33.2 C
Phnom Penh

ប្តីប្រពន្ធពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ធ្វើ​​​ជាមេខ្លោង​​​​​​បង្ខំ​​​ឲ្យ​​​កុមារ​​​អនីតិជនធ្វើការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​នគ​​​របាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ប្តី​​​ប្រពន្ធ​​​ពីរ​​​នាក់​​​ដែលត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពីបទ​​​ជួល​​​ក្មេង​​​ៗ​​​២២នាក់​​​ពី​​​ឪពុក​​​​​​ម្តាយ​​​របស់​​​ពួក​​​គេ​​​ហើយ​​​បង្ខំ​​​ឲ្យ​​​ពួក​​​គេ​​​លក់​​​ផ្លែឈើ​​​តាម​​​ផ្លូវ និង​​​បៀរហ្គាឌិន​​​ នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​។

លោក ឡៅ លីន នាយ​​​ការិយាល័យ​​​ការ​​​ពារ​​​អនីតិជន​​​នៃ​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​ការ​​​ពារ​​​អនីតិជន​​​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​​​​​​ បាន​​​លើក​​​ឡើង​​​ថា​​​ ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​​​​ដែល​​​មាន​​​ម្នាក់​​​ឈ្មោះ ខេន ​​​វណ្ឌី ​​​អាយុ​​​៣០​​​ឆ្នាំ និង​​​ម្នាក់​​​ទៀត​​​ឈ្មោះ ​​​ជា ​​​សាឌី ​​​អាយុ​​​​​​២៨​​ឆ្នាំ​​​ដែល​ត្រូវជា​​​ប្តី​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ដើម្បី​​​ឃុំ​​​ខ្លួន​​​ជា​​បណ្តោះ​​​អាសន្ន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​​​​បាន​​​ចោទ​​​ប្រកាន់​​​អ្នក​​​ទាំង​​​ពីរ​​​ពីបទ​​​ដាក់​​​អនីតិ​​​ជន​​​ឲ្យ​​​ស្ថិត​​​ក្នុង​​​លក្ខខណ្ឌ​​​នៃ​​​ការ​​​ងារ​​​ បណ្តាល​​​ឲ្យ​​​ខូ​​​ច​​​សុខភាព ឬការលូត​​​លាស់​​​ដល់​​​រាង​​​កាយ​​​របស់​​​អនីតិជន​​​”។

លោក​​​ស្រី ណា នាង អនុប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​​​​ បាន​​​លើក​​​ឡើង​​​ថា ជន​​​សង្ស័យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​នឹង​​​ប្រឈម​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ដល់​​​ទៅ​​៥​​​ឆ្នាំ ហើយ​​​ពិន័យ​​​ជា​​​ប្រាក់​​​រហូត​​​ដល់​​​៦លាន​​​រៀល​​​ ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ពិរុទ្ធភាព​​​មែន​​​នោះ។

ក្មេង​​​ៗ​​​ទាំង​​​នេះ​​​ដែល​​​គេ​​​បង្ខំ​​​ឲ្យ​​​លក់​​​ផ្លែ​​​ឈើ​​​រហូត​​​ដល់​​​ម៉ោង​​​៥​​​ទៀប​​​ភ្លឺ​​​រាល់​​យប់ ​​​​​​​​​​ត្រូវ​​​បាន​​​​​​គេ​​​រក​​​ឃើញ​​​កាល​​​ពីថ្ងៃអង្គារ​​​នៅ​​​ក្នុង​​​ផ្ទះ​​​មួយ​​​ក្នុង​​​សង្កាត់​​​ច្បារ​​​អំពៅ២​​​ ខណ្ឌ​​​​​​ច្បារ​​​អំពៅ​​​។

នៅ​​​ពេល​​​ត្រូ​​​វបាន​​​សួរ​​​ថា តើ​​​ម្ចាស់​​​ផ្ទះ​​​នេះ​​​ ​​​នឹង​​​ត្រូវ​​​ដាក់​​​ទោស​​​ដាក់ទោស​ទណ្ឌ​​​ដែរ​​​ ឬ​​​ក​​៏​​​អត់ លោកស្រី ណា នាង​​​ បានមាន​​​ប្រសាសន៍​​​ថា “ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​តែ​​​សើុប​​​អង្កេត​​​ហើយ​​​ថា តើ​​​​​​មាន​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ណា​​​មួយ​​​ឬក៏​​​អត់​​​នោះ​​​អាស្រ័យ​​​​​​លើ​​​តុលាការ​​​ជា​​​អ្នក​​​សម្រេច​​​”៕ ស៊ុយឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស