32.5 C
Phnom Penh

បឋមសិក្សា និង​ផ្លូវខ្លះ​​​​នឹង​ត្រូវ​បិទ​បណ្ដោះ​អាសន្ន​​សម្រាប់​​​​ថត​ខ្សែភាពយន្ត​របស់ អ៊ែនជេលីណា ចូលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​សាលា​​​បឋម​​សិក្សា​មួយ​​ក្នុង​ក្រុង​បាត់ដំបង ​និង​ផ្លូវ​មួយ​ចំនួន​​ជុំវិញ​នោះ​​ នឹង​ត្រូវ​បិទ​រយៈ​ពេល​៤ថ្ងៃ​នៅ​សប្ដាហ៍​ក្រោយ​​​​​សម្រាប់​ការ​ថត​​​​ខ្សែភាព​យន្ត​ដែល​មាន​ចំណង​ជើង​ថា ​”​មុន​ដំបូង​​ ខ្មែរក្រហម​សម្លាប់​ប៉ាខ្ញុំ” របស់​​​​លោក​​​ស្រី ​អ៊ែនជេលីណា ចូលី ភីត នេះ​បើ​យោង​តាម​មន្ត្រី​​​ខេត្ត​​​​​​​​​​​នេះ​​លើក​ឡើង​កាលពី​​ម្សិលមិញ​។

លោក ងី សេត ប្រធាន​មន្ទីរ​​អប់រំ​ខេត្ត​បាត់ដំបង ​បាន​​មាន​ប្រសាសន៍​ថា មជ្ឈ​មណ្ឌល​​​បុប្ផាណា ​បង្កើត​ឡើង​​ដោយ​លោក ប៉ាន់ ឫទ្ធិ ដែល​ជា​សហផលិតករ​​​​នៃ​ខ្សែភាព​យន្ត​​​​នេះ បាន​​​​ផ្ញើ​​​លិខិត​​​​​​មក​​​មន្ទីរអប់រំ​​​​​ដើម​​​្បី​​​ស្នើ​សុំ​ការ​អនុញ្ញាត​​​​​​​ថត​ខ្សែភាព​យន្ត​នៅ​បឋម​សិក្សា​២ធ្នូ។

លោក​​​​​​​មាន​​​​​​ប្រសាសន៍​ថា “​ខ្ញុំ​បាន​ឆ្លើយ​តប​ទៅ​ពួកគាត់​វិញ​ហើយ​​​ដោយ​អនុម័ត​ឲ្យ​ពួក​​​គាត់​ប្រើ​ប្រាស់​បឋម​សិក្សា​២ធ្នូ សម្រាប់​ការ​ថត​ខ្សែភាព​យន្ត​” ហើយ​​​ថា សិស្ស​​​នឹង​​​​​​ខក​ខាន​​​ម៉ោង​​​​រៀន​រយៈ​ពេល​៣​ថ្ងៃ​ ប៉ុន្តែ​​​ទោះ​​​ជា​​​យ៉ាង​​​​​ណា ​លោក​បានណែនាំ​នាយក​សាលា​​ឲ្យ​ប៉ះ​ប៉ូវ​​​ម៉ោង​​​រៀន​​​​​ដែល​​​​សិស្ស​​​ខក​ខាន។ លោក​​​​​​​បាន​​​​បន្ត​​​ថា “​ខ្ញុំ​នឹង​​​​ប្រាប់​​ឲ្យ​នាយក​បឋម​សិក្សា​២ធ្នូ ប៉ះប៉ូវ​​​ម៉ោង​​​​​​រៀន​របស់​​សិស្ស​​​​វិញ​​​នៅ​​រាល់​​ថ្ងៃ​ព្រហស្បតិ៍​ដែល​​​​​​ជា​​​​​​​ធម្មតា​សិស្ស​មិន​​​រៀន។

​លោក​ស្រី ឯម សារី ដែល​​​​​​ជា​មន្ត្រី​​សាលា​សង្កាត់​​បាន​មាន​ប្រសាសន៍​ថា មជ្ឈមណ្ឌល​បុប្ផាណា បាន​ជូន​ដំណឹង​ទៅ​លោកស្រី​ថា ខ្លួន​ក៏​​នឹង​ជ្រើស​រើស​មនុស្ស​ប្រមាណ​១.០០០​នាក់​​​​ផង​​​ដែរ​​ដើម្បី​ចូល​រួម​​ការ​ថត​ខ្សែ​ភាពយន្ត​​នេះ​។ “​ក្រុម​ហ៊ុន​បាន​ប្រកាស​ថា ខ្លួន​កំពុង​ស្វែង​រក​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ដែល​​​រស់​នៅ​​បាត់ដំបង​ ដើម្បី​ចូល​​​រួម​​​​​​​ការ​ថត​ខ្សែភាពយន្ត”៕ សុខុម​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស