39.4 C
Phnom Penh

ប៉ូលិស​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ម្នាក់​​​​​​នៅ​​​ក្រុង​​​ព្រះ​​​សី​​​ហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប៉ូលិស​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ម្នាក់​​​​​​ដែល​​​​​​ប៉ូលិស​​​អាំង​​​ទែ​​​ប៉ូល​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​​​​ជាប់​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ជ​​​ំរិត​​​ទារ​​​ប្រាក់​​​នៅ​​​ប្រទេស​​​កូរ៉េ​​​​​​ខាង​​​ត្បូង​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ។​​​​​​

លោក កុល ផល្លី ស្នង​​​ការ​​​រង​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ បាន​​​និយាយ​​​ថា លោក ជុង អ៊ីវយ៉ុង​​​ អាយុ​​​ ៥៣​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​សុក្រ។

លោក ផល្លី បាន​​​និយាយ​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​គាត់​​​​​​តាម​​​សំណើ​​​របស់​​​ស្ថាន​​​ទូត​​​កូរ៉េ​​​ប្រចាំ​​​ភ្នំ​​​ពេញ”។ លោក បាន​​​និយាយ​​​បន្ថែម​​​ថា លោក ជុង​​​ ​​​មាន​​​ឈ្មោះ​​​ក្នុង​​​​​​បញ្ជី​​​និវេទន៍​​​ក្រហម​​​​​​​​​នៃ​​​ឧក្រិដ្ឋ​​​ជន​​​​​​ដែល​​​គេ​​​តាម​​​ចាប់​​​បំផុត​​​របស់​​​អាំង​​​ទែប៉ូល​​​ចាប់​​​តាំង​​​ពី​​​​​​ថ្ងៃ​​​ទី​​​១២ ខែ​​​សីហា។​​​​​​​​​​​​​​​​​​​​​

លោក ផល្លី បាន​​​និ​​​យាយ​​​ថា ប៉ូលិស​​​ខេត្ត​​​បាន​​​សហការ​​​ជាមួយ​​​នាយក​​​ដ្ឋាន​​​​​​ប្រឆាំង​​​ភេរវ​​​កម្ម​​​​​​នៃ​​​ក្រសួង​​​​​​មហា​​​ផ្ទៃ​​​ ដើម្បី​​​ចាប់​​​ខ្លួន​​​លោក ជុង។​​​

ស្នង​​​ការ​​​រង​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ​​​រូប​​​នេះ បាន​​​និយាយ​​​ថា “យើង​​​បាន​​​ចាប់​​​ខ្លួន​​​គាត់​​​នៅ​​​ម៉ោង​​​​​​៥ ល្ងាច​​​ ពេល​​​គាត់​​​កំពុង​​​​​​លាក់​​​ខ្លួន​​​ក្នុង​​​​​​បុរី​​​ហ៊ិលតុន​​​ ផាក​​​វីឡា​​​​​​នៅ​​​សង្កាត់​​​បួន​​​​​​ក្បែរ​​​សាលា​​​ដុន​​​បូស្កូ​​​។ តាម​​​ព័ត៌មាន​​​ខ្ញុំ​​​ទទួល​​​បាន​​​ គេ​​​តាម​​​ចាប់​​​គាត់​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​ជំរិត​​​ទារ​​​ប្រាក់​​​ពី​​​កូរ៉េ”។​​​

លោក ផល្លី បាន​​​និយាយ​​​ថា លោក​​​មិន​​​​​​បាន​​​ដឹង​​​​​​ថា​​​តើ​​​លោក​​​ជុង​​​ ​​​បាន​​​ជំរិត​​​ទារ​​​ប្រាក់​​​បាន​​​ប៉ុ​​​ន្មានទេ ប៉ុន្តែ​​​​​​​​​​​​​​​​​​​​​សេចក្តី​​​រាយ​​​ការណ៍​​​​​​នៅ​​​លើ​​​វេប​​​សាយ​​​​​​នគរ​​​បាល​​​ជាតិ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​បាន​​​និយាយ​​​ថា បុរស​​​ជន​​​ជាតិ​​​កូរ៉េ​​​រូប​​​នេះ ​​​បាន​​​ជំរិត​​​ទារ​​​ប្រាក់​​​បាន​​​​​​ប្រហែល​​​​​​ ២៥៥.​​​០០០ ដុល្លារ​​​​​​ ពី​​​ជន​​​ជាតិ​​​កូរ៉េ​​​នៅ​​​កូរ៉េ​​​ខាង​​​ត្បូង។​​​​​​

អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​កូរ៉េ​​​ខាង​​​ត្បូង​​​បាន​​​និយាយ​​​ថា ​​​​​​លោក​​​មិន​​​អាច​​​​​​អត្ថា​​​ធិប្បាយ​​​​​​បាន​​​ទេ ពី​​​ព្រោះ​​​​​​ករណី​​​នេះ​​​កំពុង​​​ត្រូវ​​​​​​ក្រសួង​​​យុត្តិ​​​ធម៌​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​ស៊ើប​​​អង្កេត។​​​​​​

លោក ផល្លី បាន​​​និយាយ​​​ថា លោក​​​ជុង​​​បាន​​​បញ្ជូន​​​ទៅ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​ដើម្បី​​​​​​សាក​​​សួរ ហើយ​​​ថា លោក​​​មិន​​​​​​មាន​​​ព័ត៌មាន​​​លម្អិត​​​អំពី​​​ករណី​​​នោះ​​​ទេ។​​​

លោក ផល្លី បាន​​​និយាយ​​​ថា “ខ្ញុំ​​​គ្រាន់​​​តែ​​​ដឹង​​​ថា គាត់​​​ត្រូវ​​​ចោទ​​​ពី​​​បទ​​​​​​ជំរិត​​​ទារ​​​ប្រាក់​​​ ប៉ុន្តែ​​​​​​ខ្ញុំ​​​​​​មិន​​​ដឹង​​​ថា គាត់​​​​​​ធ្វើ​​​តាម​​​របៀប​​​ណា​​​ ឬ​​​បាន​​​ប្រាក់​​​ប៉ុន្មាន​​​​​​ទេ”។​​​

លោក អ៊ុក ហៃ​​​សិលា ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​ស៊ើប​​​អង្កេត​​​​​​នៃ​​​អគ្គ​​​នាយក​​​ដ្ឋាន​​​​​​អន្តោ​​​ប្រវេសន៍​​​​​​ក្រសួង​​​មហា​​​ោ​​​ផ្ទៃ​​​ បាន​​​និយាយ​​​ថា លោក ជុង​​​​​​កំពុង​​​ឃុំ​​​ខ្លួន​​​​​​ដើម្បី​​​សាក​​​សួរ​​​បន្ថែម​​​ទៀត​​​នៅ​​​ឯ​​​នាយក​​​ដ្ឋាន​​​​​​ប្រឆាំង​​​ភេរវកម្ម​​​ និង​​​ឧក្រិដ្ឋ​​​កម្ម​​​ឆ្លង​​​ដែន​​​​​​។​​​

លោក​​​​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​ឮ[ពី​​​នាយក​​​ដ្ឋាន​​​]​​​ថា គាត់​​​​​​កំពុង​​​​​​នៅ​​​ស្រុក​​​ខ្មែរ​​​។ អាជ្ញា​​​ធរ​​​កម្ពុជា​​​​​​មិន​​​ទាន់​​​​​​បាន​​​ធ្វើ​​​បត្យា​​​បន​​​នៅ​​​ឡើយ​​​ទេ”។​​​ រើន​​​ (រាយ​​​ការណ៍​​​បន្ថែម​​​ដោយ​​ Peter Ford)​​​ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស