38.8 C
Phnom Penh

​ការ​​​ពង្រីក​​​​​​សំណង់​​​ NagaWorld​​​ បាន​​​ផ្អាក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សាលា​​​ក្រុង​​​​​​ឲ្យ​​​ដឹង​​​ថា ការ​​​ពង្រី​​​ក​​​សំណង់​​​​​​កាស៊ី​​​ណូ​​​ NagaWorldនៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​​​​បាន​​​ផ្អាក​​​បណ្តោះ​​​អាសន្ន​​​ ក្រោយ​​​ពី​​​​​​មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​​ការ​​​ដ្ឋាន​​​ផ្ទាល់​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ យល់​​​ថា​​​សំណង់​​​នោះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​សោភ័ណភាព​​​ទី​​​ក្រុង។​​​​​​

រយៈ​​​ពេល​​​​​​ជាង​​​មួយ​​​ឆ្នាំ​​​ មាន​​​គ្រឿង​​​ចក្រ​​​​​​និងរន្ទា​​​​​​នៅ​​​ណែន​​​ស្អេក​​​​​​ត្រង់​​​កាច់​​​ជ្រុង​​​វិថី​​​សភា​​​ជាតិ​​​ និង​​​វិថី​​​សុរាម្រឹត ក្នុង​​​ពេល​​​ដែល ​​​NagaWorld ចាប់​​​ផ្តើម​​​​​​សាង​​​សង់​​​ចំណត​​​រថ​​​យន្ត​​​ក្រោម​​​ដី​​​សម្រាប់​​​កាស៊ីណូ​​​ ប៉ុន្តែ​​​នៅ​​​ថ្ងៃ​​​សុក្រ​​​ ក្រុម​​​ជាង​​​​​​បាន​​​ចាប់​​​ផ្តើម​​​​​​រុះ​​​រើ​​​ផ្នែក​​​ទាំង​​​នោះ។​​​​​​​​​

សេចក្តី​​​ថ្លែង​​​ការណ៍​​​ចេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ដោយ​​​ លោក ប៉ា សុជាតិ​​​វង្ស អភិបាល​​​ក្រុង​​​ភ្នំពេញ និយាយ​​​ថា “ក្រសួងរៀបចំដែនដីចេញលិខិតផ្អាកសំណង់ និងឲ្យរុះរើ ។ ក្រុមជាង​​​ក្រុមហ៊ុន​​​ចាប់​​​ផ្តើម​​​រុះ​​​រើដោយខ្លួន​​​ឯងពី​​​[ថ្ងៃ​​​នេះ] គឺរុះដំបូល​​​មុខ​​​ពុទ្ធសាសនបណ្ឌិត្យ​​​​​​”។

លោក​​​អភិបាល​​​ក្រុង​​​​​បាន​​​និយាយ​​​ថា សេចក្តី​​​សម្រេច​​​បាន​​​ធ្វើ​​​ឡើង​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រ​​​ជុំ​​​មួយ​​​កាល​​​ពី​​​​​​ល្ងាច​​​ថ្ងៃ​​​ព្រហស្បតិ៍​​​រវាង​​​សាលា​​​ក្រុង​​​ និង​​​លោក អឹម ឈុនលឹម ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​រៀប​​​ចំ​​​ដែន​​​ដី​​​និង​​​នគរូបនីយកម្ម។​​​​​​

លោក សុជាតិ​​​វង្ស​​​ បាន​​​សរសេរ​​​ក្នុង​​​ហ្វេសប៊ុក​​​ថា “កិច្ច​​​ប្រជុំ​​​​​​​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដ្ឋាន​​​​​​សំណង់​​​ ​​​NagaWorld​​​ ដែល​​​បាន​​​សាង​​​​​​សង់​​​​​​ប៉ះ​​​ពាល់​​​ដល់​​​​​​​​​សោភ័ណភាព​​​រាជ​​​ធានី​​​ភ្នំពេញ”។​​​

កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ព្រះ​​​សង្ឃ​​​​​​មួយ​​​ក្រុម​​​​​​បាន​​​តវ៉ា​​​ប្រ​​​ឆាំង​​​នឹង​​​​​​ការ​​​សាង​​​សង់នោះ​​​ ដែល​​​ព័ទ្ធ​​​ជាប់​​​នឹង​​​វិទ្យា​​​ស្ថាន​​​ពុទ្ធ​​​សាសន​​​បណ្ឌិត្យ ហើយ​​​​​​ខ្លោង​​​ទ្វារ​​​មុខ​​​ត្រូវ​​​រើ​​​ចោល​​​។​​​ ក្រោយ​​​ពី​​​​​​​​​​​​សួរ​​​សំណួរ​​​ទាក់​​​ទង​​​នឹង​​​​​​គម្រោង​​​នេះ​​​ពី​​​សំណាក់​​​តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​ប្រឆាំង​​​ និង​​​ព្រះ​​​មហា​​​ក្សត្រនោះ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បាន​​​សរសេរ​​​ក្នុង​​​លិខិត​​​មួយ​​​ផ្ញើ​​​ថ្វាយ​​​ព្រះ​​​មហាក្សត្រ​​​ថា វិទ្យាស្ថាន​​​ពុទ្ធសាសន​​​បណ្ឌិត្យ​​​​​​​​​មិន​​​មាន​​​ការ​​​លក់ ឬ​​​ដោះ​​​ដូរ​​​ទេ។​​​​​​​​​

លោក ឡុង ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​ក្រុង​​​ភ្នំពេញ បាន​​​និយាយ​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ចុះ​​​ពិនិត្យ​​​ផ្ទាល់​​​​​​ដល់​​​ការ​​​ដ្ឋាន​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ព្រហស្បតិ៍ ហើយ​​​សុំ​​​ឲ្យ​​​ផ្អាក​​​សំណង់​​​នោះ។​​​

លោក ឌីម៉ង់ បាន​​​និយាយ​​​ថា “យើង​​​សម្រេច​​​ផ្អាក​​​ ព្រោះ​​​សម្តេច ហ៊ុន សែន​​​ បាន​​​ចុះ​​​ពិនិត្យ​​​ផ្ទាល់​​​ ហើយ​​​​​​ជឿថ​​​ា​​​ វាប៉ះ​​​ពាល់​​​ដល់​​​​​​សោភ័ណ​​​ភាព​​​ក្រុង​​​និង​​​លំហ​​​សាធារណៈ”។​​​

អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​ក្រុង​​​រូប​​​នេះបាន​​​និយាយ​​​ថា “ការ​​​សាង​​​សង់​​​គឺ​​​លើ​​​ដី​​​ជាង​​​៣០០០​​​ម៉ែត្រ​​​ការេ ដូច្នេះ​​​​​​ក្រសួង​​​​​​ដែនដី​​​ ដែល​​​បាន​​​​​​អនុញ្ញាត បាន​​​យល់​​​ពី​​​​​​ការ​​​ប៉ះ​​​ពាល់។​​​ ក្រោយ​​​ពី​​​គេ​​​រុះ​​​រើ​​​សម្ភារ​​​សំណង់​​​រួច យើង​​​នឹង​​​ពិភាក្សា​​​ថា​​​ត្រូវ​​​ធ្វើ​​​យ៉ាង​​​ម៉េច​​​បន្ទាប់​​​​​​ទៀត”។​​​

មន្ត្រី​​​​​​ក្រសួង​​​​​​ដែនដី​​​ និង​​​តំណាង​​​​​​ NagaWorld​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ៕ រើន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស