38.8 C
Phnom Penh

​នគរ​​​បាល​​​កំពត​​​ស្វែង​​​រក​​​ចាប់​​​ជន​​​សម​​​គំនិត​​​រំលោភ​​​សម្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​​បាន​​​និយាយ​​​កាល​​ពី​​​ថ្ងៃ​​​ពុធ​​​ថា នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​ម្នាក់​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ទាក់​​​ទង​​​នឹង​​​ការ​​​រំលោភ​​​សម្លាប់​​​​​​កុមារី​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់​​​ ដែល​​​សាក​​​សព​​​របស់​​​នាង​​​ត្រូវ​​​​​​បាន​​​ឪពុក​​​ម្តាយ​​​នាង​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​វាល​​​ស្រែ​​​ក្នុង​​​ខេត្ត​​​កំពត ហើយ​​​កំពុង​​​តាម​​​រក​​​​​​បុរស​​​ម្នាក​​់ទៀត​​​​​​នៅ​​​ភ្នំពេញ​​​ដែល​​​ជន​​​សង្ស័យ​​​​​​បាន​​​និយាយ​​​ថាជា​​​ជន​​​រួម​​​គំនិត។

យោង​​​តាម​​​លោក ម៉ៅ ច័ន្ទ​​​មធុរិទ្ធ ស្នងការ​​​​​នគរ​​​បាល​​​ខេត្ត​​​កំពត​​​បាន​​​ឲ្យ​​​ដឹង​​​ថា ឪពុក​​​ម្តាយ​​​របស់​​​ជន​​​រង​​​គ្រោះ​​​បាន​​​ប្រាប់​​​ប៉ូលិស​​​ថា​​​ ពួកគេ​​​​​​បាន​​​ឃើញ​​​កូន​​​របស់​​​ខ្លួន​​​​​​នៅ​​​រស់​​​ ក្នុង​​​ពេល​​​ដែល​​​នាង​​​​​​​​​ដើរ​​​ចេញ​​​ពី​​​ផ្ទះ​​​​​​តាម​​​ផ្លូវ​​​​​​​​​នៅ​​​ក្នុង​​​ស្រុក​​​ឈូក​​​ទៅ​​​ផ្ទះ​​​​​​បង​​​ស្រី​​​នាង​​​មាន​​​ចម្ងាយ​​​ប្រហែល​​​២០០​​​ម៉ែត្រ​​​​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ។ ពួក​​​គេ​​​មិន​​​បាន​​​រាយ​​​ការណ៍​​​ជូន​​​ប៉ូលិស​​​ឃុំ​​​ទាក់​​​ទង​​​នឹង​​​ការ​​​បាត់​​​ខ្លួន​​​នាង​​​ទេ​​​ ពី​​​ព្រោះ​​​​​​នាង​​​តែង​​​តែ​​​​​​ដេក​​​នៅ​​​ផ្ទះ​​​បង​​​ស្រី​​​របស់​​​នាង។​​​​​​​​​​​​

​​​លោក ម៉ៅ ច័ន្ទ​​​មធុរិទ្ធ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ដំបូង​​​ ឪពុកម្តាយ​​​គិត​​​ថា កូន​​​ពួក​​​គេ​​​ដេក​​​នៅ​​​ផ្ទះ​​​បង​​​ស្រី​​​របស់​​​នាង ដូច្នេះពេល​​​​​​នាង​​​បាត់​​​ខ្លួន​​​ពីរ​​​ថ្ងៃ​​​ហើយ ពួកគេ​​​មិន​​​បាន​​​រាយការណ៍​​​ប្រាប់​​​ប៉ូលិស​​​ប៉ុស្តិ៍​​​ទេ។ ពួក​​​គេ​​​រក​​​ឃើញ​​​សាកសព​​​នៅ​​​​​​ព្រឹក​​​ថ្ងៃ​​​ពុធ”។

លោក​​​ស្នង​​​ការ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ក្រោយ​​​ពី​​​ធ្វើ​​​​​​កោសល្យ​​​វិច័យ​​​ នគរ​​​បាល​​​​​​សន្និដ្ឋាន​​​ថា កុមារី​​​ត្រូវ​​​គេ​​​រំលោភ ហើយ​​​វាយ​​​ឲ្យ​​​ស្លាប់​​​នឹង​​​ដំបង។ លោក​​​ស្នង​​​ការ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​”​​​ប្រហែល​​​គេ​​​មិន​​​ចង់​​​ឲ្យ​​​ជន​​​រងគ្រោះ​​​និយាយ និង​​​ចាប់​​​ខ្លួន​​​អ្នក​​​ដែល​​​រំលោភ​​​នាង”។

លោក ម៉ៅ ច័ន្ទ​​​មធុរិទ្ធ បាន​​​និយាយ​​​ថា ​​​ប៉ូលិស​​​បាន​​​ឃាត់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ម្នាក់​​​មាន​​​អាយុ​​​១៧​​​ឆ្នាំ​​​នៅ​​​ក្នុង​​​ស្រុក​​​ឈូក​​​ ដោយ​​​ផ្អែក​​​លើ​​​ការ​​​សម្ភាស​​​ជាមួយ​​​គ្រួសារ​​​ជនរងគ្រោះ និង​​​អ្នក​​​ជិតខាង​​​នៅ​​​ក្នុង​​​ឃុំល្បើក ប៉ុន្តែ​​​ប៉ូលិស​​​មិន​​​ជឿ​​​ថា ​​​ជន​​​រង​​​គ្រោះ​​​បាន​​​ស្គាល់​​​ជន​​​ល្មើស​​​​​​ទេ។​​​

លោក កង សាខន ស្នងការ​​​រង​​​ខេត្ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​កំពុង​​​​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​​​​ជនសង្ស័យ​​​ផ្សេង​​​ទៀត​​​ ហើយ​​​មិន​​​មាន​​​ពេល​​​ឆ្លើយ​​​សំណួរ​​​បាន​​​ទេ ព្រោះ​​​​​​លោក​​​កំពុង​​​ចុះ​​​ស៊ើប​​​អង្កេត។

លោក​​​ អួន ស៊ីវុត្ថា អធិការ​​​រង​​​ស្រុក​​​ឈូក បាន​​​ជំទាស់​​​នឹង​​​ពេល​​​វេលា​​​ដែល​​​ផ្តល់​​​ឲ្យ​​​ដោយ​​​ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ហើយ​​​បាន​​​និយាយ​​​ថា ឪពុកម្តាយ​​​​​​របស់​​​កុមារី​​​បាន​​​ប្រាប់​​​លោក​​​ថា​​​នាង​​​បាន​​​ចេញ​​​ពី​​​ផ្ទះ​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​អង្គារ ជា​​​ពេល​​​ដែល​​​នគរ​​​បាល​​​សន្និ​​​ដ្ឋាន​​​ថា​​​នាង​​​ត្រូវ​​​គេ​​​សម្លាប់។​​​​​​​​​​​​

លោក​​​ អួន ស៊ីវុត្ថា ​​​បាន​​​និយាយ​​​ថា “ជន​​​រងគ្រោះ​​​​​​ត្រូវ​​​គេ​​​សម្លាប់​​​​​​នៅ​​​យប់​​​ថ្ងៃ​​​អង្គារ​​​​​​ពេល​​​ដើរ​​​ទៅ​​​ផ្ទះ​​​បង​​​ស្រី​​​នាង​​​ ដើម្បី​​​ឲ្យ​​​ចំណី​​​មាន់​​​ដូច​​​ធម្មតា។ អធិការ​​​រង​​​ស្រុក​​​ឈូក​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្ថែម​​​ថា ជន​​​សង្ស័យ​​​ប្រហែល​​​ជា​​​លប​​​មើល​​​​​​ជន​​​រងគ្រោះ​​​​​​បន្ទាប់​​​ពី​​​នាង​​​ចេញ​​​ពី​​​ផ្ទះ។

អធិការ​​​រង​​​ស្រុក​​​ឈូក​​​បាន​​​និយាយ​​​ថា “ជន​​​រងគ្រោះ​​​បាន​​​ដើរ​​​តាម​​​ផ្លូវ​​​ងងឹត​​​ហើយ​​​ស្ងាត់​​​​​​ទៅ​​​ផ្ទះ​​​បងស្រី​​​នាង។ ជន​​​សង្ស័យ​​​លប​​​ដើរ​​​ពី​​​ក្រោយ​​​​​​ជន​​​រងគ្រោះ​​​ បន្ទាប់​​​មក​​​​​​ចាប់​​​នាង​​​ទៅ​​​វាល​​​ស្រែ​​​ហើយ​​​ក៏​​​រំលោភ។ នេះ​​​ជា​​​កំហុស​​​​​​ឪពុក​​​ម្តាយ ដែល​​​បណ្តោយ​​​ឲ្យ​​​កូន​​​ដើរ​​​ទៅ​​​ផ្ទះ​​​បងប្អូន ហើយ​​​គិត​​​ថា គ្មាន​​​រឿង​​​អ្វី​​​កើត​​​ឡើង”៕ រើន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស