28.5 C
Phnom Penh

មេធាវី​​​លោក​​​រង្ស៊ី​​​មិន​​​អើ​​​ពើ​​​នឹង​​​បណ្តឹង​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវីលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងខកខានមិនបានបង្ហាញខ្លួននៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបនឹងបណ្តឹងថ្មីបំផុតក្នុងបទចោទប្រកាន់ជាច្រើនប្រឆាំងប្រធានគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនឯងទេ។

បណ្តឹងថ្មីបំផុតប្រឆាំងលោក រង្ស៊ី ទាក់ទងនឹងការថ្លែងនៅក្នុងក្រុងប៉ារីស ដែលលោកបានអំពាវនាវឲ្យមានមហាបាតុកម្ម។ មេធាវីរបស់លោកគឺ លោក សំ សុគង់ បាននិយាយថា លោកមិនអើពើនឹងដីកាកោះនៅថ្ងៃសុក្រ ព្រោះមិនមានមូលដ្ឋានច្បាស់លាស់សម្រាប់បទចោទប្រកាន់ ដោយសារការថ្លែងនោះបានធ្វើឡើងនៅក្រៅប្រទេសកម្ពុជា។

លោកបាននិយាយថា “យើងមិនដឹងថាមានភ័ស្តុតាងអ្វី ដើម្បីដាក់បន្ទុកកូនក្តីខ្ញុំទេ”។ បណ្តឹងប្រឆាំងលោក រង្ស៊ី កើតចេញពីការថ្លែងនៅក្នុងវត្តមួយនៅប្រទេសបារាំងកាលពីខែមុន ដោយអំពាវនាវឲ្យមានមហាបាតុកម្មដូចគ្នានឹងឆ្នាំ២០១៣។

លោក សុគង់ បាននិយាយថា លោកក៏បានទទួលការអញ្ជើញទៅតុលាការកំពូលនៅថ្ងៃសុក្រសប្តាហ៍ក្រោយដែរទាក់ទងនឹងសំណើសុំមោឃភាពលើបណ្តឹងប្រឆាំងលោក កឹម សុខា អនុប្រធានបក្សប្រឆាំង ដែលបានបដិសេធមិនចូលបំភ្លឺក្នុងបណ្តឹងមួយដែលទាក់ទងនឹងស្រីកំណាន់។ លោក សុខា ត្រូវបានតុលាការកាត់ឲ្យជាប់ទោស៥ខែកាលពីខែមុន ប៉ុន្តែនៅមានសេរីភាពនៅឡើយដោយរង់ចាំបណ្តឹងឧទ្ធរណ៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស