33.2 C
Phnom Penh

​លោក​នាយក​រដ្ឋមន្រ្តីចេញអនុក្រឹត្យ​បញ្ចប់​​​​​​តំណែង​​​មន្រ្តី​ក្រសួង​អប់រំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យជាផ្លូវការដកលោក គ្រី ស៊ាងឡុង  ពីមុខតំណែង នៅក្រសួងអប់រំ ក្រោយពីមានរបាយការណ៍ថា លោកបានបំពានផ្លូវភេទលើអ្នកបកប្រែរបស់លោកអំឡុងពេលទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភា។

cam-photo-korea-foloចុះនៅថ្ងៃទី៧ ខែកក្កដា អនុក្រឹត្យបានសរសេរថា”បញ្ចប់មុខតំណែង គ្រី ស៊ាងឡុង ពីប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ យុវជន និងកីឡា” ហើយដាក់ជំនួសដោយលោក រ័ត្ន សារ៉ា អតីតអនុប្រធាននាយកដ្ឋាន។

នគរបាលកូរ៉េខាងត្បូងបានបញ្ជាក់កាលពីខែមុនថា លោក ស៊ាងឡុង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែឧសភា បន្ទាប់ពីតំណាងប្រទេសកម្ពុជានៅឯវេទិកាអភិវឌ្ឍធនធានមនុស្សអាស៊ានបូកបីនៅឆ្នាំ២០១៦។

យោងតាមលិខិតពីស្ថានទូតកម្ពុជាប្រចាំក្រុងសេអ៊ុល ក្រសួងអប់រំបានបង់ប្រាក់ផាកពិន័យនិងថ្លៃសេវាផ្លូវច្បាប់ជាង១២.០០០ដុល្លារ ដើម្បីធានាការដោះលែងលោកពីការឃុំខ្លួនកាលពីថ្ងៃទី៨ ខែមិថុនា។

ទោះជាយ៉ាងនេះក្តី ក្រសួងមិនទទួលស្គាល់ករណីនេះជាសាធារណៈទេ ទាល់តែកាសែត The Cambodia Daily  បានចុះផ្សាយអត្ថបទមួយអំពីការចាប់ខ្លួនលោក ស៊ាងឡុងជិត២សប្តាហ៍ក្រោយមក។

ជាការឆ្លើយតបទៅនឹងអ្វីដែលសាធារណជនបានចាត់ទុកថាជាការបិទបាំង ក្រសួងបានប្រកាសថា មន្ត្រីរូបនេះត្រូវបានដកចេញពីតំណែង ហើយបានឲ្យសងប្រាក់ទៅក្រសួងវិញហើយ។

សហសេវិកបាននិយាយកាលពីមុនថា លោក ស៊ាងឡុងបានសុំច្បាប់ឈប់សម្រាក ប៉ុន្តែនៅមានឈ្មោះក្នុងបញ្ជីបើកប្រាក់ខែរបស់ក្រសួងនៅឡើយ៕មាំ វិបុល

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស