32.5 C
Phnom Penh

មន្ត្រី ៖ អ្នក​​​​​​ទោ​​​ស​​​​​​ថា ខ្លួន​​​មិន​​​បាន​​​រួម​​​ភេទ​​​ជាមួយ​​​ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា​​​ ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​រតនគិរី​​​ស្ថិត​​​ក្នុង​​​មុខ​​​តំណែង​​​របស់​​​លោក​​​ដដែល​​​កាល​​ពី​​​សប្តាហ៍​​​មុន ខណៈ​​​ដែល​​​ក្រុម​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​បញ្ចប់​​​ការ​​​សើុប​​​​​​អង្កេត​​​ដំបូង​​​របស់​​​ខ្លួន​​​ទៅ​​​លើ​​​ការ​​​អះអាង​​​​ថា ប្រធាន​​​ពន្ធនាគារ​​​រូប​​​នេះ​​​បាន​​​រួម​​​ភេទ​​​ជា​​​មួយ​​​អ្នក​​​ទោស​​​ម្នាក់​​​ និង​​​បាន​​​រំលោភ​​​អំណាច​​​របស់​​​គាត់​​​ដើម្បី​​​ប្រយោជន៍​​​ផ្ទាល់​​​ខ្លួន។

ការ​​​សើុប​​​អង្កេត​​​រយៈ​​​ពេល​​​ប្រាំ​​​ថ្ងៃ​​​លើ​​​លោក​​​ ទិន សុវណ្ណា ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ក្រោយ​​​ពី​​​ក្រុម​​​មន្ត្រី​​​ពន្ធនាគារ​​​បាន​​​ប្តឹង​​​ ថែម​​​ទាំង​​​​​​ផ្តិត​​​មេដៃ​​​ដោយ​​​អ្នក​​​ទោស​​​រាប់​​​សិប​​​នាក់​​​ ទៅ​​​អគ្គ​​​នា​​​យក​​​ដ្ឋាន​​​ពន្ធនាគារ​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៦ខែ​​​ធ្នូ។ បណ្តឹង​​​នោះ​​​ចោទ​​​ប្រធាន​​ ពន្ធនាគារថា បាន​​​រួម​​​ភេទ​​​ជា​​​មួយ​​​អ្នក​​​ទោស​​​ម្នាក់​​​ ​តែង​​​តែ​​​ឲ្យ​​​អ្នក​​​ទោស​​​ទៅ​​​សម្អាត​​​ផ្ទះ​​​របស់​​​គាត់​​​ និង​​​យក​​​លុយ​​​បាន​​​ពី​​​ការ​​​លក់​​​មង​​​ដែល​​​អ្នក​​​ទោស​​​ធ្វើ​​​ដាក់​​​ហោប៉ៅ​ខ្លួន​​​ឯង។

លោក សាន កែវ អ្នក​​​នាំ​​​ពាក្យ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធនាគារ​​​​​​​​​ បាន​​​និយាយ​​​ថា លទ្ធផល​​​នៃ​​​ការ​​​​​​សើុប​​​អង្កេត​​​ដំបូង​​​ដែល​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​លោក ស ខេង​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ក្នុង​​​ពេល​​​ឆាប់​​​ៗ។

លោ​​​ក សាន កែវ បាន​​​និយាយ​​​ថា ក៏​​​ប៉ុន្តែ ​​​អ្នក​​​ទោស​​​ដែល​​​បាន​​​ចោទ​​​ប្រធាន​​​ពន្ធនាគារ​​​ថា បា​​​ន​​​រួមភេទ​​​ជាមួយ​​​នាង​​​ជាច្រើន​​​លើក​​​នោះ បាន​​​ដក​​​ការ​​​ចោទ​​​ប្រកាន់​​​នោះ​​​វិញ​​​​​​ក្រោម​​​ ការ​​​សាក​​​សួរ​​​​​​ដោយ​​​ក្រុម​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ។

លោក​​​បាន​​​និយាយ​​​ថា “ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា គាត់​​​បាន​​​ដេក​​​ជាមួយ​​​អ្នក​​​ទោស​​​ ក្រុម​​​ការងារ​​​បាន​​​សួរ​​​អ្នក​​​ទោស​​​នោះ​​​រួច​​​ហើយ​​​ ហើយ​​​នាង​​​បាន​​​បដិសេធ​​​នូវ​​​អ្វី​​​ដែល​​​​​​ពួក​​​គេ​​​បាន​​​ចោទ​​​សួរ​​​នាង”។

លោក​​​ សាន កែវ បាន​​​បន្ថែម​​​ថា អំឡុង​​​ពេល​​​សើុប​​​អង្កេត​​​ លោក សុវណ្ណា បាន​​​បន្ត​​​គ្រប់​​​គ្រង​​​ពន្ធនាគារ​​​នោះ​​​ជា​​​កន្លែង​​​ដែល​​​អ្នក​​​ប្តឹង​​​ទាំង​​​អស់​​​ធ្វើ​​​ការ​​​ ឬ​​​ជាប់​​​ពន្ធនាគារ។

លោក​​​បាន​​​និយាយ​​​ថា “[លោក សុវណ្ណា] បាន​​​មក​​​ធ្វើ​​​ការ​​​ជា​​​ធម្មតា​​​ ពីព្រោះ​​​គាត់​​​ [គ្រាន់​​​តែ​​​] ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​​​​សើុប​​​អង្កេត​​​បឋម”។ ​​​លោក​​​បាន​​​បន្ថែម​​​ថា ប្រធាន​​​ពន្ធនាគារ​​​រូប​​​នេះ​​​​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​​​លើរូប​​​លោក។

លោក​​​ ម៉ាក ប៊គ ជា​​​អ្នក​​​ផ្តល់​​​ប្រឹក្សា​​​យោ​​​បល់​​​​​​ផ្នែក​​​ពន្ធនាគារ​​​នៅ​​​​​​អង្គការ​​​លីកាដូ​​​បាន​​​​​​និយាយ​​​ថាលោក​​​បាន​​​​​​ឮ​​​ថា ស្ត្រី​​​អ្នក​​​ទោស​​​ដែល​​​ជា​​​​​​បុគ្គលិក​​​សំខាន់​​​នៅ​​​ក្នុង​​​ពាក្យ​​​បណ្តឹង​​​ត្រូវ​​​បាន​​​នាំ​​​​​​មក​​​ក្រុង​​​ភ្នំពេញ​​​ អំឡុង​​​ពេល​​​សើុប​​​​​ អង្កេត​​​​​​។ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ លោក​​​បាន​​​បន្ថែម​​​​​​ ថា ប្រធាន​​​ពន្ធនាគារ​​​គួរ​​​ត្រូវ​​​គេ​​​ព្យួរ​​​ការងារ​​​រង់​​​ចាំ​​​ការ​​​សើុប​​​អង្កេត​​​សិន។

លោក​​​ ប៊គ បាន​​​និយាយ​​​ថា “ខ្ញុំ​​​គិត​​​ថា តាម​​​ធម្មតា​​​យ៉ាង​​​ហោច​​​ណាស់​​​ត្រូវ​​​ផ្អាក​​​ការងារ​​​គាត់​​​ជា​​​បណ្តោះ​​​អាសន្ន​​​នៅ​​​ពេល​​​កំពុង​​​មាន​​​​​​ការ​​​ស៊ើប​​​អង្កេត”។

“​​​មាន​​​ការ​​​បារម្ភ មិន​​​ចំពោះ​​​ថា​​​តើ​​​ នាង​​​ត្រូវ​​​គេ​​​បញ្ជូន​​​មក​​​ភ្នំពេញ​​​ដើម្បី​​​នៅ​​​ឲ្យ​​​ឆ្ងាយ​​​ពី​​​គាត់​​​សម្រាប់​​​ការ​​​ផ្តល់​​​សក្ខី​​​កម្ម​​​ ហើយ​​​នៅ​​​ពេល​​​ណា​​​នាង​​​ត្រឡប់​​​មក​​​ពន្ធនាគារ​​​វិញ​​​ នឹង​​​មាន​​​ផល​​​អាក្រក់​​​ចំពោះ​​​នាង​​​ ប្រសិន​​​បើ​​​គាត់​​​​​​នៅ​​​ទី​​​នោះ​​​ដដែល”៕ និត (រាយការណ៍​​​ដោយ Geoge Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស