42.2 C
Phnom Penh

​អតីត​​​កុងស៊ុល​​​ប្រចាំ​​​វៀត​​​ណាម​​​​​​បដិសេធ​​​​​​​​​ជាថ្មី​​​ថា​​​មិន​​​បាន​​​ក្លែង​​​ឯកសារ​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​​​អគ្គ​​​កុង​​​ស៊ុល​​​រង​​​ប្រ​​​ចាំ​​​ក្រុង​​​ហូជី​​​មិញ​​​ដែល​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​​​​ក្លែង​​​ឯកសារ​​​ ដើម្បី​​​អនុញ្ញាត​​​ឲ្យ​​​​​​ឈើ​​​​​​ប្រណីត​​​​​​នា​​​ំចេញ​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​ ជា​​​ថ្មី​​​ម្ត​​​ង​​​ទៀត​​​​​​បាន​​​បដិសេធ​​​ចំពោះ​​​​​​ការ​​​ចោទ​​​ប្រកាន់​​​​​​​​​នៅ​​​ក្នុង​​​សវនាការ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​បង្ហាញ​​​​​​កំណត់​​​ទូត​​​​​​ដែល​​​លោក​​​បាន​​​ចេញ​​​ឲ្យ​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​ក៏​​​ដោយ។​​​

លោក តាំង សុខងី អាយុ ៣៨​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​មុន​​​​​​នៅ​​​ក្រុង​​​ភ្នំ​​​ពេញ​​​ ពី​​​បទ​​​​​​ប្រើ​​​​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​​​​​​​ក្នុង​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ខ្មែរ​​​​​​នាំ​​​ចេញ​​​ឈើ​​​ប្រណីត​​​ប្រហែល​​​ ៣០០.០០០​​​ម៉ែត្រ​​​គូប​​​​​​ពី​​​ប្រទេស​​​កម្ពុជា​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម។​​​

ក្នុង​​​ករណី​​​មួយ អ្នក​​​តំណាង​​​ម្នាក់​​​នៃ​​​ក្រុម​​​ហ៊ុន ហេង លី​​​ បាន​​​ផ្តល់​​​ឲ្យ​​​លោក សុខ​​​ងី​​​​​​ នូវ​​​អ្វី​​​​​​ជា​​​ការ​​​អះអាង​​​ថា​​​ជា​​​លិខិត​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​​​​ដែល​​​អនុញ្ញាត​​​​​​ឲ្យ​​​នាំ​​​ឈើ​​​១.០០០​​​ម៉ែត្រ​​​​​​គូប​​​​​​ចេញ​​​ទៅ​​​វៀត​​​ណាម​​​ ដោយ​​​លោក សុខងី​​​ ចេញ​​​កំណត់​​​ទូត​​​​​​យល់​​​ព្រម​​​​​​​​​​​​ចំពោះ​​​ការ​​​នាំ​​​ចេញ​​​​​​ដោយ​​​គ្មាន​​​​​​ការ​​​ពិនិត្យ​​​ភាព​​​ត្រឹម​​​ត្រូវ​​​​​​នៃ​​​លិខិត​​​ឡើយ។​​​​​​

លោក សុខងី បាន​​​អះ​​​អាង​​​​​​នៅ​​​ថ្ងៃ​​​ទី​​​មួយ​​​​​​នៃ​​​សវនាការ​​​​​​កាល​​​​​​ពី​​​ខែ​​​សី​​​ហា​​​ថា លោក​​​​​​បាន​​​ពិនិត្យ​​​ភាព​​​ពិត​​​ប្រាកដ​​​ជាម​​​ួយ​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​ ហើយ​​​​​គេ​​​បាន​​​​​​បង្ហាញ​​​ឲ្យ​​​​លោក​​​មើល​​​លិខិត​​​​​​ពេល​​​សវនាការ​​​​​​នៅ​​​តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ រួម​​​ជាមួយ​​​នឹង​​​កំណត់​​​ទូត​​​អនុញ្ញាត​​​ផង​​​ដែរ។​​​​​​​​​​​​

ចៅ​​​ក្រម​​​ វែង ហួត បាន​​​សួរ​​​ថា “នេះ​​​ជា​​​ឯកសារ​​​ដែល​​​លោក​​​បានទទួល មែនទេ?”

លោក សុខងី បាន​​​ឆ្លើយ​​​ថា “បាទ ខ្ញុំ​​​បាន​​​ទទួល”។

ចៅ​​​ក្រម​​​បាន​​​សួរ​​​ថា “​​​តើ​​​លោក​​​បាន​​​ទទួល​​​លិខិត​​​ពី​​​អ្នក​​​ណា?”​​​​​​

លោក សុខ​​​ងី បាន​​​ឆ្លើយ​​​ដោយ​​​សំដៅ​​​ទៅ​​​លើ​​​អ្នក​​​តំណាង​​​នៃ​​​ក្រុម​​​ហ៊ុន ហេង លី​​​ ថា”ខ្ញុំ​​​បាន​​​ទទួល​​​លិខិត​​​ពី​​​លោក ឡា អន”។

តុលាការ​​​ក៏​​​បាន​​​បង្ហាញ​​​​​​សេចក្តី​​​​​ជូន​​​ដំណឹង​​​​​​៦​​​ច្បាប់​​​ផ្សេង​​​ទៀត​​​​​​ដែល​​​យល់​​​ព្រម​​​​​​ឲ្យ​​​នាំ​​​ឈើ​​​ចេញ​​​ ដែល​​​ត្រូវ​​​គេ​​​​​​បញ្ជូន​​​ពី​​​​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ទៅ​​​ក្រុង​​​ហូជី​​​មិញ។ សេចក្តី​​​ជូន​​​ដំណឹង​​​​​​នីមួយៗ​​​មាន​​​កំណត់​​​ទូត​​​​​​ជា​​​ច្រើន​​​​​​ពី​​​លោក សុខងី ​​​ដែល​​​ភ្ជាប់​​​នឹង​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​នាំ​​​ចេញ។

បន្ទាប់​​​មក ចៅ​​​ក្រម ហួត បាន​​​សួរ​​លោក សុខងី ថា​​​ហេតុ​​​អ្វី​​​​​​លោក​​​បាន​​​ចេញ​​​កំណត់ទូត​​​​​​លើស​​​ពី​​​មួយ​​​ក្នុង​​​សេចក្តី​​​ជូន​​​ដំណឹង​​​មួយ ដោយ​​​មួយ​​​លើកៗ​​​​​​បែង​​​ចែក​​​ចំនួន​​​អនុញ្ញាត​​​នាំ​​​ចេញ​​​សរុប​​​ទៅ​​​ជា​​​​​​ផ្នែក​​​តូចៗ​​​ ហើយ​​​ក៏​​​ផ្តល់​​​លិខិត​​​អនុញ្ញាត​​​ដល់​​​ក្រុម​​​ហ៊ុន​​​ដ៏​​​ច្រើន។​​​​​​​​​​​​​​​​​​​​​​​​

លោក សុខងី បាន​​​ពន្យល់​​​ថា អ្នក​​​នាំ​​​ចេញ​​​ឈើ​​​​​​មិន​​​អាច​​​លក់​​​ចំនួន​​​ឈើ​​​ទាំង​​​អស់​​​​​​ដែល​​​អនុញ្ញាត​​​ម្តង​​​ ដូច្នេះ​​​ពួក​​​គេ​​​បាន​​​ស្នើ​​​ឲ្យ​​​លោក​​​​​​ចេញ​​​កំណត់​​​ទូត​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​​​​​​​ដោយ​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​​​​ចំនួន​​​តូចៗ​​​ ដើម្បី​​​ឆ្លង​​​កាត់​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម។​​​

លោក សុខ​​​ងី ​​​បាន​​​​​​និយាយ​​​ថា “អាជ្ញា​​​ប័ណ្ណ​​​​​​ត្រូវ​​​លក់​​​ចំនួន​​​នេះ​​​ ប៉ុន្តែ​​​អ្នក​​​ទិញ​​​មិន​​​មាន​​​លទ្ធ​​​ភាព​​​[ទិញ​​​ចំនួន​​​នោះទេ] ដូច្នេះ​​​គេ​​​ស្នើ​​​​​​សុំ​​​បែង​​​ចែក​​​​​​​​​វា​​​ ដើម្បី​​​លក់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ទាំង​​​នោះ”។​​​

ចៅ​​​ក្រម​​​ហួត​​​​​​ បាន​​​ឆ្លើយ​​​តប​​​ថា “វា​​​ប្រឆាំង​​​​​​នឹង​​​​​​សេចក្តី​​​ជូន​​​ដំណឹង”។

លោក ខាំ សុផារី ព្រះរាជ​​​អាជ្ញារង បាន​​​ប្រាប់​​​តុលាការ​​​ថា មាន​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់​​​​​​ដើម្បី​​​បង្ហាញ​​​ថា លោក សុខងី មាន​​​ទោស។​​​​​​​​​

លោក សុផារី បាន​​​និយាយ​​​ថា “ផ្អែក​​​តាមការ​​​​​​ត្រួត​​​ពិនិត្យ​​​​​​ភ័ស្តុ​​​តាង​​​ និង​​​អង្គ​​​ហេតុ​​​ដែល​​​បាន​​​រៀប​​​រាប់​​​មក​​​ហើយ ព្រះ​​​រាជ​​​អាជ្ញា​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ថា តាំង សុខងី មាន​​​ពិរុទ្ធ​​​ពី​​​បទ​​​ក្លែង​​​ឯកសារ​​​សាធារណៈ”។​​​

លោកស្រី មួង ធនលាភី មេធាវី​​​​​​​​​លោក សុខងី បាន​​​និយាយ​​​ថា តុលាការ​​​​​​គ្រាន់​​​តែ​​​បាន​​​បង្ហាញ​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​ស្រី​​​បាន​​​យក​​​ឯកសារ​​​រដ្ឋា​​​ភិបាល​​​ ហើយ​​​បក​​​ប្រែ​​​ទៅ​​​ជា​​​ភាសា​​​វៀត​​​ណាម​​​ ដើម្បី​​​​​​អនុញ្ញាត​​​ឲ្យ​​​នាំ​​​ឈើ​​​ឆ្លង​​​កាត់​​​តាម​​​ព្រំដែន។​​​

លោកស្រី​​​បាន​​​និយាយ​​​ថា ការនេះ​​​​​​មិន​​​អាច​​​ជា​​​ការ​​​ក្លែង​​​បន្លំ​​​ទេ ព្រោះ​​​ថា​​​លោក សុខងី បាន​​​ពិនិត្យ​​​​​​​​​ឃើញ​​​ថា សេចក្តី​​​ជូន​​​ដំណឹង​​​ គឺ​​​ស្រប​​​ច្បាប់​​​ ហើយ​​​បន្ទាប់​​​មក​​​ធ្វើ​​​ការ​​​ងារ​​​របស់​​​លោក​​​​​​ក្នុង​​​នាម​​​ជា​​​មន្ត្រី​​​កុងស៊ុល​​​ប៉ុណ្ណោះ​​​​​​។​​​

លោកស្រី​​​មេធាវី​​​បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​កូន​​​ក្តី​​​ខ្ញុំ​​​​​​កែ​​​សេចក្តី​​​ជូន​​​ដំណឹង​​​ បន្ថែម​​​អត្ថ​​​ន័យ​​​​​​ទៅ​​​នឹង​​​សេចក្តី​​​ជូន​​​ដំណឹង កែ​​​ក្នុង​​​ហ្វូតូសប ឬ​​​ក្លែ​​​ង​​​ហត្ថ​​​លេ​​​ខា អ៊ី​​​ចឹង​​​ទើប​​​ជា​​​អ្វី​​​​​​ដែល​​​​​​កូន​​​ក្តី​​​​​​ខ្ញុំ​​​​​​​​​ក្លែង។ តាម​​​ពិត​​​ មិន​​​មាន​​​អ្វី​​​​​​ក្លែង​​​ទេ”។

សាល​​​ក្រម​​​នឹង​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​តុលា​​​នេះ៕​​​​​​​​​ រើន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស