30.4 C
Phnom Penh

រថយន្ត​​​ធុនធ​​​ំ​​​មួយ​​​គ្រឿង​​​ដែល​​​ផ្ទុក​​​លើស​​​ចំណុះ ធ្វើ​​​ឲ្យ​​​ស្ពាន​​​មួយកន្លែង​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​​​​បាក់​​​ស្រុត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា ផ្លូវ​​​ជាតិ​​​លេខ​​​២​​​ ដែល​​​តភ្ជាប់​​​រាជធានីភ្នំពេញ​​​ទៅកាន់​​​តំបន់​ព្រំដែន​​​​​​​ក្នុង​​​ខេត្ត​​​តាកែវ​​​​ជាប់ប្រទេស​វៀតណាម បាន​​​កក​​​ស្ទះ​​​អស់​​​ជាង​​​២​​​ម៉ោង​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​រថយន្ត​​​ ធុន​​​ធំ​​​ដឹក​​​ថ្ម​​​លើស​​​ចំណុះ​​​មួយ​​​គ្រឿង​​​​​​ បាន​ធ្វើ​​​ឲ្យ​​​ស្ពាន​​​ដែក​​​មួយ​​កន្លែង​​​នៅ​ក្នុង​​​ខេត្ត​​​កណ្តាល​​​​បាក់​​​ស្រុត​​​។

លោក​​​ ប៊ូ ណារ៉េត អធិការ​​​នគរ​​​បាលស្រុក​​​កណ្តាល​​​ស្ទឹង​​​បាន​​​លើក​​​ឡើង​​​ថា រថយន្ត​​​ប្រហែល​​​១០០គ្រឿង​​​បាន​​​ជាប់​​​គាំង​​​នៅ​​​ក្នុង​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​ បន្ទាប់​​​ពី​​​រថយន្ត​​​ដឹក​​​លើស​​​ចំណុះ​​​មួយ​​​គ្រឿង​​​នេះ​​​ ​ធ្វើ​​​ឲ្យ​​​បាក់​​​ស្ពាន​​​​​​​ក្រោយ​​​ម៉ោង​​​២រសៀល​​​។

លោកអធិការ​​​នគរ​​​បាលស្រុក​​​​​​រូប​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​យើង​​​ឃើញ​​​មាន​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍ មន្ត្រី​​​នគរបាល​​​របស់​​​យើង​​​បាន​​​ប្រាប់​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ឲ្យ​​​ត្រឡប់​​​ក្រោយ​​​ ហើយ​​​រក​​​ផ្លូវ​​​វាង​​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នក​​​បើក​​​បរ​​​រថយន្ត​​​​​​បង្ក​​​ហេតុ​​​​​​បាន​​​គេ​​​ច​​​ខ្លួន​​​ពី​​​កន្លែង​​កើត​​​​ហេតុ ហើយថា​ ​​​នគ​​​របាល​​​កំពុង​​​ស្វែង​​​រក​​​ម្ចាស់​​​រថយន្ត​​​មួយ​​​គ្រឿង​​​នេះ​​​។

លោកបានថ្លែងថា​ “យើង​​​ចាប់​​​ខ្លួន​​​អ្នក​​​បើក​​​​​​បរ​​​មិន​​​បាន​​ទេ​ ព្រោះ​​​អ្នក​​​បើក​​​បរ​​​រូប​​​នេះ​​​បាន​​​គេច​​​ខ្លួន​​​ភ្លាមៗ​​​ក្រោយ​​​ពេល​​​កើត​​​ហេតុ​​​។ ​​​ខ្ញុំ​​​គិត​​​ថា ម្ចាស់​​​រថយន្ត​​​នេះ​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ជួស​​​ជុល​​​ស្ពាន​​​នេះ​​​ឡើង​​​វិញ​​​។ ​​​យើង​​​នឹង​​​ទាក់​​​ទង​​​មន្ទីរ​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន​​​ខេត្ត​​​ឲ្យ​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ម្ចាស់​​​រថយន្ត​​​នេះ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា នគ​​​របាល​​​ និង​​​កង​​​រាជ ​​​អាវុធ​​​ហត្ថ​​​​​​ត្រូវ​​​​បានបញ្ជា​​​​ឲ្យ​​​ទៅ​​​យាម​​​ស្ពាន​​​ដែល​​​រង​​​​ការ​​​ខូច​​​ខាត​​​នេះ​​​ពេញ​​​មួយ​​​យប់​​​”។ ​​​នៅ​​​ថ្ងៃ​​​ស្អែ​​​ក ​​​យើង​​​នឹង​​​យក​​​រថយន្ត​​​ស្ទូច​​​ទៅ​ស្ទូច​​​យក​​​រថយន្ត​​​បង្ក​​​ហេតុ​​​េនះ​​​ចេញ​​​”៕​​​ ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស