28.5 C
Phnom Penh

នគរ​​​បាល​​​កំពុង​​​សើុប​​​អង្កេត​​​ករណីបុរស​​​ម្នាក់​​​វាយ​​​មន្ត្រី​​​នគរ​​​បាល​​​ចរាចរ​​​ជា​​​ស្ត្រី​​​នៅ​​​ខេត្តសៀមរាប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពីម្សិល​​​​​​មិញ ​​​នគរ​​​បាល​​​ក្រុង​​​សៀមរាប បាន​​​សាក​​​សួរ​​​​ស្ត្រីជា​​​​មន្ត្រី​​​​នគរ​​​បាល​​​ចរាចរ​​​ម្នាក់​​​ជុំវិញ​​​ហេតុ​​​ការណ៍​​​កើត​ឡើង​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​​ ដែល​​​​​​កូន​​​ប្រសា​​​​របស់​​​ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​វាយ​​​គាត់​​​ត្រូវ​​​ដៃ​​​​​​​ ហើយ​​​បាន​គំរាម​​​បើក​​​រថ​​​យន្ត​​​​​​​​​កិន​​​ស្រ្តី​​​​​រូបនេះទៀត​​ បន្ទាប់​​​ពី​​​នាង​​​​​​ឃាត់​​​​​​បុរស​​​រូប​​​នេះឲ្យ​ឈប់​​​​។

លោក វ៉ាន់ វីរៈ នាយ​​​រង​​​ការិយាល័យ​​​នគ​​​របាល​​​ចរាចរណ៍​​​​ខេត្ត​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា ​​​ហេតុ​​​ការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​អង្គារ នៅ​​​ពេល​​​ ទូច មុំ អាយុ​​​២៤​​​ឆ្នាំ មន្ត្រី​​​នគរ​​​បាល​​​ចរាចរ​​​ក្រុង​​​សៀម​​​រាប​​​ព្យាយាម​​​ឃាត់​​​​​​លោក លឹម ស្នែគំនិត ​​​ឲ្យឈប់​ពីបទ​​​​​​បើក​​​បរ​​​ម៉ូតូ​​​ហុង​​​ដា​​​ឌ្រីម​​​ស៊េរី​​​២០១៥​​​ដោយ​​​មិន​​​ពាក់​​​មួក​​​សុវត្ថិភាព​​​។

​​​​លោក បាន​​​ឲ្យ​​​ដឹង​​​បន្ត​ថា លោក លឹម ​​​ស្នែ​​​គំនិត​​​ បាន​​​បើក​​​​​​ម៉ូ​​​តូ​​​របស់​​​ខ្លួន​​​ជុំ​​​វិញ​​​រង្វង់​​​មូល​​​​​​ក្បែរ​​​ផ្សារ​​​ចាស់​​​ដោយ​​​ឌុប​​​ប្រពន្ធ​​​ពីក្រោយ​​​នៅ​​​ពេល​​​នោះ​​​នគ​​​របាល​​​បាន​​​ឃើញ​​​ ហើយ​​​បាន​​​ព្យាយាម​​​ឃាត់​​​គាត់​​​ឲ្យឈប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​បើក​​​ម៉ូតូ​​​ជុំ​​​វិញ​​​រង្វង់​​​មូល​​​ ហើយ​​​បន្ទាប់មក​​​បាន​​​ជិះ​​​​​​សំដៅ​​​ទៅ​​​​​​ផ្លូវ​​​ដែល​​​ស្ត្រី​​ជា​មន្ត្រី​​នគរ​​​បាល​​​ចរាចរ​​​​​​កំពុង​​​ធ្វើ​​​ការ​​​ ហើយ​​​ព្យាយាម​​​ជិះគេច​​​”។

លោក វ៉ាន់ វីរៈ បាន​ឲ្យ​ដឹងទៀតថា​ បន្ទាប់​​​មក​​​ ទូច មុំ បាន​​​ទៅ​​​​ឈរ​​​ពាំង​​​​ពី​​​មុខ​​​ម៉ូតូ​​​ដោយ​​​ឃាត់​​​ឲ្យ​​​លោក លឹម ស្នែគំនិត​​​ ឈប់ ហើយ​​​ចុះ​​​ពី​​​លើ​​​ម៉ូតូ។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដំបូង​​​គាត់​​​វាយ​​​ស្ត្រី​​​រូប​​​នេះ ហើយ​​​បន្ទាប់​​​មក​​​នាង​​​បាន​​​ រត់​​​​​​សំដៅ​​​ទៅ​​​ម៉ូតូ​​​របស់​​​​គាត់​​​។ គាត់​​​បាន​​​ដេញ​​​តាម​​​ ​​​ហើយ​​​វាយ​​​នាង​​​ម្តង​​​​ទៀត​​​”។ ខណៈ​​​​​​មន្ត្រី​​​នគរ​​​បាល​​​ចរាចរ​​​ម្នាក់​​​ទៀត​​​ព្យាយាម​មក​​​ជួយ​​​ ទូច មុំ លោក លឹម ស្នែគំនិត​​​ និង​​​ប្រពន្ធ​​​របស់​​​គាត់​​​បានឡើង​​​​ជិះ​​​រ៉ឺម៉ក​​​ ហើយ​​​​គេ​​​ច​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​។ ​បន្ទាប​​​់​​​មក​​​ទៀត​​​លោក​​​លឹម ​​​ស្នែ​​​គំនិត​​​បាន​​​ជិះ​​​រថយន្ត​​​តូយ៉ូតា​​​កាមរី​​​ត្រឡប់​​​មក​​​វិញ​​​តែ​​​ម្នាក់​​​ឯង​​​ ហើយ​​​បាន​​​គំរាម​​​បើក​​​កិន​​​ ទូច មុំ។ “គាត់​​​បាន​​​​​មក​​​ម្តង​​​ទៀត​​​ហើយ​​​​​​បាន​​​ស្រែក​​​ដាក់​​​ស្ត្រី​​​រូប​​​នេះ​​​តាម​​​ទ្វារ​​​រថយន្ត​​ថា ‘ ង៉ែង​​​​​​​​​មក​សំុ​​​ទោស​​​អញ​​​ភ្លាម​​​ បើ​​​មិន​​​អ៊ីចឹង​​​ទេអញ​នឹង​​​បុក​​​ង៉ែង​​​ឲ្យ​​​នៅ​​​ក្រោម​​​ឡានឥឡូវ​​​​’ បន្ទាប់​​​មក​​​ស្ត្រី​​​រូប​​​នេះ​​​បាន​​​យក​​​ទូរស័ព្ទ​​​របស់​​​នាង​​​ចេញ​​​មក​​​ថត​​​សកម្មភាព​​​ទាំង​​​អស់​​​នេះ​​​ ឃើញ​​​ដូច្នោះ​​​​​​គាត់​​​ក៏​​​បាន​​​បើក​​​រថ​​​យន្ត​​​យ៉ាង​​​លឿន​​​ចេញ​​​ទៅ​​​បាត់​​​”។

ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ ទូច មុំ​​​ បាន​​​លើក​​​ឡើង​​​ថា លោក លឹម ស្នែ​​​គំនិត​​​ បាន​​​ធ្វើ​​​ឲ្យ​​​​​​នាង​រង​​​របួស​​​ បន្ទាប់​​​ពី​​​វាយ​​​នាង​​​ត្រូវ​​​ចំ​​​ដៃ​ពីរ​​​ដៃ។ ស្ត្រី​​​រូប​​​​​​នេះ​​​បាន​​​និយាយ​​​ថា​​​​​​​​​​​​ “ខ្ញុំ​​​គ្រាន់​​​តែ​​​ធ្វើ​​​តាម​​​តួនាទី​​​របស់ខ​​​្ញុំ​​​ប៉ុណ្ណោះ​​​។​​​ ខ្ញុំ​​​ដាក់​​​ពាក្យ​​​ប្តឹង​​​គាត់​​​ពី​​​បទ​​​ចោទ​​​ចំនួន​​​ពីរ​​​ គឺ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា និង​​​គំរាម​​​សម្លាប់​​​”។

លោក​​​ សត​ ណាឌី ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​​នេះ​បាន​​​មាន​ប្រសាសន៍​កាល​​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​របស់​​​លោក​​​កំពុង​​​​សាក​​​សួរ​​​ ទូច មុំ នៅ​​​ឡើយ​​​។​ ” ពេល​​​យើង​​​បញ្ចប់​​​ការ​​​សាក​​​សួរ​​​ យើង​​​​​​ នឹង​​​កោះ​​​ហៅ​​​គាត់”។

​​​លោក​​​ ឆែម​ សាវុធ ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​ នេះ​មិន​​​អាច​​​​​​សុំ​​​ការ​​បំភ្លឺ​បាន​​​ទេ​​​៕​​​ ស៊ុយឈាង​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស