29.6 C
Phnom Penh

ស្ថានទូត​​​អាមេរិក​​​ឆ្លើយ​​​​​​តប​​​ចំពោះការ​​​គំរាម​​​របស់លោក ហ៊ុន​​​ សែន ក្នុងការ​​​ដក​​​សញ្ជាតិ​​​ចៅ​​​របស់​​​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូតអាមេរិកបានឆ្លើយតបចំពោះការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា នឹងដកសញ្ជាតិចៅរបស់លោកចេញ ដោយលើកឡើងថា ស្ថានទូតមិនអាចបញ្ជាក់ថាតើចៅរបស់លោកណាម្នាក់ដែលមានសញ្ជាតិអាេមរិកនោះឡើយ ប៉ុន្តែ បានស្នើសុំឲ្យលោកចូលទៅមើលគេហទំព័ររបស់ក្រសួងការបរទេសអាមេរិកសម្រាប់ជំនួយក្នុងករណីដែលលោកចង់អនុវត្តបន្ត។

លោក ហ៊ុន សែន បានធ្វើការគំរាមនៅក្នុងសុន្ទរកថាដ៏វែងមួយកាលពីថ្ងៃព្រហស្បតិ៍ដោយមិនបានបញ្ជាក់អត្តសញ្ញាណចៅរូបណានោះឡើយ ដោយលើកឡើងថា លោកបារម្ភថា ចៅរបស់លោកអាចនឹងតម្រូវឲ្យចូលធ្វើជាទាហានអាមេរិក” នៅក្នុងអត្ថបទមួយដែលបានធ្វើឲ្យអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកបានសរសេរក្នុងអីុម៉េលកាលពីថ្ងៃសុក្រថា “យើងដឹងថា កូនរបស់លោកនាយករដ្ឋមន្ត្រីមួយចំនួនបានចំណាយពេលច្រើនក្នុងសហរដ្ឋអាមេរិក ប៉ុន្តែ យើងមិនអាចបញ្ជាក់ថា តើកូនរបស់លោករូបណាមានសញ្ជាតិអាមេរិកនោះឡើយ”។ លោកបានបន្តថា “យើងកម្រទទួលបានសំណើពីពលរដ្ឋអាមេរិកដែលចង់ដកសញ្ជាតិចេញណាស់ ប៉ុន្តែ មាននីតិវិធីច្បាស់លាស់សម្រាប់ពលរដ្ឋអាមេរិកពេញវ័យដែលចង់ដកសញ្ជាតិសូមចូលទៅកាន់គេហទំព័រ www.travel.state.gov”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកមិនដឹងថា តើចៅមួយណាដែលសម្តេច ហ៊ុន សែន បានសំដៅនោះទេ។

តាមទំព័រហ្វេសប៊ុករបស់លោកឱ្យដឹងថា កូនច្បងរបស់លោក ហ៊ុនសែន គឺឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងកូនប្រុសពៅគឺលោក ហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោកទាំងពីររៀនសាកលវិទ្យាល័យនៅសហរដ្ឋអាេមរិក ហើយលោក ហ៊ុន ម៉ានី ក៏បានរៀនថ្នាក់វិទ្យាល័យនៅទីនោះផងដែរ។

ប្រវត្តិការសិក្សាកូនរបស់លោកបីនាក់ផ្សេងទៀត គឺលោកស្រី ហ៊ុន ម៉ាណា និងលោកស្រី ស្រី ហ៊ុន ម៉ាលី កូនស្រីរបស់លោក និងកូនប្រុសកណ្តាល គឺឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត មិនអាចបញ្ជាក់អះអាងបានទេ ប៉ុន្តែ សារទូរលេខការទូតដែលធ្វើឲ្យបែកធ្លាយដោយវីគីលីកក្នុងឆ្នាំ២០១១ឲ្យដឹងឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ត្រូវបានពិនិត្យដោយស្ថានទូតនេះក្នុងឆ្នាំ២០០៩ថា បានរៀននៅវិទ្យាស្ថានការពារជាតិមួយដែលផ្តល់មូលនិធិដោយអាមេរិកក្នុងប្រទេសអាល្លឺម៉ង់៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស