា​​​សម្រេច​​​ថា លោក សុខ អាន មិន​​​មែន​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ល្អ​​​មួយ​​​រូប ហើយ​​​ចាំបាច់​​​ត្រូវ​​​ដាក់​​​ទោស​​​ទណ្ឌនោះ​”។

លិខិត​​​ដំបូង​​​របស់​​​លោក​​​សុន ឆ័យ ផ្ញើ​​​ជូន​​​លោក សុខ អាន លើក​​​ឡើង​​​ពី​​​កង្វះ​​​តម្លាភាព​​​ជុំ​​​វិញ​​​កិច្ច​​​សន្យា​​​របស់​​​រដ្ឋាភិបាល​​​ជាមួយ​​​ក្រុមហ៊ុន Vinci របស់​​​បារាំង​​​ដែល​​​ដំណើ​​​រការ​​​អាកា​​​ស​​​យាន​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ក្នុង​​​ប្រទេស​​​ និង​​​សារាចរ​​​ណែនាំ​​​ដែល​​​បង្គាប់​​​ឲ្យ​​​មន្ត្រី​​​រាជ​​​ការ​​​ទាំង​អស់​ពិគ្រោះ​​​យោបល់​​​ជាមួយ​​​ថ្នាក់​​​លើ​​​មុន​​​ពេល​​​សហការ​​​ជាមួយ​​​សមាជិក​​​សភា​​​ពាក់ព័ន្ធ​ការ​សើុបអង្កេ​​​តលើ​​​​ការ​​​អះអាង​​​ពី​អំពើ​​​ពុក​​​រលួយ​​​៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស