42.2 C
Phnom Penh

បេឡា​​​ជាតិ​​​របប​​​សន្តិសុខ​​​សង្គម​​​គ្រោង​​​ចាប់​​​ផ្តើម​​​​​​គម្រោង​​​គាំ​​​ពារ ​​​សុខភាព​​​ថ្ម​​​ី​​​សម្រាប់​​​កម្មករ​​​និយោជិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អនុក្រឹត្យ​​ដែល​ចេញ​កាលពី​ម្សិលមិញ និង​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា គម្រោង ​គាំពារ​សុខ​ភាព​​សម្រាប់​កម្មករ​និយោជិត​បម្រើ​ការ​ងារ​ស្រប​ច្បាប់​ទាំង​អស់​ គ្រោង​នឹង​​​ចាប់​ផ្ដើម​ដោយ​​បេឡា​ជាតិ​របប​សន្តិ​​​សុខ​សង្គម​​របស់​រដ្ឋាភិបាល ដោយ​សមាជិក​​ទាំង​អស់​ត្រូវ​​បាន​រា៉ាប់​រង​​​​សម្រាប់​​​ជំងឺ​គ្រប់​មុខទាំងអស់​​។

​​​បើ​ទោះ​ជា​មាន​ព័ត៌មាន​លម្អិត​រួមទាំង​ពេល​​​​វេលា​ដែល​​គម្រោង​នេះ​នឹង​ត្រូវ​អនុ​​​វត្ត​ក៏ដោយ ក៏អនុក្រឹត្យ​នេះ​ចែង​ថា បេឡា​​​ជាតិ​របប​សន្តិសុខ​សង្គម​​នឹង​​រ៉ាប់​រង​ទៅ​លើ​ការ​បាត់​បង់​ប្រាក់ឈ្នួល​នៅ​ថ្ងៃ​ដែល​ខកខាន​ធ្វើ​ការ​​ដោយ​សារ​មានជំងឺ​ផងដែរ។ ​អនុ​​​ក្រឹត្យ ដដែល​​នេះ​បន្ត​ថា និយោជិត​ទាំង​អស់​នឹង​តម្រូវ​ឲ្យ​បង់​វិភាគទាន​ប្រចាំ​ខែ​ចំពោះ​គម្រោង​​​​នេះ។

​លោក ជាវ បុ៊នរិទ្ធ ​អ្នក​នាំពាក្យ​​​មូលនិធិ​នេះ​​បាន​មាន​ប្រសាសន៍​ថា “​កញ្ចប់​គាំពារ​សុខ​​​ភាព​នេះ​​គឺ​ផ្តល់​អត្ថ​​ប្រយោជន៍​ដល់​និយោជិត​ទាំង​អស់​តាម​រយៈ​ការ​ព្យាបាល និង​ការ​ពិគ្រោះ​​​ ​ជំងឺ​។ វា​មាន​​អត្ថប្រយោជន៍​ធំធេងចំពោះ​​កម្មករ​​និយោជិត​​នៅ​ពេល​បេឡាជាតិ​របប​សន្តិសុខ​សង្គម​​​ផ្ដល់​ការ​ធានា​រ៉ាប់រង​​គ្រោះ​ថ្នាក់​ដល​់​ពួកគេ​”។

លោក ប៊ុនរិទ្ធ បាន​ថ្លែង​ថា បច្ចុប្បន្ន​​កម្មករ​និយោ​​​ជិត​​​​ជាង​១លាន​នាក់​នៅ​តាម​សហ​​​គ្រាស​​​​​​ប្រហែល​៨.០០០​​ ត្រូវ​បាន​ចុះ​បញ្ជី​​ជាមួយ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​​​ដោយ​​​តម្លៃ​ធានា​រ៉ាប់រង​​ស្មើ​​​នឹង​​​០,៨​ភាគរយ​នៃ​ប្រាក់​ខែ​របស់​ពួកគេ​​ ដែល​​​ត្រូវ​​បង់​ដោយ​និយោជក​ និង​រដ្ឋាភិបាល​។

អនុក្រឹត្យ​ដដែល​នេះ​មាន​ខ្លឹមសារ​ថា កម្មករ​​និយោជិត​នឹង​តម្រូវ​ឲ្យ​បង់​ធានារ៉ាប់​រង​សម្រាប់​​​កញ្ចប់​គាំពារ​សុខភាព ​តែ​គេមិន​បាន​ផ្ដល់​តួលេខ​ឡើយ ដោយនិយាយត្រឹមតែ​ថា កម្មករ​​និយោជិត​ទាំង​អស់​នឹង​បង់​​ “​​មិន​ច្រើន​ជាង​និយោជក​ទេ”។

លោក ប៊ុនរិទ្ធ បាន​ថ្លែង​ថា “​នៅ​ថ្ងៃ​ទី​២១​ខែ​នេះ​ បេឡាជាតិ​របប​សន្តិសុខ​សង្គម​​ និយោ​​​ ជក និយោជិត​ និង​រដ្ឋាភិបាល​​ នឹង​រៀបចំ​កិច្ច​ប្រជុំ​មួយ​ដើម្បី​ពិភាក្សា​ថា​តើ​​នឹង​តម្រូវ​ឲ្យ​កម្មករ​​និយោជិត​បង់​វិភាគទាន​ប៉ុន្មាន​ចំពោះ​ការ​គាំពារ​សុខភាព”។

លោក​បាន​ថ្លែង​ថា និយោជិត​ទាំងអស់​​ចាំបាច់​ត្រូវ​បង់​វិភាគទាន​​ ប៉ុន្តែ​​​និយោជកទេ​​ដែល​នឹង​​បង់​វិភាគ​ទាន​ច្រើន​បំផុតនោះ​​”។

កាលពី​ម្សិលមិញ មន្ត្រី​​​​សហជីព និង​អ្នក​តស៊ូមតិ​ការងារ​​បាន​សាទរ​គំនិត​ផ្ដួច​ផ្ដើម​នេះ​​ ដែល​ពួកគេ​​លើក​​​ឡើង​​​ថា​​​គួរ​​​តែ​​​ធ្វើ​យូរ​មក​ហើយ ប៉ុន្តែ​បាន​លើក​ឡើង​ថា ពួកគេ​បារម្ភ​​​អំពី​ថា​តើ​កម្មករ​និយោជិត​​ត្រូវ​បង់​វិភាគទាន​ប៉ុន្មាន​​ ជា​ពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច ដែល​ក្នុង​នោះ​ កម្មករ​​និយោជិត​មាន​ប្រាក់​​ឈ្នួល​ត្រឹម​តែ​មួយ​​គ្រប់ ដូច​ជា​ឧស្សា​​​ហកម្ម​កាត់​ដេរដែលមាន​ទឹក​ប្រាក់​រាប់ពាន់​​​លាន​​​ដុល្លារ​​​ជា​ដើម​​​​។

លោកស្រី​ យ៉ាង សុភ័ណ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា “រដ្ឋាភិ​​​បាល​ត្រូវ​គិត​​​​​ថា​តើ​កម្មករ​រោងចក្រ​កាត់​ដេរ​​ត្រូវ​លៃទុក​ប្រាក់​ប៉ុន្មាន​​​​ដើម្បី​បង់ [​ការ​គាំពារ​សុខភាព]” ​ដោយ​ស្នើ​​​ឲ្យ​​​កម្មករ​​​ និយោជិត​បង់​មិន​លើស​ពី​​​៣០​ភាគរយនៃ​​​ថ្លៃ​​​​ធានា​រា៉ាប់​រង​​ដែល​​​ត្រូវ​បានសម្រេច​​។​

លោកស្រី​​មាន​ប្រសាសន៍​ថា “​​និយោជក​​​​ អាច​ចំណាយ​លើ​និយោជិត​របស់​ខ្លួនបាន​​​​​​តាម​រយៈ​ការ​បង់​នេះ​​។ ចំពោះ​ពួកគេ​​​ វា​មិន​មែន​ជា​បញ្ហា​ធំដុំ​​​ទេ​​​​”។

​លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចូល​រួម​ក្នុង​​កិច្ច​ប្រជុំពហុភាគី​ដើម្បី​ពិភាក្សា ​​អំពី​គម្រោង​​គាំពារ​សុខភាព ហើយ​បាន​ព្យាករ​ ថា បេឡាជាតិ​របប​សន្តិសុខ​សង្គម​​នឹង​តម្រូវ​ឲ្យ​​បង់​​​ធានារ៉ាប់រង​ស្មើនឹង​១ភាគរយ​នៃ​​ប្រាក់​ខែ​គោល​​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពីមុន កម្មករ និយោជិត​​​​បង់​​១០ទៅ​២០​​ដុល្លារ​ ប្រសិន​បើ​ពួកគេ​ឈឺ។ ១ភាគរយ​​​គឺ​ជាចំនួន​​​​​តិច​តួច​​សម្រាប់​ការ​​រា៉ាប់​រង​​​ពេញ​ ប៉ុន្តែ​និយោ​​​ជក​គួរ​​​​​​ទទួល​ខុស​ត្រូវ​បង់​៨០​ទៅ​៩០​ភាគរយ​​”។

លោក មឿន តុលា អ្នក​តស៊ូមតិ​ការ​ងារ​ដ៏ឆ្នើមមួយ​រូប​ដែល​កាលពី​សប្ដាហ៍​មុន​​បាន​ចាប់ផ្តើម​ស្ថាប័ន​សិទ្ធិរបស់ខ្លួន​ផ្ទាល់​ឈ្មោះថា Central បាន​ចាត់​ទុក​​គម្រោង​គាំពារ​សុខភាព​នេះ​ថា ជា​ចំណាត់​ការ​ដ៏​អស្ចារ្យ​របស់​រដ្ឋាភិ​​​បាល” ប៉ុន្តែ​បាន​​ព្រមានពីភាព​លំបាក​ក្នុង​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​។

​លោក​បាន​ថ្លែង​ថា “​សំណួរ​មួយ​គឺ​ថា តើ​គុណភាព​នៃ​សេវា​កម្ម​របស់​​បេឡាជាតិ​របប​សន្តិសុខ​សង្គម​​​ ដូច​ម្ដេច” ដោយ​កត់​សម្គាល់​ថា កម្មករ​​ដែល​មាន​​របួស​​ទទួល​បាន​ការ​​គាំពារ​ក្រោម​ស្ដង់​ដារ​ក្រោម​គម្រោង​របស់​បេឡាជាតិ​របប​សន្តិសុខ​សង្គម​​ដែល​មាន​ស្រាប់នេះ​​។

លោក​បាន​លើកឡើង​​ថា “​កម្មករ​​និយោ​​​ជិត​ត្អូញ​ត្អែរ​ថា នៅ​ពេល​ពួកគេ​បង្ហាញ​​ប័ណ្ណ​មូលនិធិ​​​បេឡាជិត​របប​សន្តិសុខ​សង្គម​ដល់​​មន្ទីរ​ពេទ្យ​​​​​​គ្រូពេទ្យ​ហាក់​ដូច​ជា​មិន​យក​ចិត្ត​​​​​ទុក​ដាក់ឱ្យ​បាន​គ្រប់គ្រាន់​លើ​​ពួកគេ​ឡើយ​”។

​លោក​បាន​បន្ថែម​ថា “មន្ទីរ​ពេទ្យ​ទាំង​អស់​ក៏​ត្អូញត្អែរ​ផង​ដែរ​ថា បេឡាជាតិ​របប​សន្តិសុខ​ សង្គម​​​យឺត​យ៉ាវ​ក្នុង​ការ​​​ទូទាត់​​​ប្រាក់​ ដូច្នេះ​ប្រហែល​​​នេះ​ជា​មូលហេតុ” ​ដែល​សមាជិក​​​បេឡាជាតិ​របប​សន្តិសុខ​សង្គម​​​ទទួល​បាន​ការ​ព្យាបាល​មិន​ល្អ​នោះ​៕ សារុន(រាយការណ៍​ដោយ Matt Blomberg)​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស