33.2 C
Phnom Penh

បុរស​​​ប្រាំមួយនាក់​​​ត្រូវ​​​​សមត្ថកិច្ច​​​ចាប់ខ្លួន​ពី​បទ​រំលោភបូក ហើយ​​​សម្លាប់​​នារី​​បម្រើ​ការ​ខារ៉ាអូខេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា កម្មករ​​​សំណង់​​​ប្រាំ​​​មួយនាក់​​​ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ហើយ​​​​​​ពួក​​​គេ​​​បាន​​​សារភាព​​​ថា ពិត​ជា​បាន​​​រំលោ​​​ភបូក​​​ និង​​​សម្លាប់​​​នារី​​​ខារ៉ា អូខេ​​​អាយុ​​​២៦​​​ឆ្នាំ​​​ម្នាក់​​​​​​នៅក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​រាជធានីភ្នំពេញ​​​ កាល​​​ពី​​​យប់​​​​​​ថ្ងៃ​​​សៅរ៍មែន​។

សាក​​​សព​​​អាក្រាត​​​កាយ​របស់​​​ វង្ស គន្ធា  អាយុ​​​២៦​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​ ​​​ត្រូវ​​​​​គេ​​យក​អង្រឹង​​​រុំ នៅក្នុង​​​​ដី​​​ឡូត៍​​​ទំនេរ​​​មួយ​​​ក្នុង​​​សង្កាត់​​​កាកាប​​​។

យោង​​​តាម​​​លោក យឿន សារ៉ាន់​​​ អធិការ​​​នគរ​​បាល​​​ខណ្ឌ បាន​​​ឲ្យ​​​ដឹង​​​ថា បន្ទាប់​​​ពីការ​​​សើុប​​​​​​​​​​អង្កេត​​​រយៈ​​​ពេ​ល​​​បី​​​ថ្ងៃ​​​ កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ពុធ​​​ នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ប្រាំមួយ​​​នាក់មាន​ឈ្មោះ​​​​ ជិន ណាវី អាយុ​​​២៩​​​ឆ្នាំ ​មឿន ​​ខ្លី  អាយុ​​​១៨​​​ឆ្នាំ មីុ សួ អាយុ​​​២០​​​ឆ្នាំ មុំ វណ្ណាន ​​អាយុ​​​២០​​​​​​ឆ្នាំ អៀម លុច​​​ អាយុ​​​២២​​​​​​ឆ្នាំ និង​​ណាង ណាវី  អាយុ​​​២២​​​​​​ឆ្នាំ នៅ​​​ការដ្ឋាន​​​សំណង់​​​​​ក្បែរ​​​នោះ​​​។

លោក សារ៉ាន់ ​​​មាន​​​ប្រសាសន៍​​​ថា ​”កម្មករ​​​សំណង់​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នេះ​​​បាន​​​រំលោ​​​ភ​​​បូក ​​និង​​​សម្លាប់​​​ស្ត្រី​​​រង​​​គ្រោះ​​​”។

យោង​​​តាម​​​លោក សារ៉ាន់ បាន​​​ឲ្យ​​​ដឹង​​​ថា ​ជិន​​ណាវី អាយុ​​​២៩​​​ឆ្នាំ បាន​​​ជួប​​​ វង្ស គន្ធា នៅ​​​តាម​​​​​ផ្លូវ​​​ជិត​ហាង​​​ខារ៉ាអូខេ​​​ដែល​​​នាង​​​ធ្វើ​​​ការ​​​​​​នៅ​​​​​ក្បែរអាកាស​​​យានដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​។

លោក​​​បាន​​​ឲ្យដ​​​ឹង​​​ថា ពេល​​​នោះ​​​ ណាវី ​បាន​​​​​ឲ្យ​​​ប្រាក់​​​នាង​​​១០​​​ដុល្លារឲ្យ​ទៅ​​​ជា​​​មួយ​​​ខ្លួន​​​នៅ​​​ការដ្ឋាន​​​សំណង់​​​វិញ​​​ ទីដែល​​​អ្នក​​​ទាំង​​​ពីរ​​​បាន​​​រួម​​​​​​ភេទ​​​​​​នៅ​​​ក្នុង​​​រោង​​ស្នាក់​​​នៅ​​​​​​បណ្តោះ​​​អាសន្ន​​​​​​។

លោក​​​ សារ៉ាន់ បាន​​​លើកឡើង​ថា បន្ទាប់​​​ពី​​​ពួក​​​គេ​​​ទាំង​​​ពីរ​​​រួម​ភេទ​រួច​​​រាល់​​​ ជន​​​សង្ស័យ​​​ប្រាំនាក់​​​ទៀត​​​បាន​​​រំលោភ​​​ វង្ស​​​ គន្ធា ម្នាក់​​​ម្តង​​​ៗ​​​​​នៅ​​​ពេលតែមួយ​​​​។ លោក​​​បាន​​​ថ្លែង​​​ថា នៅ​​​ពេល​​​នាង​​​ស្រែក​​​ បុរស​​​មួយ​​​ក្រុម​​​នេះ​​​បាន​​​ចាប់​​​​​ផ្តើម​​​វាយ​​​នាង​​​តែ​​​ម្តង​​​។

លោក​​​បាន​​​បន្ត​​​ថា ”តាម​​​ចម្លើយ​​​សារភាព​​​របស់​​​ពួកគេ ពួក​​​គេ​​​បាន​​​វាយ​​​នាង​​​រហូត​​​ដល់​​​សន្លប់​​​ ហើយ​​​បន្ទាប់មក​​​បាន​​​ច្របាច់​​​ក​​​សម្លាប់​​​តែ​​​ម្តង​​​។ លោក​​​​​​បន្ថែម​​​ថា មាន​​​តែ​​​ឈ្មោះ ​​ជិន​ណាវី ដែល​​​មាន​​​អាយុ​​​ច្រើនជាង​​​គេ​​​​​​ប៉ុណ្ណោះ​​​​​​សារភាព​​​ថា បាន​​​សម្លាប់​​​ស្ត្រី​​​រូប​​​នេះ​​​។

លោក សារ៉ាន់ ថ្លែង​​​ថា បុរស​​​មួយ​​​ក្រុម​​​នេះ​​​​​​បាន​​​វាយ​​​នាង​​​រហូត​​​ដល់​​​ស្លាប់​​​ ព្រោះ​​​​​តែ​​​នាង​​​​​​បាន​​​គំរាម​​​​​ប្តឹង​​​នគរ​​​បាល​​​។ ពួក​​​គេ​​​ភ័យ​​​ខ្លាច​​​ ពីព្រោះ​​​ជន​​​រង​​​គ្រោះ​​​និយាយ​​​ថា នាង​​​នឹង​​​រាយ​​ការណ៍ពី​ការ​​​​រំលោភ​​​បូក​​​នេះ​​​ប្រាប់​​​នគរ​​​បាល​​​។

លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​ប្រាំ​​​មួយ​​​នាក់​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​អធិការដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ ហើយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​តុលា​​​ការ​​​នៅថ្ងៃ​​​នេះ​​​។

លោក​​​ សាន់ ប៉ែត​ នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​ទាំង​​​អស់​​​នេះគឺ​​​ជា​​​ជន​​​ចំណាក​​​ស្រុក​​​មក​​​ពីក្រៅ​​​ក្រុង​​​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស