39.4 C
Phnom Penh

ភ្លុក​ដំរី​តម្លៃ​រាប់​លាន​ដុល្លារ​រក​ឃើញ​បន្ទាប់ពី​ការ​ឆែកឆេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃច័ន្ទ ក្រុមមន្ត្រីគយបានបន្តបើកកំណាត់ឈើប្រហោងក្នុងដែលគេចាប់បានពីទ្វីបអាហ្វ្រិក ដែលមានញាត់បំណែកសត្វជិតផុតពូជ ដែលដំបូងឡើយឃើញមានភ្លុកជាង១៤០ និងភ្លុកជាច្រើនកំណាត់ ដែលមានតម្លៃរាប់លានដុល្លារ។

លោក ចន ហ្គីរី (John Guiry) នាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ជាខ្សែរថភ្លើងដែលដឹកទំនិញមកក្រុងភ្នំពេញ បាននិយាយថា លោកបានឃើញភ្លុកដំរីរាប់សិបកាលពីថ្ងៃច័ន្ទ ញាត់ក្នុងឈើតែប្រវែងតែ២០សង់ទីម៉ែត្រដំបូង ដែលក្រុមមន្ត្រីបានកាត់ចេញ។

លោក ហ្គីរី បាននិយាយថា “នៅពេលអ្នកមើលឃើញវាដោយខ្លួនឯង វាពិតជាប៉ះពាល់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំបានឃើញដំរីស្លាប់២២ក្បាលកាលពីថ្ងៃច័ន្ទ អ្នកដឹងទេ មានភ្លុកពីរក្នុងដំរីមួយក្បាល ក្នុងឈើប្រវែងប្រហែល០,២០ ឬ០,២២ម៉ែត្រ”។

មានទម្ងន់មធ្យម៣០គីឡូក្រាមក្នុងភ្លុកដំរីមួយ ភ្លុកដំរីដែលរកឃើញរហូតមកដល់ពេលនេះ មានតម្លៃជិត៩លានដុល្លារ តាមតម្លៃភ្លុកចិនដែលរាយការណ៍នៅដើមឆ្នាំនេះក្នុងព័ត៌មាន ឌឹ ហ្គាឌាន។

cam-photo-ivoryមន្ត្រីប្រហែល២០នាក់ មានកម្លាំងរាជអាវុធហត្ថ បុគ្គលិកស្ថានទូតអាមេរិក មន្ត្រីរដ្ឋបាលព្រៃឈើ និងសមាជិកអង្គការសម្ពន្ធសត្វព្រៃ បានមកដល់ផែស្ងួតក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ ដើម្បីឃ្លាំមើលដំណើរការ និងចាំយាមទំនិញដែលចាប់បាននេះ។

ក្រុមមន្ត្រីគយមិនអាចនិយាយបានថា តើមានបំណែកសត្វចំនួនប៉ុន្មានទេត្រូវបានរៀបដាក់ចូលកំណាត់ឈើចំនួនបី ដឹកមកប្រទេសកម្ពុជាពីប្រទេសម៉ូសំប៊ិកកាត់តាមប្រទេសសឹង្ហបុរី។ នៅពេលពួកគេបានបញ្ចប់កិច្ចការនាល្ងាចថ្ងៃច័ន្ទ ឈើតែមួយកំណាត់ប៉ុណ្ណោះត្រូវបានបើករើចេញអស់។

កំណាត់ឈើទី២មានឆ្អឹងខ្លា កន្ទុយដំរី ស្បែកពង្រូល និងភ្លុកស្រដៀងនឹងទី១ដែរ។ កំណាត់ឈើទី៣មិនទាន់បានបើកនៅឡើយទេ។

លោក លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ បាននិយាយថា “ពេលនេះ យើងគ្រាន់តែសម្អាតភ័ស្តុតាងប៉ុណ្ណោះ។ យើងមិនទាន់បានរាប់នៅឡើយទេ”។

វីដេអូដែលលោក វណ្ណារិទ្ធ បង្ហោះ បង្ហាញភ្លុកដំរីជាង១៤០ និងកំណាត់ភ្លុកដែលរៀបនៅខាងក្នុងផែ និងស្បែកពង្រូលដែលត្រូវគេកូរក្នុងធុងទឹកក្តៅជាច្រើន ដើម្បីរម្លាយក្រមួនចេញ ដែលរំរបស់ទាំងនោះ។

លោកបាននិយាយថា របស់ចាប់បាននេះនឹងត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ។

ដោយការស៊ើបអង្កេតកំពុងបន្ត ក្រុមមន្ត្រីនៅស្ងៀមមិនមាត់កថាតើនរណាដែលកំពុងសម្របសម្រួលការដឹកជញ្ជូនរបស់ចាប់បាននេះ ឬនរណាដែលត្រូវគេជឿថាជាអ្នកទទួលចុងក្រោយទេ។ លោក វណ្ណារិទ្ធ បាននិយាយថា ឈើហ្នឹង ជាកំណាត់ឈើបេងអាហ្វ្រិកប្រវែង២៥០សង់ទីម៉ែត្រនិងទទឹង៦០សង់ទីម៉ែត្រ ឆ្ពោះមកប្រទេសកម្ពុជា ប៉ុន្តែលោកមិនប្រាកដថាជារបស់អ្នកណាទេ។

លោកបាននិយាយថា បំណែកសត្វទំនងជាដឹកទៅប្រទេសចិន។

លោក សឿន សុវណ្ណ ប្រធាននាយកដ្ឋាននីតិកម្មនិងអនុវត្តច្បាប់របស់រដ្ឋបាលព្រៃឈើ បាននិយាយថា “វាសំខាន់។ វាជាចំណុចឆ្លងកាត់។ គោលដៅចុងក្រោយរបស់វាគឺប្រទេសចិន”។

ទោះជាយ៉ាងនេះក្តី លោក ហ្គីរី បាននិយាយថា ក្រុមមន្ត្រីគយកំពុងតាមរកជនសង្ស័យពិតប្រាកដ។

លោកបាននិយាយថា “ពួកគេស្គាល់ក្រុមហ៊ុនដឹកជញ្ជូន។ ពួកគេស្គាល់សហហត្ថលេខី។ គេតាមរកពួកគេ”។

ការស៊ើបអង្កេតរបស់កាសែតហ្គាឌាន នៅខែកញ្ញា បានបញ្ចេញឲ្យដឹងថា ពាណិជ្ជកម្មសត្វព្រៃនៅអាស៊ីអាគ្នេយ៍មានតម្លៃ២៣ពាន់លានដុល្លាររាល់ឆ្នាំ ហើយបានប្រមាណថា ស្មើនឹងសពដំរី៩០ក្បាលចូលទីផ្សារអាស៊ីរាល់ថ្ងៃ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស