42.2 C
Phnom Penh

បុរស​​​​បើក​​បរ​រថយន្ត​ឈ្នួល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​ពី​បទ​ប៉ុនប៉ង​រំលោភ​​ស្ត្រី​ទេសចរ​ជន​ជាតិ​អង់គ្លេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​និយាយ​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​បើក​បរ​រថយន្តឈ្នួល​​​​​អាយុ​​​២៥​​​ឆ្នាំ​​​ម្នាក់​​​មក​​​ពី​​​​ខេត្ត​​​កំពង់​​​ធំ​​​ត្រូវ​​​បាន​​​ចាប់ខ​​​្លួន​​​កាល​​​ពី​​​ថ្ងៃ​​​​​សៅរ៍ ​​បន្ទាប់ពីប៉ុន​​​ប៉ង​​​រំលោភ​​​ស្ត្រី​​​​ទេសចរ​​​​​​ជន​​​ជាតិ​​​អង់គ្លេស​​​ម្នាក់​​​មិន​បាន​​​សម្រេច​​​ ខណៈ​​​​​​ដែល​​​បុរស​​​រូបនេះ​​​បើក​​​រថយន្ត​​​ទៅ​​​ខេត្ត​​​ក្រចេះ​​​។

លោក ហួត លឹមហ៊ាង​​​ នាយ​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បាន​​​មាន​ប្រសាសន៍​​​ថា នឹម ប៊ុន​​​ថន ត្រូ​​​វ​​​បាន​​​ចាប់ខ្លួន​​​បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​ដេញ​​​តាម​​មួយ​​​សន្ទុះ​​​នៅ​​​ក្នុង​​​ស្រុក​​​ឆ្លូង​​​ខេត្ត​​​ក្រចេះ​​​ បន្ទាប់ពី​​​ស្ត្រី​ទេសចរ​​​អាយុ​​​២៤​​​ឆ្នាំ​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា ជន​​​នេះ​​​បាន​​ព្យាយាម​រំលោភ​​​នាង​​​។

លោក​​​បាន​​​ថ្លែង​​​ថា ”បន្ទាប់​ពី​​​យើង​​​ទទួល​​​បានសេចក្តី​រាយ​ការណ៍​​​ ខ្ញុំ​​​បាន​​​បញ្ជា​​​ឲ្យ​​​កម្លាំង​​​នគរ​បាល​​​ទៅ​ឃាត់​​​រថយន្ត​​​ឈ្នួល​នេះ​​​នៅ​តាម​​​​​ផ្លូវ​​​ក្នុងស្រុក​​​ឆ្លូង ខណៈ​​​បុរស​​​នេះ​​​បើក​​​រថយន្ត​​​​យ៉ាង​​​​​លឿន​​​ដើម្បី​​​គេច​​​ខ្លួន​​​។ យើង​​​បាន​​​ចាប់​​ខ្លួន​​​បុរស​​​រូបនេះ​​​នៅម៉ោង​​​ ៣និង​​​២០​​​នាទី​​​រសៀល​​​ថ្ងៃ​​​ដដែល​​​”។

លោក​​​ លឹម​​​ហ៊ាង​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​កា​​រ​ស៊ើប​​​​​អង្កេត​​​បានថ្លែង​​​ថា ស្ត្រី​​​រូបនេះ​​​បាន​​​ជិះ​​​រថយន្ត​​​ឈ្នួល​របស់​​ឈ្មោះ ប៊ុន​​​ថន​​​ នៅ​​​ពេល​​​រសៀល​​​ក្នុង​​​ក្រុង​​​សួង ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ ហើយ​​​ជា​មនុស្ស​នៅ​​​​ចុងក្រោយ​​​គេ​​​​ក្នុង​​​រថយន្ត​​​នេះ។

លោក​​​បាន​​​ពន្យល់​​​ថា ”មុន​​​ពេល​​​​​​ហេតុ​ការណ៍​​​កើត​​​ឡើង​​​ ស្ត្រី​​​ជន​​​ជាតិ​​​អង់គ្លេស​​​រូប​​​នេះ​​​បាន​​​ធ្វើ​​​ដំណើរ​​​ពី​​​ក្រុង​​​សួង​​​ជាមួយ​​​អ្នក​​​ដំណើរ​​​មួយ​​​ចំនួន​​​ទៀត​​​ ប៉ុន្តែ អ្នក​​​ដំណើរ​​​ទាំង​​​នោះ​​​បាន​​​ឈប់​​​ហើយ​ចុះ​ទៅ​​​ផ្ទះរបស់​​​ខ្លួន​​​អស់​​​” ​តាម​​​ផ្លូវ​​​ចន្លោះ​​​ក្រុង​​​សួង​​​ និង​​​ខេត្ត​​​ក្រចេះ។

យោង​​​តាម​​​មន្ត្រី​​​នគរ​​​បាល​​​រូប​​​នេះបាន​​​ឲ្យ​​​ដឹង​​​ថា ពេល​​​នោះ​​​ ប៊ុន​​​ថន បាន​​​បើក​​​រថយន្ត​​​របស់​​​ខ្លួន​​​ចូល​ទៅ​​​ក្នុង​​​ព្រៃ​​​​​​តាម​​​​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧​​​ក្នុ​​​ងស្រុក​​​ចិត្រ​​​បុរី​​​ ប្រហែល​​​ជា​​​ពាក់​​​កណ្តាល​​​ផ្លូវ​​​ចន្លោះ​​​ក្រុង​ទាំង​ពីរ​​​​ដែល​​​មាន​​​​​​មនុស្ស​​​ច្រើន​​​ហើយ​​​បាន​​​ប៉ុន​​​ប៉ុង​​​រំលោភ​​​នាង​​​។

លោក លឹមហ៊ាង​​​ បាន​​​ថ្លែង​​​ថា “នៅ​​​ពេល​​​បាន​​​មក​​​ដល់​​​ស្រុក​​​ចិត្រ​បុរី​​​ ជននេះ​បាន​​​អូស​ដៃ​ស្ត្រី​​​រូប​​​នេះ​​​ចូល​​​ក្នុង​​​ព្រៃ​​​ចម្ងាយ​​​ប្រហែល​៥០ម៉ែត្រ ហើយ​​​បាន​​​ប៉ុន​​​ប៉ង​​​រំលោភ​​​នាង​​​។ ​ជន​​​នេះ​​​បាន​​បឺត​​​​មាត់​​​ និង​​​ស្រាត​​​ខោអាវ​​​នាង​​​ ​​​ប៉ុន្តែ ជន​​​រង​​​គ្រោះ​​​បាន​​​តដៃ”។

លោក​បាន​បន្ថែម​ថា “នាង​បាន​យំ​​​អង្វរ​​​ជន​​​​សង្ស័យ​​​កុំ​​​ឲ្យ​​​រំលោភ​​​នាង​​​ ហើយ​​​បាន​​​និយាយ​​​ថា នាង​​​នឹង​​​ដក​​​លុយ​​​ពី​​​ម៉ាស៊ីន​​​ ATM ឲ្យ​​​នៅ​​​ពេល​​​ពួក​​​គេ​​​ទៅ​​​ដល់​​​ក្រុង​​​។ជា​​​ភ័ព្វ​​​សំណាង​​​​ហើយ​ដែល​ជន​​​សង្ស័យ​​​រូបនេះ​​​ព្រម​​​ជូន​​​នាង​​​ទៅ​ដល់​​​គោល​​​ដៅ​​​ ហើយ​​​ខ្ញុំ​​​យល់​​​ថា ជន​​​​​សង្ស័យ​​​គិត​​​ថា នាង​​​នឹង​​មិន​​​ប្តឹង​ខ្លួន​ឡើយ”​​​។

លោក លឹមហ៊ាង បាន​​​ថ្លែង​​​ថា នៅពេល​​​ស្ត្រី​​​រូប​​​នេះ​​​មក​​​ដល់​​​ខេត្ត​​​ក្រចេះភ្លាម នាង​​​​បាន​​​ឃើញ​​​ភោជនីយដ្ឋាន​​​មួយ​​​មាន​​​ជន​​​បរទេស​​​ផ្សេង​​​ទៀត​​​ ហើយ​​​បាន​​​ចុះ​​​ពីលើ​​​រថយន្ត​​​ធ្វើ​ជា​​​​ទៅដក​​​លុយ ដោយ​​​ពន្យល់​​​ពី​​ស្ថាន​​​ភាព​​​របស់​​​នាង​​​ប្រាប់​​​ដល់​​​ភ្ញៀវទេសចរ​​​ដ​​​ទៃ​​​ទៀត។ ​ភ្ញៀវ​​​​​ទេសចរ​​​ទាំង​​​នោះ​​​បាន​​​ជួយ​​​នាង​​​ ដើរ​ស្វែង​​​រក​​​នគរបាល​​​​​​មូល​​​ដ្ឋាន ហើយ​​​ ប៊ុនថន បាន​​​គេច​​​ខ្លួន​​​បាត់​​​។

លោក លឹមហ៊ាង ​បន្ថែម​​​​ថា “នៅ​ពេល​​​​​នាង​​​បាន​​​មកដល់​​​ក្រុង​​​​​​ នាង​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ទៅ​​​នគរ​​​បាល​​​ទេស​​​ចរ​​​ដែល​​​បាន​​​​​​ជូន​​​ដំណឹង​​​មក​​​​​​ការិយាល័យ​​​របស់​​​ខ្ញុំ​​​។ បុរ​សរូប​នេះ​​​បាន​​​សារភាព​​​រួច​​​ហើយ។ នៅថ្ងៃ​​​ស្អែក​​​យើង​​​នឹង​​​បញ្ជូន​​​ជន​នេះ​​​ទៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ដើម្បី​​​ធ្វើ​ការ​​​ចោទ​​​ប្រកាន់”៕សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស