30.4 C
Phnom Penh

ប្រជាជន​ជាច្រើន​គ្រួសារ​ទៀត​​​​នៅក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង ​​​នឹងត្រូវ​បណ្តេញ​ចេញ​ពី​ផ្ទះ​អណ្តែត​ទឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​កាល​​​ពីម្សិលមិញ​​​ថា បន្ទាប់​​​ពីមាន​ការ​​​បណ្តេញ​​​ចេញប្រជាជន​​​​​​​​​ប្រហែល​​​​១.០០០គ្រួសារ​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​រស់​​​នៅ​​​ក្នុង​​​ផ្ទះអណ្តែត​​​ទឹកក​​​្នុង​​​ក្រុង​​​កំពង់​​​ឆ្នាំងកាល​​​ពី​​​ដើម​​​ខែ​​​នេះ ​​​មក ឥឡូវ​​​នេះ​អាជ្ញាធរ​​​ខេត្ត​​​មាន​​​គម្រោង​​​បណ្តេញ​​​ប្រជាជន​​​​​​ប្រហែល​​​១.៥០០​​​គ្រួសារ​​​ទៀត​​​ដែលភាគ​​​ច្រើន​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​រស់​​​នៅ​ផ្នែក​​​ខាង​​​ត្បូង​​​នៃ​​​​​ទន្លេ​​​។

ជា​​​ផ្នែក​​​មួយ​​​នៃ​​​គម្រោង​កែលម្អ​​​សោភណ​​​​​​ភាព​​​ក្រុង​​​ ជន​​​ជាតិ​​​វៀតណាម​​​ជា​​​ច្រើន​​​គ្រួសារ​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​បឹង​​​ទន្លេ​​​សាប​​​ កណ្តាល​​​ក្រុង​​​កំពង់​​​ឆ្នាំង​ ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​បណ្តែត​​​ផ្ទះ​​​របស់​​​​​​ខ្លួន​​​ចេញ​​​ពីកន្លែង​​​នោះ​​​ ហើយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ​​​អាជ្ញាធរ​​​បាន​​​បន្ត​​​អនុវត្ត​បទ​​​បញ្ជា​​​នេះទៅ​​​កាន់​​​កន្លែង​​តាំាងទីលំនៅ​ផ្សេង​​​ទៀត​​​ក្នុងស្រុក​​​រលា​​​ប្អៀរ​​​ជាប់​​​គ្នា​​​នោះ។

លោក សូ សារ៉េត ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ស្រុក​​​ ​​​និង​​​លោក ម៉ម ជឿន អ្នក​​​នាំ​​​ពាក្យសាលា​​​ខេត្ត​​​បាន​​​បញ្ជាក់​​​អះអាង​​​ពីបទ​​​បញ្ជា​​ដែល​បាន​ធ្វើឡើង​​​​កាល​​​ពីម្សិលមិញ ប៉ុន្តែ មិន​​​​​​បាន​ផ្តល់​​​ព័ត៌មា​​​ន​​​លម្អិត​​​អំពី​​​សេចក្តី​​​សម្រេច​​​េនះ​ទេ​​​។

លោក ម៉ម ជឿន បានមាន​​​ប្រសាសន៍​​​ថា ​​​”ខ្ញុំ​​​បាន​​​ទទួល​​​ព័ត៌មាននៅក្នុង​​​កិច្ច​​​ប្រជុំ​​​ថា ​​​អាជ្ញាធរ​​​មាន​​​គម្រោង​​​ផ្លាស់​​​ទីលំនៅ​​​គ្រួសា​​​រ​​​ជាច្រើន​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ផ្ទះ​អណ្តែត​​​ទឹក​​​ទៅ​​​កាន់​​​ដីគោក​​​​វិញ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​ទាន់​​​មាន​​​ព័ត៌​​​មាន​​​លម្អិត​​​អំពី​​​ករណី​​​នេះទេ​​​ ពីព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ចូលរួម​ប្រជុំ​​​ឡើយ​​​”។

លោក ម៉ម ជឿន បាន​​​លើក​​​ឡើង​​​ត្រឹម​​​តែ​​​ថា គ្រួសារ​​​ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ដូច​​​ជា​​​គ្រួសារ​​​ជន​​​ជាតិ​​​វៀតណាម​​​ជា​​​ច្រើន​​​ ដែល​​​បាន​​​បណ្តេញ​​​ចេញ​​​ពីក្រុង​​​កំពង់​​​ឆ្នាំងនោះ នឹង​​​ត្រូវ​​​ផ្តល់​​​ដីមួ​​​យ​ក្បាល​​​ឲ្យរស់​​​នៅក្នុង​​​ពេល​ណា​​​មួយពីរ​​​បី​​​ឆ្នាំ​​​ក្រោយ​នេះ​​​។

លោក​​​ ឆេង ញ៉ាន់ អភិបាល​​​រង​​​ស្រុក​​​ដែល​​​ មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​កាល​​​ពី​​​ម្សិលមិញ ​​​ត្រូវ​​​បាន​កាសែត​​​កោះ​​​សន្តិភាពដកស្រង់​សម្តី​​​​ដែល​​​បាន​​​និយាយ​​​ថា អាជ្ញាធរ​​​កំពុង​​​រៀប​​​ចំ​​​ដី​​​មួយ​ក្បាល​ទំហំ​​​៦០០មែ៉ត្រ​​​ គុណ​​​នឹង​​​១.០០០​​​ម៉ែត្រ​​​នៅ​​​ជិត​​​ភូមិ​​​អណ្តែត​​​ទឹក​​​នេះ​​​សម្រាប់​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​។

អ្នកស្រី អៀង សុខ អាយុ​​​៦១ឆ្នាំ ដែល​​​លើក​​​ឡើ​​​ង​​​ថា អ្នកស្រី​​​បាន​​​រស់​​​នៅ​​​ក្នុង​​​ភូមិ​​​រយ​​ៈ​​​​​​ពេល​​​ប្រហែល​៣០​​ឆ្នាំ​​​មក​​​ហើយ​​​បាន​​​និយាយ​​​ថា អ្នកស្រីធ្លាប់​​​ដាំ​​​ដំណាំ​​​អំឡុង​​​រដូវ​​​ប្រាំង ​​​ពី​​​ព្រោះ​​​ផ្ទះ​​​របស់​​​អ្នកស្រី​​​មួយ​​​ផ្នែក​​​ស្ថិត​​​នៅ​​​លើ​​​ដី​​​នេះ​​​​​​។

អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “គម្រោង​​​​នេះ​​ល្អ​​​ពីព្រោះ​​​ខ្ញុំនិង​​​សមាជិក​​​គ្រួសាររបស់​​​​ខ្ញុំ​​​មិន​​​ចង់​​​រស់​​​នៅ​​​លើ​​​ទឹក​​​ឡើយ​​​។ វាលំបាក​​​ខ្លាំង​ណាស់​​​។ ​​​ឧទាហរណ៍​​​នៅ​​​ពេល​​​មាន​​​ខ្យល់​​​ខ្លាំង ព្យុះ​​​ ឬ​​​រលក​​​ធំៗ​ វា​​​ធ្វើ​​​ឲ្យ​​​ខូច​​​ខាត​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​យើង​​​”។

អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា “ទោះយ៉ាង​​​ណា ខ្ញុំ​​​គិត​​​ថា ទំហំ​​​ដី​​​ដែល​​​ពួកគេ​​​មាន​​​គម្រោង​​​ផ្តល់​​​ឲ្យ​​​ពួក​​​យើង​​​ គឺ​​​តូច​​​ណាស់​​​”៕ សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស