39.4 C
Phnom Penh

​ក្រុម​​​ហ៊ុន​​​ឥណ្ឌូណេស៊ី​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្គត់ផ្គង់​​​ឯកសណ្ឋាន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ស្ថាន​​​ទូតឥណ្ឌូណេស៊ី និង​​​របាយការណ៍សារព័ត៌មាន​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន​​​ឥណ្ឌូ​​​ណេ​​​ស៊ី​​​​​​ឈ្មោះ​​​ ស្រ៊ី រីចេគី​​​ បាន​​​ចុះ​​​ហត្ថលេខា​​​​​​ក្នុង​​​ទឹក​​​ប្រាក់​​​៥០​​​លាន​​​ដុល្លារ​​​​​​ជា​​​មួយ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​​​​ ដើម្បី​​​ផ្គត់​​​ផ្គង់​​​​​​ឯក​​​​​​សណ្ឋាន​​​​​​ថ្មី​​​ដល់​​​នគរ​​​បាល និង​​​កង​​​ប្រដាប់​​​អាវុធ​​​កម្ពុជា។​​​​​​

យោង​​​តាម​​​​​​​​​អ្នកស្រី មឺរ៉ាទី អ៊ីរ៉ាវ៉ាទី ប្រធាន​​​កិច្ចការ​​​សេដ្ឋ​​​កិច្ច​​​ស្ថាន​​​ទូត​​​ឥណ្ឌូណេស៊ី​​​ឲ្យ​​​ដឹង​​​ថា តំណាង​​​ម្នាក់​​​របស់​​​​​​ក្រុម​​​ហ៊ុនស្រ៊ី រីចេគី ដែល​​​គេ​​​ហៅ​​​ឈ្មោះ​​​ថា ស្រ៊ីតិច​​​​​​ បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​នៅ​​​ក្រុង​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ជាមួយ​​​​​​ឧត្តម​​​សេនីយ៍​​​ ម៉ៅ ប៊ុណ្ណារិទ្ធ អគ្គ​​​នាយក​​​ភ័ស្តុភារ និង​​​ហិរញ្ញវត្ថុ​​​​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​។

អ្នកស្រី​​​បាន​​​និយាយ​​​កាល​​​ពី​​​​​​ថ្ងៃ​​​អាទិត្យ​​​ថា “គេ​​​មាន​​​កិច្ច​​​ព្រម​​​ព្រៀង។ ក្រុមហ៊ុន​​​ស្រ៊ីតិច​​​ គេ​​​នឹង​​​ចាប់​​​ផ្តើម​​​​​​មាន​​​ក្រុម​​​ហ៊ុន​​​ថ្មី​​​មួួយ​​​នៅ​​​ទី​​​នេះ​​​​​​ដែល​​​មាន​​​ឈ្មោះ​​​ស្រ៊ីតិច កម្ពុជា ហើយ​​​ក្រុម​​​ហ៊ុន​​​នេះ​​​​​​នឹង​​​ទិញ​​​ឯកសណ្ឋាន​​​​​​ពី​​​ស្រ៊ីតិច ឥណ្ឌូណេស៊ី​​​។​​​ ទន្ទឹម​​​នឹង​​​នេះ​​​គេ​​​នឹង​​​សង់​​​រោង​​​ចក្រ​​​​​​មួយ​​​នៅ​​​ទី​​​នេះ”។​​​

អ្នក​​​ស្រី​​​ អ៊ីរ៉ាវ៉ាទី បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​មាន​​​គម្រោង​​​​​​សាង​​​សង់​​​​​​រោង​​​ចក្រ​​​មួយ​​​​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ ហើយ​​​​​​​​​រោង​​​ចក្រ​​​នេះ​​​នឹង​​​ផ្តល់​​​ការងារ​​​ដល់​​​មនុស្ស​​​​​​៤០០​​​នាក់​​​ និង​​​ផ្គត់​​​ផ្គង់​​​​​​ឯកសណ្ឋាន​​​​​​ដល់​​​នគរ​​​បាល​​​ និង​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​​​​នៅ​​​ពេល​​​ដែល​​​រោង​​​ចក្រ​​​មាន​​​ដំណើរ​​​ការ។

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ កាសែត ហ្សាការតា គ្លូប បាន​​​រាយការណ៍​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​នោះ​​​មាន​​​តម្លៃ​​​ជា​​​ទឹក​​​ប្រាក់​​​​​​៥០​​​លាន​​​​​​ដុល្លារ​​​។

ក្រុម​​​ហ៊ុន​​​ស្រ៊ីតិច​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ ប៉ុន្តែ​​​មាន​​​សេចក្តី​​​ថ្លែងការណ៍​​​មួយ​​​​​​ដែល​​​បង្ហោះ​​​តាម​​​វិបសាយ​​​​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​បាន​​​និយាយថា ក្រុម​​​ហ៊ុន​​​រំពឹង​​​ថា ប្រទេស​​​កម្ពុជា​​​នឹង​​​ទិញ​​​ឯកសណ្ឋាន​​​ប្រហែល​​​​​​១០០.០០០​​​កំផ្លេ​​​សម្រាប់​​​​​​យោធា។​​​ ក្រុម​​​ហ៊ុន​​​អះអាង​​​ថា​​​ផលិត​​​ឯកសណ្ឋាន​​​​​​យោធា​​​ឲ្យ​​​​​​​​​ប្រទេស​​​ជាង​​​៣០​​​។​​​​​​

នា​​​ពេល​​​ថ្មីៗ​​​នេះ ឯកសណ្ឋាន​​​​​​ដែល​​​ប្រើ​​​ដោយ​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ ក៏​​​ដូច​​​ជា​​​​​​សម្ភារ​​​ផ្សេង​​​ទៀត​​​គឺ​​​ធ្វើ​​​អំណោយ​​​ដោយ​​​​​​ប្រទេស​​​ចិន។​​​ ក្រុង​​​ប៉េកាំង​​​​​​បាន​​​ធ្វើ​​​អំណោយ​​​​​​​​​ជា​​​ឯកសណ្ឋាន​​​ប្រហែល​​​៥០.០០០​​​កំផ្លេ​​​ក្នុង​​​ឆ្នាំ​​​២០១១ និង​​​ឯកសណ្ឋាន​​​​​​៣០.០០០​​​កំផ្លេ​​​​​​ក្នុង​​​ឆ្នាំ​​​២០១៤។​​​

លោក ខៀវ សុភ័គ អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​​​​ ស្រ៊ីតិច​​​ទេ។អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​នាពេល​​​បច្ចុប្បន្ន​​​នេះ​​​​​​ នគរ​​​បាល​​​​​​បាន​​​ទទួល​​​​​​ឯកសណ្ឋាន​​​​​​ពី​​​​​​ក្រុម​​​ហ៊ុន​​​ក្នុង​​​ស្រុក​​​មួយ​​​ ប៉ុន្តែ​​​លោក​​​​​​មិន​​​ដឹង​​​ឈ្មោះ​​​ក្រុម​​​ហ៊ុន​​​ទេ ហើយ​​​ក៏​​​បាន​​​បង្វែរ​​​​​​សំណួរ​​​​​​​​​ទៅ​​​ឧត្តម​​​សេនីយ៍​​​ ប៊ុណ្ណារិទ្ធ ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ។​​​

សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​ដែល​​​តំណា​​​ង​​​​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ភាគច្រើន​​​​​​បាន​​​និយាយ​​​ថា​​​ ខ្លួន​​​ក៏​​​មិន​​​បាន​​​ដឹង​​​អំពី​​​កិច្ច​​​ព្រម​​​ព្រៀង​​​នោះ​​​ដែរ។​​​ អ្នក​​​នាំ​​​ពាក្យ​​​នគរ​​​បាល​​​ជាតិ និង​​​យោធា​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ៕​​​រើន​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស