30.4 C
Phnom Penh

ប៉ូលិសដុត​​​ទំនិញ​​​វៀតណាម​​​​​​ក្លែងក្លាយ​​​​​​និងហួស​​​​​​កំណត់​​​ប្រើ​​​ប្រាស់​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបានដុតគំនរទំនិញប្រើប្រាស់ដែលមានស្លាកយីហោវៀតណាមនៅឯកន្លែងចាក់សំរាមជើងឯកកាលពីថ្ងៃព្រហស្បតិ៍ក្នុងពិធីមួយដែលក្រុមមន្ត្រីនិយាយថា មានគោលបំណងប្រាប់ពលរដ្ឋទូទៅទាក់ទងនឹងគ្រោះថ្នាក់នៃការប្រើទំនិញក្លែងក្លាយនិងហួសកំណត់។

cam-photo-burning-channa-KHMERគ្រឿងចក្រឈូសរុញកញ្ចប់និងប្រអប់កាហ្វេក្លែងក្លាយរាប់ពាន់ប្រអប់ ទឹកត្រី ទឹកស៊ីអុីវ និងផលិតផលវៀតណាមខុសច្បាប់ផ្សេងទៀតចូលទៅក្នុងរណ្តៅដ៏ធំមួយ មុននឹងកម្មករចាក់សាំងដុត ក្នុងខណៈដែលក្រុមមន្ត្រីមកពីក្រសួងមហាផ្ទៃ សុខាភិបាល និងពាណិជ្ជកម្មឈរមើល។

លោក ចាន់ វណ្ណធឿន ប្រធាននាយកដ្ឋានបង្ក្រាបបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បាននិយាយថា ទំនិញទាំងនោះត្រូវបានរឹបអូសក្នុងការឆ្មក់ចូលឆែកឆេរកាលពីថ្ងៃទី២១ ខែមីនា ក្នុងផ្ទះល្វែងបុរសជនជាតិវៀតណាមអាយុ២៣ឆ្នាំម្នាក់ក្នុងក្រុងភ្នំពេញ និងនៅតាមបណ្តាផ្សារនានាដែលនៅក្បែរផ្ទះនោះ។

លោក វណ្ណធៀន បាននិយាយថា “យោងតាមការស៊ើបអង្កេតរបស់បូ៉លិស ទំនិញទាំងនេះបាននាំចូលមកកម្ពុជាតាមច្រករបៀងនានាតាមព្រំដែនកម្ពុជា-វៀតណាម”។

លោកបាននិយាយបន្តថា នគរបាលបានរកឃើញវិក្កយបត្រនៅក្នុងផ្ទះល្វែងក្នុងខណ្ឌដង្កោរបស់ វិន យ៉ាកលីន ដែលថា ទំនិញមួយចំនួនរបស់គាត់បានលក់ទៅទីផ្សារអស់ហើយ។

cam-photo-front-channaលោក វណ្ណធឿន បាននិយាយថា “នគរបាលបានរកឃើញទំនិញទាំងអស់នៅក្នុងផ្សារក្នុងក្រុងភ្នំពេញ ដូចជា ផ្សារចាស់ ផ្សារកណ្តាល និងផ្សារថ្មី”។ លោកបានបញ្ជាក់ថា មិនមែនទំនិញគ្រប់យ៉ាងអាចជាប់ទាក់ទងនឹង យ៉ាកលីន ទេ។

លោកបាននិយាយថា លោក យ៉ាកលីន ត្រូវបានចាប់បញ្ជូនទៅតុលាការក្រុងភ្នំពេញ ដើម្បីប្រឈមមុខនឹងបទចោទ ប៉ុន្តែ លោកមិនដឹងអំពីលទ្ធផលនៃករណីនេះទេ។

លោក លឿង រដ្ឋា នាយករងកាំកុងត្រូល ជាអង្គភាពត្រួតពិនិត្យទំនិញនាំចេញចូលនៃក្រសួងពាណិជ្ជកម្ម បាននិយាយថា ពលរដ្ឋកម្ពុជាត្រូវយល់ដឹងអំពីគ្រោះថ្នាក់សុខភាពចំពោះការប្រើប្រាស់ទំនិញហាមឃាត់។ លោកបាននិយាយថា ទីភ្នាក់ងារនេះនឹងមានមន្ទីរពិសោធចល័តមួយដែលអាចធ្វើតេស្តម្ហូបអាហារខូចគុណភាពនៅតាមខេត្តនានា ដោយមិនចាំបាច់បញ្ជូនមកក្រុងភ្នំពេញទេ៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស