39.4 C
Phnom Penh

បុរស​​​ម្នាក់​​​នៅ​​​ខេត្ត​​​សៀមរាប​​​​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ក្លែង​​​ខ្លួន​​​ធ្វើ​​​ជា​​​មន្ត្រី​​​នគរ​​​បាល​​​ និង​​​រំលោភ​​​ក្មេង​​​ស្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ម្នាក់​​​បាន​​​និយាយ​​​ថា កាល​​​ពី​​​ម្សិល​​​មិញ​​​ តុលាការ​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ចោទ​​​ប្រកាន់​​​និង​​​ដាក់​​​ពន្ធនាគារ​​​បុរស​​​ម្នាក់​​​ដែល​​​បាន​​​សារ​​​ភាព​​​ថា បាន​​​បន្លំ​​​ខ្លួន​​​ធ្វើ​​​ជា​​​មន្ត្រី​​​នគរ​​​បាល​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍ ដើម្បី​​​ទាក់ទាញ​​​ក្មេង​​​ស្រី​​​អាយុ​​​១៣​​​ឆ្នាំ​​​ម្នាក់​​​ឲ្យ​​​ចូល​​​ព្រៃ​​​ក្បែរ​​​អង្គរវត្ត​​​ និង​​​រំលោភ​​​នាង។

យោង​​​តាម​​​​​​ លោក ញឹក​​​ សុផល​​​ ជា​​​ចៅ​​​សង្កាត់​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប៉ោ ណារ៉ាយ ជា​​​អ្នក​​​ដឹក​​​បន្លែ​​​ផ្លែ​​​ឈើ​​​​​​អាយុ​​​៣៦​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​មុន​​​ម៉ោង​​​១០​​​យប់​​​​​​ថ្ងៃ​​​សៅរ៍​​​បន្តិច​​​ គឺ​​​មិន​​​ដល់​​​១ម៉ោង​ផង​​ បន្ទាប់​​​ពី​​​បាន​​​រំលោភ​​​ក្មេង​​​ស្រី​​​នោះ​​​នៅ​​​ចម្ងាយ​​​តែ​​​៥០០​​​ម៉ែត្រ​​​ពី​​​ផ្លូវ​​​ធំ​​​ទៅ​​​បរិវេណ​​​ប្រាសាទ​​​ក្នុង​​​សង្កាត់​​​ស្លក្រាម​​​ ក្រុង​​​​​សៀមរាប។

ដោយ​​​លើក​​​សម្តី​​​សារភាព​​​របស់​​​ជន​​​សង្ស័យ​​​ ​​​និង​​​ការ​​​សម្ភាសន៍​​​ជាមួយ​​​ក្មេង​​​ៗ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ លោក សុផល បាន​​​និយាយ​​​ថា ​​​ជន​​​​​​រង​​​គ្រោះ​​​កំពុង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ផ្ទះ​​​ដោយ​​​ជិះ​​​កង់​​​របស់​​​ក្មេង​​​ប្រុស​​​អាយុ​​​១៤​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​លេង​​​នៅ​​​ផ្ទះ​​​របស់​​​មីុង​​​នាង​​​ ពេល​​​នោះ​​​ ណារ៉ាយ បាន​​​ជិះ​​​ម៉ូតូ​​​មក​​​ជិត​​​ពួក​​​គេ​​​​​​ហើយ​​​​​​រាំង​​​ផ្លូវ​​​ពួក​​​គេ។

លោក​​​បាន​​​និយាយ​​​ថា”គាត់​​​ជិះ​​​តាម​​​ក្មេង​​​ៗ​​​បន្ទាប់​​​ពី​​​គាត់​​​ផឹក​​​ស្រា​​​ស្រវឹង​​​នៅ​​​ពិធី​​​ជប់​​​លៀង​​​​​​ មួយ ក្រោយ​​​មក​​​បាន​​​ឃាត់​​និង​​​សាក​​​សួរ​​​ពួក​​​គេ​​​ដោយ​​​បន្លំ​​​ខ្លួន​​​ធ្វើ​​​ជា​​​មន្ត្រី​​​នគរ​​​បាល”។

ដោយ​​​ពន្យល់​​​ថា ណារ៉ាយ បាន​​​ចង​​​ក្មេង​​​ប្រុស​​​នោះ​​​ជាប​​​់​​​ទៅ​​​នឹង​​​ដើម​​​ឈើ​​​ដោយ​​​ខ្សែ​​​រឹត​​​ ដែល​​​គាត់​​​ប្រើ​​​ចង​​​បន្លែ​​​ផ្លែ​​​ឈើ​​​និង​​​ម៉ូតូ​​​របស់​​​គាត់​​​នោះលោក​​​បាន​​​បន្ថែម​​​ថា “ក្រោយ​​​ពី​​​ជន​​​សង្ស័យ​​​បាន​​​បញ្ចប់​​​ការ​​​សាក​​​សួរ​​​ជន​​​រង​​​គ្រោះ​​​ដូច​​​មន្ត្រី​​​នគ​​​របាល​​​ធ្វើ​​​មក​​​ ជន​​​នេះ​​​បាន​​​ប្រាប់​​​ឲ្យ​​​ក្មេង​​​ទាំង​​​ពីរ​​​នាក់​​​ដើរ​​ចូល​​​ព្រៃ​​​​​​​ចម្ថាយ​​​ប្រហែល​​​ ៣០០​​​ម៉ែត្រ។ ក្រោយ​​​មក​​​ទៀត​​​ជន​​​នេះ​​​បាន​​​ចង​​​ក្មេង​​​ប្រុស​​​អាយុ​​​១៤​​​ឆ្នាំ​​​នោះ​​​​​ជាប់​​​ទៅ​​​នឹង​​​ដើម​​​ឈើ ហើយ​​​បាន​​​នាំ​​​ក្មេង​​​ស្រី​​​នោះ​​​ចូល​​​ព្រៃ​​​ជ្រៅ​​​២០០​​​ម៉ែត្រ​​​ទៀត​​​ដើម្បី​​​រំលោភ​​​នាង”។

លោក សុផល បាន​​​និយាយ​​​ថា ​​​ណា​​​រ៉ាយ ​​​ត្រូវ​​​បាន​​​នគរ​​​បាល​​​សង្កាត់​​​ចាប់​​​ខ្លួន​​​ក្នុង​​​ពេល​​​ដើរ​​​ល្បាត​​​នៅ​​​តំបន់​​​នោះ។ លោក​​​បាន​​​និយាយ​​​​​​ថា មន្ត្រី​​​៦​​​នាក់​​​បាន​​​ប្រទះ​​​ឃើញ​​​ម៉ូតូ​​​និង​​​កង់​​​ទុក​​​ចោល​​​នៅ​​​ម្ខាង​​​ផ្លូវ​​​ ហើយ​​​បាន​​​ចាប​​​់​​​ផ្តើម​​​រុក​​​រក​​​នៅក្នុង​​​ព្រៃ​​​នោះ​​​ ដោយ​​​បាន​​​​​​រក​​​​​ឃើញ​​​ក្មេង​​​ប្រុស​​​ និង​​​ក្មេង​​​ស្រី​​​មុន​​​ពេល​​​ពួក​​​គេ​​​ដេញ​​​តាម​​​ចាប់​​​ជន​​​សង្ស័យ​​​តាម​​​ស្នូរ​​​ជើង​​​របស់​​​ជន​​​សង្ស័យ​​​ ខណៈ​​​ដែល​​​ជន​​​នេះ​​​ព្យាយាម​​​​​​រត់​​​គេច​​​ខ្លួន។ លោក​​​បាន​​​និយាយ​​​ថា “យើង​​​សោក​​​ស្តាយ​​​ណាស់​​​ដែល​​​យើង​​​មិន​​​បាន​​​ទៅ​​​ដល់​​​ទី​​​នោះ​​​មុន​​​ការ​​​រំលោភ​​​កើត​​​ឡើង ប៉ុន្តែ ប្រសិន​​​បើ​​​យើង​​​​​​ចាប់​​​​​​ជន​​​សង្ស័យ​​​​​​មិន​​​បាន​​​ទេ​​​ ជន​​​នេះ​​​នៅ​​តែ​​​រួច​​​ខ្លួន​​​ ហើយ​​​រឿង​​​នេះ​​​អាច​​​កើត​​​ឡើង​​​ជា​​​ថ្មី​​​ម្តង​​​ទៀត”។

លោក​​​ ថង សុគន្ធ ស្នងការ​​​រង​​​នគរ​​​បាល​​​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ណារ៉ាយ ​​​ត្រូវ​​បញ្ជូន​​​ទៅ​​​តុលាការ​​​ខេត្ត​​​សៀម​​​រាប​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ ហើយ​​​ត្រូវ​​​បាន​​​ចោទ​​​ពី​​​បទ​​​ រំលោភ​​​អនីតិជន​​​​​​ បន្ទាប់​​​មក​​​ទៀត​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ខេត្ត​​​រង់​​​ចាំ​​​ការ​​​កាត់​​​ក្តី។

ទន្ទឹម​​​នឹង​​​ទទួល​​​ស្គាល់​​​ចរិត​​​ព្រៃផ្សៃ​​​យង់​​​ឃ្នង​​​​​​​​​របស់​​​ជន​​​នេះ​​​ លោក​​​ស្នងការ​​​រង​​​រូប​​​នេះ​​​ក៏​​​បាន​​​ដាក់​​​ការ​​​ស្តី​​​បន្ទោ​ស​​​លើ​​​ឪពុក​​​ម្តាយរបស់​​​​​​ក្មេង​​​ៗ​​​ ដែរ។

“ ខ្ញុំ​​​គិត​​​ថា ឪពុក​​​ម្តាយ​​​ក៏​​​មាន​​​កំហុស​​​ដែរ​​​ ពី​​​ព្រោះ​​​ពួក​​​គេ​​​គួរ​​​យល់​​​ថា វា​​​ជា​​​ពេល​​​យប់​​​ហើយ ​​​​​​គួរ​​​ធ្វើ​​​ដំណើរ​​​ជាមួយ​​​កូន​​​ៗ​​​របស់​​​ពួក​​​គេ”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស