28 C
Phnom Penh

លោក ស ខេង សុំ​​​ការ​​​យោគ​​​យល់ពី​​​សាធារណជន​​​​​​​​​ចំពោះ​​​ការ​​​ប៉ះ​​​ពាល់​​​ចរាចរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​មហា​​​ផ្ទៃ​​​បាន​​​​​​សុំ​​​អធ្យាស្រ័យ​​​​​​ចំពោះ​​​​​​សាធារណជន​​​​​​នូវ​​​ការ​​​រំខាន​​​និង​​​ការ​​​ប៉ះ​​​ពាល់​​​​​​ចរាចរក្នុង​​​ពេល​​​មាន​​​ការ​​​រៀប​​​ពិធី​​​​​​​​​រៀប​​​អាពាហ៍​​​ពិពាហ៍​​​កូន​​​របស់​​​លោក​​​​​​​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​មុន ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។​​​​​​

នៅ​​​ក្នុង​​​លិខិត​​​​​​​​​ចេញ​​​កាល​​​ពី​​​ម្សិល​​​មិញ ​​​ខុទ្ទកាល័យ​​​លោក​​​ ស ខេង បាន​​​សរសេរ​​​ថា “សមត្ថកិច្ច​​​ពាក់​​​ព័ន្ធ​​​ក៏​​​បាន​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​យក​​​ចិត្ត​​​ទុក​​​​​​ដាក់​​​រៀប​​​ចំ​​​សណ្តាប់​​​ធ្នាប់​​​សាធារណៈ​​​ និង​​​ការ​​​រក្សា​​​រំហូរ​​​ជា​​​ប្រក្រ​​​តី​​​នៃ​​​ចរាចរណ៍​​​ ដោយ​​​ពុំតម្រូវ​​​ឲ្យ​​​មាន​​​ការ​​​បិទ​​​កំណាត់​​​មហា​​​វិថី​​​ព្រះ​​​នរោត្តម​​​ និង​​​កំណាត់​​​ផ្លូវ​​​​​​២៤០​​​នោះ​​​ឡើយ។​​​ ប៉ុន្តែ​​​ទោះ​​​បី​​​ជា​​​យ៉ាង​​​នេះ​​​ក្តី​​​ សម្តេច​​​ក្រឡា​​​ហោម ស ខេង សូម​​​អភ័យ​​​ទោស​​​ចំពោះ​​​សាធារណជន​​​​​​នូវ​​​រាល់​​​ការ​​​រំខាន ឬ​​​ការ​​​ប៉ះ​​​ពាល់​​​ដោយ​​​អចេតនា ដែល​​​អាច​​​កើត​​​មាន​​​ក្នុង​​​អំឡុង​​​ពេល​​​នៃ​​​ការ​​​ប្រារព្ធ​​​ពិធី​​​ខាង​​​លើ​​​នេះ”។​​​​​​​​​

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ​​​មួយ​​​ថ្ងៃ​​​មុន​​​​​​ពិធី​​​អាពាហ៍​​​ពិពាហ៍​​​រយៈ​​​ពេល​​​ពីរ​​​​​​ថ្ងៃ​​​​​​បាន​​​ចាប់​​​ផ្តើម​​​ជា​​​ផ្លូវ​​​ការ ភ្ញៀវ​​​​​​ចាប់​​​ផ្តើ​​​ម​​​​​​ធ្វើ​​​ដំណើរ​​​មក​​​ដល់។​​​ នៅ​​​វិថី​​​​​​លេខ​​​២៤២​​​ ភាគ​​​ខាង​​​ត្បូង​​​នៃ​​​ភូមិគ្រឹះ​​​ត្រូវ​​​បិទ​​​ទាំង​​​ស្រុង មាន​​​រោង​​​ដ៏​​​ធំ​​​មួយ​​​បំពាក់​​​ដោយ​​​ម៉ាស៊ីន​​​ត្រជាក់​​​​​​បាន​​​បិទ​​​ផ្លូវ​​​ថ្មើរ​​​ជើង។

នៅ​​​ខាង​​​ជើង វិថី​​​លេខ​​​២៤០​​​​​​ត្រូវ​​​កក​​​ស្ទះ​​​ដោយ​​​រថ​​​យន្ត​​​​​​ប្រណីតៗ​​​ដែល​​​ចត​​​សេ្អក​​​ស្កះ ចំណែក​​​ឯ​​​រនាំង​​​ដែក​​​​​​​​​បាន​​​បិទ​​​ចុង​​​ទាំង​​​ពីរ​​​នៃ​​​ផ្លូវ​​​​​​​​​រវាង​​​មហា​​​វិធី​​​នរោត្តម​​​ និង​​​វិថី​​​៥១។​​​ នៅ​​​ខាង​​​មុខ​​​ភូមិ​​​គ្រឹះ​​​ មាន​​​រថយន្ត​​​ប្រណីតៗ​​​​​​ច្រើន​​​គ្រឿង​​​ចត​​​ពេញ​​​​​​​​​ចិញ្ចើម​​​ផ្លូវ​​​ និង​​​ចំណែក​​​ផ្លូវ​​​ម្ខាង​​​​​​នៃ​​​មហាវិថី​​​នរោត្ត​​​ម ដែល​​​ចរាចរស្ទើរ​​​តែ​​​​​​កក​​​ស្ទះ​​​រាប់​​​ម៉ោង​​​ មុន​​​នឹង​​​ដល់​​​​​​ម៉ោង​​​កក​​​ស្ទះ​​​ជា​​​ធម្មតា​​​​​​​​​​​​​​។ មាន​​​នគរ​​​បាល​​​ចរាចររាប់​​​សិប​​​នាក់​​​​​​បានកំពុង​​​​​​បញ្ជា​​​ចរាចរនៅ​​​លើ​​​​​​មហាវិថី​​​នរោត្តម​​​​​​​​​​​​ចាប់​​​ពី​​​ម៉ោង​​​ប្រហែល​​​៤​​​រសៀល​​​ ក៏​​​ដូច​​​ជា​​​មាន​​​នគរ​​​បាល​​​ក្រុង​​​ភ្នំពេញ​​​ជាង​​​១០​​​នាក់​​​ កងរាជ​​​អាវុធ​​​ហត្ថ​​​​​​ក្រុង​​​ជាង​​​១០​​​នាក់​​​ កងអង្គ​​​រក្ស​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី និង​​​សន្តិសុខ​​​ឯក​​​ជន​​​ជា​​​ច្រើន​​​នាក់៕​​​​​​​​​​​​​​​​​​

 

​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស