28.5 C
Phnom Penh

រដ្ឋាភិបាល​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​ពន្យារពេល​​​​​​នៅ​​​នាទី​​​ចុង​​​ក្រោយ​​​​​​​​​​របស់​​​គ្រួសារ​​​ក្នុ​​​ង​​​តំបន់​​​​​​ទំនប់​​​សេសាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីមួយរូបក្នុងខេត្តស្ទឹងត្រែងបានលើក ឡើងថា គ្មានផ្លូវធ្វើការផ្អាកនៅនាទីចុងក្រោយតាមសំណើកាលពីម្សិលមិញរបស់អ្នកភូមិដែលផ្ទះរបស់ពួកគាត់អាចនឹងជន់លិចប៉ុន្មានថ្ងៃ បន្ទាប់ពីការសាកល្បងទំនប់វារីអគ្គនីសេសានក្រោម២ចាប់ផ្តើមនៅថ្ងៃសៅរ៍ឡើយ។

តំណាងប្រហែល១០នាក់នៃអ្នកភូមិជាង១០០គ្រួសារបានធ្វើដំណើរមករាជធានីដើម្បីចូលរួមសន្និសីទសារព័ត៌មានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិ បាលដើម្បីស្នើសុំជាសាធារណៈឲ្យរដ្ឋាភិ បាលពន្យារពេលសាកល្បងទំនប់វារីអគ្គិ សនីមួយខែទៀត។គ្រួសារទាំងនេះដែលភាគច្រើនមកពីក្រុមជនជាតិដើមភាគតិចបានបដិសេធមិនព្រមផ្លាស់ទៅទីតាំងថ្មីដែលរដ្ឋាភិបាលបានរៀបចំឲ្យនៅក្នុងស្រុកសេសានទេ និងមានការស្ទាក់ស្ទើរក្នុងការចាកចោលដីកេរពីដូនតា ព្រមទាំងព្រួយបារម្ភខ្លាចបាត់បង់របៀបរស់នៅតាមបែបប្រពៃណីរបស់ខ្លួន។

A map of Mega First’s ELC, along with the areas mapped and claimed by villagers in Pou Les, produced by villagers with technical assistance from CEDT. (Credit: Community Empowerment Development Team)
A map of Mega First’s ELC, along with the areas mapped and claimed by villagers in Pou Les, produced by villagers with technical assistance from CEDT. (Credit: Community Empowerment Development Team)

ពួកគាត់បានលើកឡើងទៀតថា ពួកគាត់ក៏មានការសង្ស័យផងដែរថា អាងស្តុកទឹករបស់ទំនប់វារីអគ្គិសនីនឹងហូរហៀរជន់លិចដល់ភូមិរបស់ពួកគាត់ ហើយបានជ្រើសរើសទីទួលសុវត្ថិភាពនៅក្បែរនោះ ដែលពួកគាត់អាចនឹងផ្លាស់ទៅប្រសិនបើទឹកពិតជាហូរហៀរមកដល់មែននោះ ។

អ្នកស្រី ជឿន ស្រីមុំ ជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកភូមិទាំងនោះបានលើកឡើងកាលពីម្សិលមិញថា “ប្រជាពលរដ្ឋបដិសេធមិនព្រមចាកចេញពីភូមិ ពីព្រោះក្នុងភូមិងាយស្រួលរកប្រាក់តាមរយៈការនេសាទ និងការចិញ្ចឹមសត្វពាហានៈតាមប្រពៃណីជនជាតិដើមរបស់យើង”។ អ្នកស្រីបាននិយាយ បន្ថែមថា “យើងស្នើរដ្ឋាភិបាលឲ្យពន្យាពេល…រយៈពេល១ខែសម្រាប់ប្រជាពលរដ្ឋក្នុងភូមិស្រែគរនិងក្បាលរមាស ព្រោះពួកគាត់ត្រូវការពេលដឹកជញ្ជូនទ្រព្យសម្បត្តិទៅទីទួលសុវត្ថិភាពថ្មី “។

អ្នកស្រីបានលើកឡើងទៀតថា អ្នកភូមិក៏ចង់ឲ្យរដ្ឋាភិបាលធ្វើផ្លូវ សាងសង់មណ្ឌលសុខភាព សាលារៀន និងបង្កើតប្រព័ន្ធទឹកស្អាតនៅទីទួលថ្មីនោះផងដែរ ហើយចង់ឲ្យរដ្ឋាភិបាលវាយតម្លៃផ្ទះបច្ចុប្បន្នរបស់ពួកគាត់ ហេតុដូច្នេះពួកគាត់អាចចរចាប្រាក់សំណងតាមក្រោយបាន។

រដ្ឋាភិបាលបានលើកឡើងថា អ្នកភូមិប្រហែល១២០គ្រួសារនៅមិនទាន់ចាកចេញពីភូមិទាំងពីរនេះនៅឡើយទេ។ អ្នកភូមិខ្លួនឯងផ្ទាល់បានប្រាប់ថា ប្រជាពលរដ្ឋមានប្រហែល១៨០គ្រួសារ។

ពេលទាក់ទងក្រោយមក លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងបានលើកឡើងថា មិនអាចពន្យារពេលបានទេ។

លោកបានថ្លែងថា “យើងបានរៀបចំទីតាំងថ្មី សម្រាប់គ្រួសារទាំងនោះរួចហើយ ប៉ុន្តែ ពួកគាត់បដិសេធ”។ លោលបានបន្តថា “យើងនឹងបិទទំនប់ទឹកតាមការគ្រោងទុក ហើយយើងមិនអាចពន្យារពេលដោយសារតែប្រជាពលរដ្ឋប៉ុន្មាននាក់បានទេ”។

លោក ដួង ពៅ បានលើកឡើងទៀត ថាគ្រួសារទាំងនេះប្រហែលអនុញ្ញាតឲ្យស្នាក់នៅលើទីទួលមានសុវត្ថិភាពថ្មីដែលពួកគាត់ជ្រើសរើសដោយខ្លួនឯង ប៉ុន្តែគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ដោយសារពួគគាត់ក៏ស្នាក់ក្នុងចម្ការកៅស៊ូដែលរដ្ឋាភិបាល បាន ផ្តល់សម្បទានឲ្យក្រុមហ៊ុនផ្សេងៗផងដែរ។

កាលពីថ្ងៃអាទិត្យលោកដួងពៅ បានលើកឡើងថា រដ្ឋាភិបាលត្រៀមកាណូត និងរថយន្តប្រហែល២០គ្រឿងរួចហើយដើម្បីជម្លៀសគ្រួសារដែលបន្តស្នាក់នៅក្នុងភូមិចាស់នៅពេលទឹកឡើងមកដល់។

ទំនប់វារីអគ្គសនីសេសានក្រោម២កម្លាំង៤០០មេហ្គាវ៉ាត់េនះ ដែលជាការបោះទុនរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនចិនឈ្មោះ Hydrolancang International Energy នឹង ជាទំនប់វារីអគ្គនិសនីធំបំផុតនៅប្រទេសកម្ពុជាពេលវាចាប់ផ្តើមប្រតិបត្តិការតាមការគ្រោងទុកនៅថ្ងៃទី២៥ ខែកញ្ញា៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស