32.5 C
Phnom Penh

ក្មេង​​​ស្រី​​​អាយុ​​​១៥​​​ឆ្នាំ​​​ត្រូវ​​​គេ​​​រំលោភ​​​សម្លាប់ ឯ​​​នគរ​​​បាល​​​មាន​​​​​​ឈ្មោះ​​​ជនសង្ស័យ​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​ក្រុ​​​ង​​​ភ្នំពេញ​​​បាន​​​និយាយ​​​ថា ខ្លួន​​​មាន​​​អត្ត​​​សញ្ញាណ​​​ជនសង្ស័យ​​​ម្នាក់​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​ការ​​​រំលោភ​​​សម្លាប់​​​​​​ក្មេង​​​ស្រី​​​អាយុ​​​១៥​​​ឆ្នាំ​​​ម្នាក់​​​ដែល​​​សាក​​​សព​​​នាង​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​​​​នៅ​​​តាម​​​មាត់​​​ទន្លេ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ។​​​

លោក ហួរ ម៉េងវ៉ាង អធិការរង​​​ខណ្ឌបាន​​​និយាយថា ក្មេង​​​ស្រី​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ឈ្មោះ ជួប ស្រីពៅ រស់​​​នៅ​​​ខេត្ត​​​ព្រៃ​​​វែង​​​​​​ ហើយ​​​បាន​​​មក​​​ក្រុង​​​ភ្នំពេញ​​​ជួយ​​​លក់​​​​​​ផ្កា​​​ឲ្យ​​​ម្តាយ​​​នាង​​​​​​មុន​​​នឹង​​​ចូល​​​ឆ្នាំ​​​ចិន។​​​​​​

លោក ហួរ ម៉េងវ៉ាង បាន​​​និយាយ​​​ថា ជនរងគ្រោះ​​​អបអរបុណ្យ​​​ចូល​​​ឆ្នាំ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​ជាមួយ​​​សាច់​​​ញាតិ​​​របស់​​​នាង​​​​​​នៅ​​​ក្នុង​​​សង្កាត់​​​ចាក់​​​អង្រែ​​​ក្រោម ​​​ខណ្ឌ​​​មាន​​​ជ័យ ហើយ​​​បាន​​​ចាក​​​ចេញ​​​ពី​​​ទីនោះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​រសៀល​​​ ដើម្បី​​​វិល​​​ត្រឡប់​​​មក​​​​​​ផ្ទះ​​​សមាជិក​​​គ្រួសារ​​​ម្នាក់​​​ទៀត​​​ដែល​​​នាង​​​ស្នាក់​​​នៅ​​​ជាមួយ​​​នៅ​​​ក្នុង​​​សង្កាត់​​​ចាក់​​​អង្រែក្រោម​​​ រហូត​​​ដល់​​​ម៉ោង​​​៩​​​យប់​​​ទើប​​​មាន​​​​​​គេ​​​រាយការណ៍​​​ឲ្យ​​​នគរ​​​បាល​​​ថា​​​​​​នាង​​​បាន​​​បាត់​​​ខ្លួន។​​​​​​​​​​​​

លោក ហួរ ម៉េងវ៉ាង បាន​​​និយាយ​​​ថា “ជនល្មើស​​​បាន​​​ចាប់​​​នាង​​​រំលោភ បន្ទាប់​​​មក​​​ចាប់​​​នាង​​​ជ្រមុជ​​​ទឹក​​​ទន្លេ”។ មន្ត្រី​​​​​​នគរ​​​បាល​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា នគរ​​​បាល​​​​​​បាន​​​សន្និដ្ឋាន​​​បែប​​​ហ្នឹង ពីព្រោះ​​​​​​ជន​​​រងគ្រោះ​​​​​​ត្រូវ​​​បាន​​​​​​គេ​​​រក​​​ឃើញ​​​លិច​​​ទឹក​​​បាក់​​​កណ្តាលខ្លួន​​​ ដោយ​​​ដៃ​​​ម្ខាង​​​ស្រវា​​​ចាប់​​​​​​ដើម​​​បបុស​​​​​​នៅ​​​មាត់​​​​​​ច្រាំង។

លោក តេង ស៊ីណូ អធិការ​​​ខណ្ឌ បាន​​​និយាយ​​​ថា ជនរងគ្រោះ​​​ត្រូវ​​​បាន​​​​​​នគរ​​​បាល​​​រក​​​ឃើញ​​​​​​នៅ​​​តាម​​​ច្រាំង​​​ទន្លេ​​​​​​បា​​​សាក់​​​នៅ​​​ម៉ោង​​​ប្រហែល​​​៩​​​កន្លះ​​​យប់​​​ ប៉ុន្តែ​​​បាន​​​​​​​​​និយាយ​​​អំពី​​​ហេតុការណ៍​​​ខុស​​​គ្នា​​​ខ្លះៗ ដោយ​​​រៀប​​​រាប់​​​ថា​​​ សាកសព​​​នាង​​​ត្រូវ​​​បាន​​​ឃាតករ​​​បោះ​​​ចោល​​​ទៅ​​​ក្នុង​​​ទឹក​​​​​​បន្ទាប់​​​ពី​​​ស្លាប់​​​ហើយ។ លោក​​​អធិការ​​​ខណ្ឌ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា កោសល្យ​​​វិច័យ​​​បង្ហាញ​​​ថា​​​នាង​​​ត្រូវ​​​គេ​​​ចាប់​​​រំលោភ។​​​​​​​​​

លោក អេង សោភា នាយការិយាល័យ​​​ព្រហ្មទណ្ឌ​​​​​​នគរបាល​​​ក្រុង​​​ភ្នំពេញ បាន​​​និយាយថា នគរបាល​​​បាន​​​​​​មាន​​​ឈ្មោះ​​​ជន​​​ល្មើស​​​រួច​​​ហើយ ហើយ​​​កំពុង​​​ធ្វើការ​​​ដើម្បី​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ព័ត៌មាន​​​បន្ថែម។​​​​​​

លោក សុខ ផល ជា​​​ឪពុក​​​មា​​​របស់​​​ជន​​​រងគ្រោះ បាន​​​ន​​​ិយាយថា​​​ហេតុការណ៍​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​លោក និង​​​គ្រួសារ​​​លោក​​​រន្ធត់​​​យ៉ាង​​​ខ្លាំង។​​​

លោក សុខ ផល បាន​​​និយាយ​​​ថា “ខ្ញុំ​​​សោក​​​ស្តាយ​​​ក្មួយ​​​ស្រី​​​ខ្ញុំ​​​ណាស់។​​​វាជា​​​ក្មេង​​​ស្រី​​​គួរ​​​ឲ្យ​​​ស្រឡាញ់។ ខ្ញុំ​​​សូម​​​ឲ្យ​​​ប៉ូលិស​​​ចាប់​​​ខ្លួន និង​​​ផ្តន្ទាទោស​​​​​​ជន​​​ល្មើស​​​ចំពោះ​​​មុខ​​​ច្បាប់”៕រើន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស