33.2 C
Phnom Penh

របាយ​ការណ៍​បង្ហាញ​​​ថា​​​​​​មិន​​​សូវ​​​មាន​​​​ការ​ពិភាក្សា​ដេញដោល​នៅ​រដ្ឋសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មាធិការ​​​ដើម្បី​​​ការ​​​បោះ​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា ​​​(ខុមហ្វ្រែល)​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិល​មិញ​​​ថា ស្ទើរ​​​តែ​​​មិន​​​មាន​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោលនៅ​​​​រដ្ឋ​​​សភា​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​ដើម​​​ឆ្នាំ​​​នេះ​​​ ថ្វីបើ​​​សមា​​​ជិក​​​សភាបាន​​​អនុម័ត​​​ច្បាប់​​​បង្កើត​​​គណៈ​​​កម្មាធិ​​​ការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ថ្មី និង​​​ច្បាប់​​​គ្រប់​​​គ្រង​​​​​​​​​អង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​នៅ​​​ក្នុង​​​ប្រទេស​​​ក៏​​​ដោយ​​​។

នៅ​​​ក្នុង​​​របាយ​ការណ៍​​​ដែល​​​ធ្វើ​​​​​នៅ​​​ការិ​​​យា​​​ល័​យ​​​របស់​​​ខ្លួន​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ស្ថាប័ន​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​ បាន​​​វិភាគ​​​សុន្ទរកថា​​​ដែល​​​​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​លើ​​​ច្បាប់​​​ចំនួន​​​បី​​​ [ច្បា​​​​ប់​​​បង្កើត​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​ (គ.ជ.ប.)  ​​​​​​ច្បាប់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ និង​​​ការ​​​អនុម័ត​​​ការ​​​ចាយ​​​វាយ​​​ថវិកា​​​ឆ្នាំ​​​២០១៣]​​​ហើយ​​​​​​បាន​​​រក​​​ឃើញ​​​ថា រដ្ឋសភា​​​​​​ភាគច្រើន​​​​នៅ​​​ស្ងាត់​ស្ងៀម​​​។

របាយការណ៍​​​ដដែល​​​នេះ​​​ឲ្យដ​​​ឹង​​​ថា ​​​”តាម​​​ការ​​​សង្កេត​​​មើល​​​ទូទៅ​​​ សមាជិក​​​សភា​​​ភាគ​​​ច្រើន​​​មិន​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​ឡើយ ហើយ​​​នៅ​​​ស្ងៀម​​​ស្ងាត់​​​”។

លោក សម រង្ស៊ី សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ គឺ​​​ជា​​​មនុស្ស​​​តែ​​​ម្នាក់​​​គត់​​​ដែល​​​បាន​​​ ថ្លែង​​​សុន្ទរកថា អំឡុង​​​សម័យ​​​ប្រជុំ​​​សភា​​​ស្តី​​​ពី​​​ច្បាប់​​​គ.ជ.ប.។ខ្លឹម​​​សារ​​​នៃ​​​សុន្ទរកថា​​​នោះ​​​ផ្តោត​​​លើ​​​តែការ​​​សរសើរ​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​​​​ របស់​​​ក្រុម​​​​​មកពី​គណបក្សទាំងពីរ​​​​ដែល​​​ស្នើ​​​ច្បាប់​​​នេះ ហើយ​​​កាន់​​​​​តែគួរ​ឲ្យ​​​​ចាប់​​​អារម្មណ៍​​​ជាង​​​នេះ​​​ទៅ​​​ទៀត​​​នោះ​​​​​​គឺ​​​ការ​​​ផ្តោត​​​លើ​​​ការ​​​ជំរុញ​​​ឲ្យ​​​សមាជិក​​​សភា​​​ដទៃ​​​ទៀត​​​កុំ​​​អត្ថា​ធិប្បាយ​​​​​​បន្ថែម​​​លើ​​​ច្បាប់​​​នេះ”។

របាយ​​​ការណ៍​​​នេះ​​​កត់​​​សម្គាល់​​​​​​ថា​​​ក​​​្នុង​​​ចំណោម​​​​​​​​​សមាជិក​​​សភា​​​ទាំង​១២៣​​​រូប​​​ គឺមានតែ​​​​២៧​​​រូប​​​ប៉ុណ្ណោះ [ដែល​​​​១៦​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​និង​​​១១​​​រូប​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​]បាន​​​ឡើង​​​និយាយ​​​នៅ​​​ក្នុង​​​កិច្ច​​​ពិភាក្សា​​​ដេញ​​​ដោល​​​លើ​​​ច្បាប់​​​ទាំង​​​បី​​​​​​នេះ​​​ ដោយ​​​៨០,៥​​​​​​ភាគ​​​រយ​​​នៃ​​​ខ្លឹម​​​សារ​​​សុន្ទរកថារបស់​ពួកគេ​​​​​​​ ត្រូវ​​​បាន​​​ចាត់​​​​​ថា​​​ “អព្យាក្រឹត”។

លោក សិុន ទិត្យ​​​សីហា មន្ត្រី​​​ឃ្លាំ​​​មើល​​​មក​​​ពី​ខុមហ្វ្រែល​​​ ដែល​​​បាន​​​ដឹក​​​នាំក្រុម​​​​ដែលចង​​​ក្រង​​​របាយ​ការណ៍​​​នោះ​ បាន​​​ថ្លែង​​​ថា ​​​កង្វះ​​​ការ​​​ពិភាក្សា​​ឲ្យ​​​ស៊ី​​​ជម្រៅ​​​អំពី​​​សេចក្តី​​​ស្នើ​​​ច្បាប់​​​គឺជា​​​បញ្ហា​។

លោក​​​បាន​​​ថ្លែង​​​ថា “នៅ​​​ពេល​​​ច្បាប់​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​ក្រុមមួយ​​​ចំនួន​​​ដែល​​​កំណត់​​​​មិន​ច្បាស់លាស់ និង​​​ដោយគ្មាន​ការ​​​ពិភាក្សា ​​​​​​ត្រឹម​​​ត្រូវ​​​ និង​ការ​ពិភាក្សា​ដេញ​ដោល​នៅ​​​ក្នុង​​​សម័យ​​​​​​ប្រជុំ​​​សភានោះ​​​​​​ វា​​​នឹង​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​បក​​​ស្រាយ​​​ដ៏​ចម្រូង​​​ចម្រាស​​​ និងការ​​​ប្រឈម​​​​​​មុខ​​​ដាក់​​​គ្នា​​​នា​​​ពេល​​​ក្រោយ​​​”។

របាយការណ៍​​​របស់​​​ខុម​​​ហ្វ្រែល​​​ក៏​​​បាន​​​សើុប​​​អង្កេត​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​សមាជិក​​​សភា​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​ប្រជាជន​ម្ចាស់​​​ឆ្នោត​​​របស់​​​ខ្លួន​​​​​​នៅ​​​ទូទាំង​​​ប្រទេសដែរ ដោយ​​​រក​​​ឃើញ​​​ថា សមាជិក​​​សភា​​​៧០​​​រូប​​​ក្នុ​​​ងចំណោម​​​​​​១២៣​​​រូប​​​បាន​​​ធ្វើ​​​ដំណើរ​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​ក្នុង​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​ដំបូង​​​ដើម​​​​ឆ្នាំនេះ ក្នុង​​​នោះ​​៣៨​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​៣២​​​រូប​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។

សមាជិក​​​សភា​​​ទាំង​​​៧០​​​រូប​​​នោះ​​​បាន​​​ចុះ​​​ទៅ​​​សួរ​​​សុខ​​​ទុក្ខ​​​៦១២​​​លើក​​​​ផ្សេង​​​គ្នា ដោយ​​​ក្នុង​​​​​​នោះ​​​សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​៣២​​​រូប​​​បាន​​​ចុះ​ទៅសួរ​សុខទុក្ខ​៥២៧​​លើក​​។ ​​​របាយការណ៍​​​ដដែល​​​នេះ​លើក​​​ឡើង​​​ថា ប្រហែល​​​៦២​​​ភាគ​​​រយ​​នៃ​​ការ​​​ធ្វើ​​​ដំណើរ​​​នោះ​គឺ​​​ទៅ​​​ចូល​​​រួម​​​ពិធី​​​សម្ពោធ ១៤​​​ភាគ​​​រយ​​​ដើម្បី​ពង្រឹង​​​សកម្មភាព​​​មូល​​​ដ្ឋា​​​ន​​​​​​ ហើយ​​​៥​​​ភាគ​​​រយ​​​សម្រាប់​​​ចូលរួម​វេទិកា​​​សាធារណៈ​​​ ឬការ​​​ចុះ​​​ពិនិត្យផ្សេង​​​ៗ​​​ទៀត។

លោក ឈាង វុន អ្នកនាំពាក្យ​​​រដ្ឋ​​​សភា​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី ម្សិលមិញ។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក សួស​​​ យ៉ារ៉ា អ្នក​​​នាំពាក្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​​​​សមា​​​ជិក​​​​​​សភា​​​បាន​​​​​​ថ្លែង​​​ថា ខុម​​​ហ្វ្រែល​​​​​​មិន​​​បាន​​​ឃើ​​​ញ​​​ថា ​​ការ​​​មិន​​​សូវ​​​មាន​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​នៅ​​​ក្នុង​​​សភា​​​គឺ​ដោយ​​​សារ​​​មានការ​​​ពិភាក្សា​​ជា​​​ច្រើន​​​នៅ​​​ខាង​​​ក្រៅ​​​​​​សភា​​​​​​​រួច​​​ហើយ​​​អំពី​ច្បាប់​​​ផ្សេង​ៗនោះ​​​ឡើយ​​​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ពួក​​​គេ​​​គ្មានតួនាទី​​​​វាយ​​​ តម្លៃ​​​សមាជិក​​​សភា​​​​​​ឡើយ​​​​​​ពីព្រោះ​​​សមាជិក​​​​សភា​​​ទាំង​​​អស់​​​ត្រូវ​​​បាន​​​​​​ប្រជាជន​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​តាម​​​បែប​​​ប្រជា​​​ធិបតេយ្យ​​​។ ​​​សមា​​​ ជិក​​​គ្រប់​​​រូប​​​មាន​​​សិទ្ធិ​​​ស្មើ​​​គ្នា​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ​​​។ មិន​​​ថា សមាជិក​​ទាំងនោះ​​​សម្រេច​​​ធ្វើ​​​ពហិការ​​​ ចូល​​​រួម ​​​និយាយ​​​ ឬមិន​​​និយាយនោះ​​​​ គឺ​​​ជា​​​ការសម្រេច​​​របស់​​​ពួក​​​គេ​​​”។

លោក យឹម​​​ សុវណ្ណ អ្នក​​​នាំពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​អាច​​​ទាក់​​​ទង​​​សំ​​​ុ​​​ការ​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ទេ​​​៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស