38 C
Phnom Penh

ក្រុមហ៊ុន​ចម្ការ​កៅស៊ូបដិសេធថា មិន​ជាប់ពាក់ព័ន្ធ​ការ​កាប់​ឈើ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចម្ការ​​​កៅស៊ូ​​​មួយ​​​នៅ​ក្នុង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​​​​ ដែល​​ត្រូវ​​​បាន​​​ផ្តោត​​​គោល​​​ដៅ​​​ដោយ​​​ក្រុម​​​ការ​​​ងារ​​​ពិសេស​​​​​​ថ្មី​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​បោស​​​សម្អាត​បណ្តា​ខេត្ត​​​ភាគ​​​បូពា៌​​ដើម្បី​រក​ការ​​​​ស្តុក​​​ឈើ​​​ខុស​​​ច្បាប់​​​បាន​​​បដិសេធ​​​ថា មិន​​​មានការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ណា​​​​មួយ​​​នៅ​​​ក្នុង​​​អាជីវកម្ម​​​ឈើ​​​ខុស​​​ច្បាប់ឡើយ។

ក្រុមហ៊ុន​ចម្ការ​​​កៅស៊ូ យូនីគ្រីន​ រីសសស៍ (Unigreen Resources) គឺជាក្រុមហ៊ុ​ន​មួួ​​​យ​​​ក្នុ​​​ង ចំណោម​​​ក្រុមហ៊ុន​​​​​ជា​​​ច្រើន​​​ដែល​​​អាជ្ញាធរ​​​បាន​​​​​​ចុះទៅ​​​ពិនិត្យ​​​មើល​​ទូទាំង​​​​បណ្តា​​​ខេត្ត​​​ភាគ​​​បូពា៌​​​ចាប់​​​តាំង​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​សែន ​បាន​​​ប្រកាស​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​ពិសេស​​​នេះ​កាល​​​ពី​​​ពាក់​​​កណ្តាល​​​ខែ​​​មករា ហើយ​​​បាន​​ឱ្យ​

លោក​​​ សៅ​​​ សុខា មេបញ្ជាការ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​ទទួល​​​បន្ទុក​ការ​ងារ​​​​នេះ​​​។

ក្នុង​​​លិខិត​​​មួយ​​​ច្បាប់​​​ផ្ញើ​​​ជូននាយ​​​ឧត្តម​សេនីយ៍ ​សៅ សុខា ដែល​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​តាម​​ប្រព័ន្ធ​​​ផ្សព្វ​​​​ផ្សាយ​​​​​កាល​​​ពី​​​ម្សិលមិញ លោក ឡាំ ​គីមជាន ​តំណាង​​​ក្រុមហ៊ុនយូនីគ្រីន ​​បាន​បដិសេធ​​​ថា​​​មិន​​​មាន​​​សកម្មភាព​​​ខុស​​​ច្បាប់​​​ណា​​​មួយ​​​ឡើយ។

លោក​​​បាន​​​ថ្លែង​​​ថា ប្រព័ន្ធ​​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​​​រាយការណ៍​​​ថា ក្រុមហ៊ុន​​​នេះ​​​មាន​​​ទំនាក់​​​ទំនង​​​ជា​​​មួយ​​​ឧកញ៉ា​​​ ទ្រី ភាព ឈ្មួញ​​​ឈើ​​​ដ៏​​​ល្បី​​​ឈ្មោះម្នាក់ ឬ​​​ពាណិជ្ជករ​​​ តុប វីយ៉ាដា ឬ​​​ថា ​ក្រុម​​​ការ​​​ងារ​​​ពិសេស​​​នេះ​​​បាន​​​រក​​​ឃើញ​​​ឈើ​​​ខុស​​​ច្បាប់​​​មួយ​​​ចំនួន​​​ធំ​​​នៅ​​​លើ​​​ដី​​​នេះ​​​កាល​​​ពី​​​ថ្ងៃទី​​​២៩​​​ ខែ​​​មករា គឺ​មិន​​​ពិត​ឡើយ​​​​។

លោក​​​បាន​​​លើកឡើង​​​ថា ”យើង​​​ជឿ​​​ថា ​ពាក្យ​​​​​ចចាមអារ៉ាម​​​ទាំង​​​នេះ​​​បង្កើត​​​ឡើង​​​ដោយ​​​​​ពិរុទ្ធជន​​យ៉ាង​ពិត​ប្រាកដ​​​​ដើម្បី​​​​​​ផ្តោត​​​ការ​ចាប់​អារម្មណ៍​​មក​​​លើក្រុម​​​ហុ៊ន យូនីគ្រីន ។ យើង​​​មិន​​​​​​​​​ចាប់​​​អារម្មណ៍​​​ឈើ​​​នេះទេ ហើយ​​​ក៏​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​ឈើ​​​ណា​​​មួយ​​​​​​ដែរ​​​។ ​យើង​​​​​គ្រាន់​តែ​​​ចង់​​​អភិវឌ្ឍ​​​ចម្ការ​​​កៅស៊ូ​​​របស់​​​យើង​​​តាម​​​ផែន​​​ការ​​​មេ​​​របស់​​​យើង​​​ប៉ុណ្ណោះ​​​ហើយ​​​ការ​​​ចោទ​​​ប្រកាន់​​​មិន​​​ពិត​​​ទាំង​​​នេះ​​​បាន​​​រារាំង​​​ដល់​​​ការ​​​​អភិវឌ្ឍរបស់​​​យើង​​​”។

លោក គីមជាន បាន​​​ថ្លែង​​​ថា អាជ្ញាធរ​​​បាន​​​ចុះ​ពិនិត្យ​​​ឈើ​​​មួយ​​​គំនរ​​​នៅ​​​ក្បែរ​​​នោះ​​​ ប៉ុន្តែ ​មិន​​​មែនឈើ​នៅលើ​​​​ចម្ការ​​​កៅស៊ូ​​​របស់​​​ខ្លួន​​​ទេ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៧​​​ ខែ​​​មករា​​​។

លោក​​​​​​បន្ថែម​​​ថា តាមពិត​ក្រុមហ៊ុន​នេះ​​​​បាន​​​ប្រាប់​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​អំពី​​​ការ​​​កាប់​​​ឈើ​​​ខុស​​​ច្បាប់​​​នៅ​​​ជុំ​​​វិញ​​ចម្ការកៅស៊ូ​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​កន្លង​មក ប៉ុន្តែ​​​គ្មាន​​​ប្រយោជន៍​​​ឡើយ​​​។

លោក​​​ ទ្រី ភាព បាន​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​ផ្ទាល់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​មុន​​​បដិសេធ​​​របាយ​ការណ៍​​​​ដែល​​​ថា លោក​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ទៅ​​​នឹង​​​ក្រុម​​​ហុ៊ន យូនីគ្រីន ។

នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ ​លោក ​ស្វាយ សំអៀង អភិបាល​​​រង​​​ខេត្ត​​​មណ្ឌល​​​គិរី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​រក​​​ឃើញ​​​​ឈើ​​​នៅ​​​លើ​​​ដី​​​របស់​​​ក្រុមហ៊ុន យូនីគ្រីន កាល​​​ពី​​​ខែ​​​មុន​​​ តែ​​​លោក​​​មិន​​​ចាំ​​​កាល​​​បរិច្ឆេទ​​​ជាក់​​​លាក់​​​ ឬ​​​ចំនួន​​​ឈើ​​​ឡើយ​​​ ហើយ​​​​​​សង្ស័យ​​​ថា ​ឈើ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​​​​កាប់ដោយ​ក្រុមហ៊ុន​មួយ​ដែល​ក្រុមហ៊ុន​​​នេះ​បាន​ជួល​​​ឲ្យ​​​រាន​​​ដី​​​។

លោក​​​បាន​​​ថ្លែង​​​ថា “បើទោះជា​​​ក្រុម​​​ហុ៊ន ​យូនីគ្រីន  បដិសេធ​​​ថា មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ឈើ​​​នេះ​​​ក៏​​​ដោយ​​​ ក៏​​​ក្រុមហ៊ុន​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះឈើ​​​នេះ​​​ដែរ​​​ ពីព្រោះ​​​ក្រុមហ៊ុន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ដៃ​​​គូ​​​អាជីវកម្ម​​​របស់​​​ខ្លួន​​​ប្រើ​​​ប្រាស់​​​​ដី​​​នេះ​​​ដើម្បី​​​ស្តុ​​​កឈើ​​​”។

លោក អេង ហីុ អ្នក​​​នាំ​​​ពាក្យ​​​របស់​​​ក្រុម​​​ការ​​​​​ងារ​​​ពិសេស​​​ថ្មី​​​នេះ​​​បាន​​​ថ្លែង​​​ថា អាជ្ញាធរ​​​កំពុង​​​ពិនិត្យ​​​មើល​​​ឈើ​​​ដែល​​​រក​​​ឃើញ​​​នៅ​​​ចម្ការ​​​កៅស៊ូ​​​របស់​​​ក្រុម​​​ហុ៊នយូនីគ្រីន​នៅ​​​ឡើយ​​​។

លោក​​​បាន​​​ថ្លែង​​​ថា ”យើង​​​មិន​​​ទាន់​​​ហ៊ាន​សន្និដ្ឋាន​​​ថា ឈើ​​​នេះ​​​ស្រប​​​ច្បាប់ ឬ​​​ខុស​​​ច្បាប់​​​ឡើយ​​​ ព្រោះ​​​ក្រុម​​​ការ​​​ងារ​​​ពិសេស​​​កំពុង​​​សើុប​អង្កេត​​​នៅ​​​ឡើយ”។

នៅក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​អាជ្ញាធរ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​បាន​​​​​​រក​​​ឃើ​ញ​​​​​​ឈើធ្នង់ ជា​ប្រភេទឈើ​លេខ​១ ​​​គ្មាន​​​ឯកសារ​​​ត្រឹមត្រូវ​​​​ចំនួន​១៨​​​ម៉ែត្រ​​​គូប​​​ ក្នុង​​​រោង​​​អារឈើ​​​របស់​​​ស្ត្រី​​​ម្នាក់​​​ឈ្មោះ ហេង ​សំនៀង កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ និង​​​ឈើ​​​ធ្នង់​​​៤០២​​​ដុំ​​​ទៀត​​​នៅ​​​ក្បែរ​​​នោះ។

លោក ម៉ែន គង់ អនុប្រធាន​​​រដ្ឋបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​”យើង​​​​​មិន​​​ទាន់​​​ហ៊ាន​​​សន្និដ្ឋាន​​​ថា ឈើ​​​នេះ​​​ជា​​​របស់​​​ស្ត្រី​​​រូប​​​នេះ​​​ទេ​​​ ពីព្រោះ​​​វាស​​​្ថិត​​​នៅ​ក្រៅ​​​​រោង​អារ​ឈើ​​នៅឡើយ​​​​”។

លោក​​​ ម៉ែន គង់ បាន​​​ថ្លែង​​​ថា ឈើ​​​ដែល​​​រក​​​​​​ឃើញ​​​នៅ​​​ក្នុង​​​រោង​​​អារ​​​ឈើ​​​ គឺ​​​ខុស​​​ច្បាប់ ​ហើយ​​​​​នឹង​​​ត្រូវ​​​រឹប​​​អូស​​​ជា​​​ទ្រព្យ​​​សម្បត្តិ​​​រដ្ឋ ​ហើយ​​​ថា ​វិធានការ​​​ដដែល​​​នេះ​​​​​​នឹង​​​ធ្វើ​​​ចំពោះឈើ​​​ដែល​​​រក​​​ឃើញ​​​នៅ​​​ក្បែរ​​​នោះ​​​ ប្រសិន​​​បើ​​​គ្មាន​​​​នរណា​​​ម្នាក់​​​​​​​​អះអាង​​​ទេ​​​នោះ​​​។

តាមបញ្ជារបស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ឈើ​​​គ្មាន​​​ការ​​​អះអាង​​​ទាំង​​​អស់​​​ដែល​​​ត្រូវ​​​រឹប​អូស​​​ដោយ​រដ្ឋ​ ​​​ត្រូវ​​​លក់​​​ទៅ​​​ឲ្យ​​​លោក ទ្រី ​ភាព ​ដែល​​​កន្លង​​​មក​​​បាន​​​ទិញ​​​ឈើ​​​រាប់​​​ពាន់​​​ម៉ែត្រ​​​គូប​​​​​​ក្នុង​​​តម្លៃ​​​ថោក​​​។ តាម​​​ច​​​្បាប់​​​ ឈើ​​​ដែល​​​រឹប​​​អូស​​​បាន​​​ត្រូវ​​​ដាក់​​​លក់​​​ដេញថ្លៃ​​​ជា​​​សាធារណៈ​​​៕​ សារុន​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស