32.5 C
Phnom Penh

តុលាការដោះលែងអ្នកមានជម្លោះដីធ្លី៨នាក់នៅខេត្តក្រចេះដោយដាក់ល័ក្ខខណ្ឌមិនឲ្យតវ៉ាតទៅទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ហើយកាលពីម្សិលម៉ិញ ប៉ុន្តែតុលាការបានដាក់ល័ក្ខខណ្ឌឲ្យពួកគេបញ្ឈប់ការតវ៉ាអំពីបញ្ហាដីធ្លីនេះតទៅទៀត។

រហូតមកទល់ពេលនេះសមត្ថកិច្ចបានហាមមិនឲ្យក្រុមសង្គមស៊ីវិល ចុះអង្កេតអំពីករណីហិង្សានៅទីតាំងដែលមានការផ្ទុះអំេពីហិង្សានោះ នៅឡើយទេ។

ការដោះលែងពលរដ្ឋទាំង៨នាក់នេះធ្វើឡើងក្រោយពី លោកស ខេង បានជួបជាមួយអ្នកស្រី រ៉ូណាស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីថ្ងៃទី១២ខែមីនាម្សិលម៉ិញនេះ។

នៅក្នុងជំនួបនោះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស ខេង សន្យាថានឹងបើកការស៊ើបអង្កេតបន្ថែមលើករណីផ្ទុះអំពើហិង្សារហូតបណ្តាលឲ្យមានការផ្ទុះអាវុធ នៅឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។

សាព័ត៌មានរបស់លោកហ៊ុន សែនបានដកស្រង់សំដីលោកផាតសុផានិត ដែលជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិរបស់ក្រសួងមហាផ្ទៃចុះផ្សាយកាលពីថ្ងៃច័ន្ទថាលោកស ខេង បានទទួលរបាយការណ៍បឋមមួយចំនួនអំពីព្រឹត្តិការណ៍នៅខេត្តក្រចេះដែរប៉ុន្ដែលោកបានចាត់ក្រុមការងារពីក្រសួងមហាផ្ទៃចុះធ្វើការស្រាវជ្រាវបន្ថែមទៅលើករណីដែលកើតឡើងនៅក្នុងខេត្តនេះ ហើយមកដល់ពេលនេះលោក ស ខេង ក៏នៅមិនទាន់ទទួលបានរបាយការណ៍ពីក្រុមការងារដែលលោកបានបញ្ជូនទៅនោះទេ។

កាលពីរសៀលថ្ងៃទី០៨ខែមីនាឆ្នាំ២០១៨ ក្រុមយោធាខេត្តក្រចេះបាននាំគ្នាបាញ់រះទៅលើក្រុមប្រជាពលរដ្ឋដែលនាំគ្នាធ្វើបាតុកម្មបិទផ្លូវជាតិលេខ៧៦A នៅឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះ ដើម្បីតវ៉ាករណីជម្លោះដីធ្លីរវាងក្រុមហ៊ុនចំការកៅស៊ូមេមត់របស់វៀតណាមដែលមានផ្ទៃដីទំហំជិត១ម៉ឺនហិកតា ប៉ះពាល់ដល់ដីធ្លីរបស់ពលរដ្ឋជាង៥រយគ្រួសារ។

ពលរដ្ឋខ្លះអះអាងថាការបាញ់រះរបស់សមត្ថកិច្ចនោះបានបណ្តាលឲ្យមនុស្សចំនួន៨នាក់ស្លាប់ជាង១០នាក់ទៀតរបួសហើយ៨នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។

ប៉ុន្តែអាជ្ញាធរអះអាងថាការបាញ់រះរបស់ក្រុមយោធានោះមិនបានបណ្តាលឲ្យមានពលរដ្ឋស្លាប់ និងរងរបួសអ្វីនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកភូមិអះអាងថាការហាមប្រាមរបស់ អាជ្ញាធរមិនឲ្យក្រុមអ្នកស៊ើបអង្កេតឯករាជ្យដូចជាអង្គការសង្គមស៊ីវិល និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិអាចចូលស្រាវជ្រាវទីតាំងដែលមានជម្លោះនោះ បាននាំឲ្យមានមន្ទិលសង្ស័យជាខ្លាំងចំពោះការអះអាងរបស់អាជ្ញាធរ ដែលថាការបាញ់រះរបស់ក្រុមយោធាពុំបានបណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសនោះទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស