28.4 C
Phnom Penh

នគរ​បាល​​ខេត្ត​កំពត​ កំពុង​តាម​ស្វែង​រក​ជន​សង្ស័យ​ក្នុង​ករណី​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ដែល​បាន​បាត់​ខ្លួន​​​​ពី​ផ្ទះ​របស់​នាង​​នៅ​ខេត្ត​កំពត​កាលពី​ថ្ងៃ​សុក្រ ត្រូវ​បាន​​ប្រទះឃើញ​​​​រំលោភ​សម្លាប់​កាលពី​ថ្ងៃ​សៅរ៍ ហើយ​​ពេល​នេះ​ខ្លួន​មិន​ទាន់​កំណត់​​អត្តសញ្ញាណ​ជន​​សង្ស័យ​ណា​ម្នាក់​​បាន​នៅ​ឡើយ​ទេ ​​ខណៈ​កំពុង​បន្ត​ការ​ស៊ើប​អង្កេត។

លោក ណុប​ ចាន់ភាព អធិការ​រង​ស្រុក​ទឹក​ឈូ​រ​បាន​មាន​ប្រសាសន៍​ថា ក្មេងស្រី ចុង ស្រីលក្ខណ៍ បាន​​ជិះកង់​ចេញពី​ផ្ទះ​​របស់​នាង​នៅ​ម៉ោង​​៦និង៣០​នាទី​ព្រឹក​ថ្ងៃ​សុក្រ ដើម្បី​ទៅ​រៀន​នៅ​អនុវិទ្យាល័យ​រោងចក្រ​ស៊ីម៉ង់ត៍​ក្នុង​ឃុំ​កណ្ដោល។ យោង​តាម​សិស្ស​ផ្សេង​ទៀត​​​​​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​រងគ្រោះ​បាន​ចេញពី​សាលា​​នៅ​ម៉ោង​ប្រហែល​៨ព្រឹក ​ដោយ​សារ​តែ​គ្រូ​របស់​​​​នាង​អវត្តមាន​។

​​អធិការ​រង​ស្រុក​ទឹកឈូរ​​រូប​នេះ​បាន​រៀបរាប់​ថា “​នៅ​ម៉ោង​ប្រហែល​៩ព្រឹក​ នៅ​ពេល​យាយ​របស់​នាង​​ត្រឡប់​​ពី​លក់​នំបញ្ចុក​នៅ​​ក្នុង​ភូមិ​មក​ដល់​ផ្ទះវិញ គាត់​មិន​ឃើញ​ចៅស្រី​របស់​ខ្លួន​ទេ គាត់​ឃើញ​តែ​កាតាប​ កង់ ​​​និង​ឯកសណ្ឋាន​សិស្ស​របស់​នាង​នៅ​​ក្រោម​ផ្ទះ​ប៉ុណ្ណោះ”។

លោក​​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ជីដូន​របស់​ជន​រងគ្រោះ​បាន​ប្ដឹង​​ទៅ​នគរ​បាល​ភ្លាមៗ​ និង​សុំ​​ឲ្យ​អ្នក​ជិត​ខាង​ជួយ​ស្វែង​​រក​​ក្មេងស្រី​រង​គ្រោះ​។ ការ​តាម​រក​បាន​បញ្ចប់​នៅ​ថ្ងៃ​បន្ទាប់​នៅ​ម៉ោង​១​និង​៣០​នាទី​រសៀល​ នៅ​ពេល​អ្នក​ភូមិ​​រក​ឃើញ​សព​ក្មេង​ស្រី​រងគ្រោះ​ក្នុង​ស្ថាន​ភាព​អាក្រាត​កាយ​​ក្នុង​ព្រៃ នៅ​ចម្ងាយ​​​​​ប្រមាណ​៥០០​ម៉ែត្រ​ពី​ផ្ទះ​របស់​នាង​៕ សុខុម​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស