38.8 C
Phnom Penh

អ្នក​​​រើស​អេត​​​ចាយ​​​រង​​​ការ​​​បា​​​ញ់​​​ប្រហារ​​​ពី​​​ជន​មិន​ស្គាល់​អត្តសញ្ញាណ​​​ដែល​​​ជិះ​​​រ​​​ថយន្ដ​​​ទំនើប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​រើស​​​អេតចាយ​​​ម្នាក់​​​បាន​​​រង​​​របួស​​​ធ្ងន់​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន រាជ​​​ធានីភ្នំពេញ កាល​​​ពី​​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ម្សិល​មិញ ​បន្ទាប់ពី​​​គាត​​​់​​​ទំនង​​​ជា​​ត្រូ​​​វ​​​ជន​​​មិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​ម្នាក់​​​នៅ​​​ក្នុង​​​រថយន្ត​​​ឡិច​សីុស​បាញ់ ​បើ​​​ទោះ​​​ជា​​​នគរ​​​បាល​​​និយាយ​​​ថា ពួក​​​គេ​​​មិន​​​ច្បាស់​​​ថា តើ​​​គាត់​​​ត្រូវ​​​គ្រាប់​​​កាំភ្លើង​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​។

លោក សឹុម ឈឿន នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​បាន​​​មាន​​​ប្រសាសន៍ ថា សាក្សី​​​នៅ​​​ក្នុង​សង្កាត់​​​ទួល​​​ទំពូង​​​១ បាន​​​និយាយ​​​ថា ពួក​​​គេ​​​បាន​​​ឮ​​ស្នូរអ្វី​​​ទំនង​​​​​​​​ជា​​​ស្នូរ​​​កាំភ្លើង​​​មុន​​​ពេល​​​លោក វ៉ាន សុភា ​​​អាយុ​​​​​​ ៣៦​​​ឆ្នាំ​​​ ជា​​​អ្នក​​​រើស​​​អេត​​​ចាយ​​​បាន ​​​ដួល​​​។ លោក​​​​​​បាន​​​បន្ថែម​​​ថា គេ​​​រក​​​មិន​​​ឃើញ​​​សម្បក​​​គ្រាប់​​​ទេ​​​ ហើយ​​​ក៏​​​មិន​​​ឃើញ​​​នរណា​​​ម្នាក់​​​បាញ់​​​ដែរ​​​។

លោក សុឹម ឈឿន បាន​​​ថ្លែង​​​ថា “យើង​​​មិន​​​ដឹង​​​ថា តើ​​​មូល​​​ហេតុ​​​អ្វី​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​បាញ់​​​នោះ​​​ទេ ប៉ុន្តែ ប្រហែល​​​​ជា​​​គាត់​​​​ដាក់​​​​រទះ​​​​​​បិទ​​​ផ្លូវ​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​គេ​​​ខឹង​​​បាញ់​​​គាត់​​​តែ​​​ម្តង​​​។ យើង​​​មិន​​​ទាន់​​​ប្រាកដ​​​ថា តើ​​​របួស​​​របស​​​់​​​គាត់​​​ដោយសារ​​​ការ​​​បាញ់ ឬ​​​ដោយ​​​សារ​​​​​អ្វី​​​​​​ផ្សេង​​​​​​នោះ​​​ឡើយ​​​”។

លោក សឹុម ឈឿន បានមាន​​​ប្រសាសន៍​​​   ថា សាក្សី​​​ឃើញ​​​តែ​​​រថយន្ត​​​ឡិចសីុស ៣០០​​​ប៉ុណ្ណោះ​​​បើក​​​ចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​យ៉ាង​​​លឿនបន្ទាប់ពី​ហេតុការណ៍​កើតឡើង​ ហើយ​​​​​​សន្និដ្ឋាន​​​ថា ជន​​​ដៃ​​​ដល់​​​ស្ថិត​នៅ​​​ក្នុង​​​រថយន្ត​​​។

លោក​​​បាន​​​ថ្លែង​​​ថា “ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​ស្វែង​​​រក​​​ព័ត៌មាន​​​បន្ថែម និង​​​រង​​​់ចាំ​​​លទ្ធផល​​​នៃ​​​ការ​​​វះ​​​កាត់​​​ ដើម្បី​​​រក​ឱ្យ​ឃើញ​​​ថា តើ​​​គាត់​​​ត្រូវ​​​គ្រាប់កាំភ្លើង​​​ ឬ​​​អ្វី​​​ផ្សេង​​​ឡើយ​​​​”។

លោក សួន សាមិត្ត​​​ ប្រធាន​​​ផ្នែក​​​សង្គ្រោះ​​​បន្ទាន់​​​នៅ​​​មន្ទីរ​​​ពេទ្យមិត្តភាព​​​​ខ្មែរ-​សូ​វៀត​​កន្លែងដែល​​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បញ្ជូន​​​មក ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​រងគ្រោះបាន​​​ចូល​​​សម្រាក​​​​​​កាល​​​ពី​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ម្សិល​​​មិញ ប៉ុន្តែ ថា​​​លោក​​​មិន​​​ទាន់​​​ដឹង​​​ថា តើ​​​គាត់​​​ត្រូវ​​​​​​គ្រាប់​​​កាំភ្លើង​​​ ឬ​​​អ្វី​នោះ​​​ឡើយ​​​។

លោក​​​វេជ្ជបណ្ឌិត សួន សាមិត្ត បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ទទួល​​​គាត់​​​ ហើយ​​​ជួ​​​យ​​​​​​​​​គាត់ បន្ទាប់​​មក​​​យើង​​​បាន​​​បញ្ជូន​​​គាត់​​​ទៅ​​​ផ្នែក​​​វះកាត់​​​ជា​​​បន្ទាន់។ យើង​​​បាន​​​ពិនិត្យ​​​មើល​​​​​​ហ្វីល​​​ពីការ​​​ថត ​​​X-ray ហើយ​​​​​​ឃើញ​​​ដូច​​​ជាមាន​​​​អ្វី​​​បៀម​​​​​​ជាប់​​​នៅ​​​ត្រង់​​​ឆ្អឹង​​​ចង្កេះ​អ៊ី​ចឹង​ ប៉ុន្តែ ​យើង​​​​​មិន​​​ដឹង​​​ថា ជា​​​អ្វី​​​នោះ​ឡើយ​​​។

លោក​​​បាន​​​បន្ថែម​​​ថា ”គាត់រង​​​​របួស​​​ធ្ងន់​​​ប៉ុន្តែ ​​​មិន​​​គ្រោះ​​​ថ្នាក់​​​ដល់​​​ជីវិត​​​ឡើយ​​​។ ឥឡូវ​​​នេះ​​​យើង​​​បាន​​​ព្យាបាល​​​គាត់​​​ ហើយ​​​យើង​​​កំពុង​​​​​​តាមដាន​​​​​​​ការ​​​វិវឌ្ឍ​​​នៃ​​​ជំងឺ​​​របស់​​​គាត់​​​”។

លោក​​​ ប៊ុន សុភក្ត្រ អភិបាល​​​ខណ្ឌ​​​ចំការ​​​មន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​ហេតុ​​​ការណ៍​​​នេះ​​​ទេ​​​ ចំណែក​​​លោក ​ហ៊ាង ​ថារ៉េត អធិការ​​​រង​​​នគរ​​​បាល​​​ខណ្ឌ​​​បាន​​​បដិសេធ​​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​៕សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស